បែកធ្លាយទំហំរបស់ទូរស័ព្ទ Apple iPhone 8 ធៀបជាមួយនឹងទូរស័ព្ទ iPhone 7s និង 7s Plus

គ្រប់ៗគ្នា គឺប្រហែលជាកំពុងតាមដានអំពីទំហំរបស់ទូរស័ព្ទ iPhone ស៊េរីថ្មីសម្រាប់ឆ្នាំ 2017 នេះ ហើយថ្មីៗនេះ ក៏មានរូបភាពបែកធ្លាយជាច្រើនផងដែរ។ នៅក្នុងរូបភាពបែកធ្លាយនេះនៅមិនទាន់ទម្លាយព័ត៌មានអ្វីថ្មីនោះទេ ប៉ុន្តែវាគ្រាន់តែបង្ហាញអំពីទំហំផ្សេងគ្នារបស់ទូរស័ព្ទ iPhone 7s Plus, 7s និង iPhone 8 ។ ពាក្យចចាមអារ៉ាមជាច្រើនអះអាងថា ទូរស័ព្ទ Apple iPhone 8 នឹងមានអេក្រង់ទំហំ 5.8 អ៊ីង ប៉ុន្តែវាមានកម្ពស់ធំជាង និងខ្ពស់ជាងទូរស័ព្ទ iPhone 7s (អេក្រង់ទំហំ 4.7 អ៊ីង) ប៉ុន្តែវាអាចមានទំហំទាបជាងទូរស័ព្ទ iPhone 7s Plus ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀត ទូរស័ព្ទ iPhone 8 នឹងមានប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរថែមទៀតផង។ ពាក្យចចាមអារ៉ាមនេះ បន្ថែមថា ក្រុមហ៊ុន Apple ប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះបញ្ឈរដោយសារទំហំរូបរាងតូចរបស់វា។ ក្រុមហ៊ុនផលិតសម្បកទូរស័ព្ទ Apple ក៏បង្ហាញពុម្ពរបស់ទូរស័ព្ទនេះផងដែរ។

 

ក្រុមហ៊ុន Apple អាចនឹងសម្ពោធទូរស័ព្ទ iPhone 7s និង 7s Plus ដែលមានទំហំដូចគ្នាទៅនឹងទូរស័ព្ទ iPhone 7 និង iPhone 7 Plus រួមជាមួយនឹងទូរស័ព្ទ iPhone 8 ភ្ជាប់ជាមួយអេក្រង់ OLED និងប្រព័ន្ធកាមេរ៉ា 3D Sensing ។ ទូរស័ព្ទ iPhone 7s និង 7s Plus ត្រូវគេរាយការណ៍ថានឹងបង្ហាញខ្លួនមុន ខណៈពេលទូរស័ព្ទ iPhone 8 អាចនឹងសម្ភោធន៍នៅចុងខែតុលានៅក្នុងចំនួនកំណត់ណាមួយប៉ុណ្ណោះ។ នៅក្នុងកំឡុងពេលដែលពាក្យចចាមអារ៉ាមជាច្រើនកំពុងតែផ្តោតទៅលើទូរស័ព្ទ iPhone 8 ទូរស័ព្ទ iPhone 7s និង 7s Plus នឹងមានការរចនារូបរាងទំហំដូចគ្នាទៅនឹងទូរស័ព្ទ iPhone នាពេលបច្ចុប្បន្ននេះគ្រាន់តែវានឹងផ្លាស់ប្តូរប្រើប្រាស់កញ្ចក់នៅផ្នែកខាងក្រោយវិញ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
Caviar បញ្ចេញនូវកង់អគ្គិសនី Porsche eBike តម្លៃ $44,000 ដែលបំពាក់មាស 18K និងមានការថែមជូន iPhone 16 ដ៏ស្រស់ស្អាតផងដែរ

Caviar បញ្ចេញនូវកង់អគ្គិសនី Porsche eBike តម្លៃ $44,000 ដែលបំពាក់មាស 18K និងមានការថែមជូន iPhone 16 ដ៏ស្រស់ស្អាតផងដែរ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 ចំនួន 1 ម៉ឺនគ្រឿងត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍ត្រឹមរយះពេល 32 ថ្ងៃប៉ុណ្ណោះ

រថយន្តអគ្គិសនី Xiaomi SU7 ចំនួន 1 ម៉ឺនគ្រឿងត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មផ្លូវការណ៍ត្រឹមរយះពេល 32 ថ្ងៃប៉ុណ្ណោះ

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន