no-alternative title

Facebook ផ្ញើសារ “Thank You” ទៅកាន់អ្នកប្រើប្រាស់ 2 ពាន់លាននាក់ ដើម្បីជាការអរគុណ

ពិតជាមិនធម្មតានោះទេ ដែលត្រឹមតែរយៈពេល 13 ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុន Facebook ទទួលបានការគាំទ្រខ្លាំងទៅលើបណ្តាញសង្គម ដែលពេញនិយមបំផុតនៅក្នុងពិភពលោក ដែលកម្មវិធីនេះ គឺបានផ្តោតខ្លាំងទៅលើការទំនាក់ទំនង ការចែករំលែកព័ត៌មាន និងការបង្ហាញនូវអ្វីដែលថ្មីទៅកាន់ពិភពលោកទាំងមូល។  នៅថ្ងៃនេះ Facebook បាន ប្រកាសថា បណ្តាញសង្គម Social Network នេះ មានអ្នកប្រើប្រាស់រហូតដល់ទៅ 2 ពាន់លាននាក់ហើយ “ការភ្ជាប់ទំនាក់ទំនង និងការបង្កើតនូវសមាគមន៍ជាច្រើននៅលើ Facebook ជារៀងរាល់ខែ។” ដើម្បីអបអរនៅក្នុងឱកាសនេះ Facebook បានបង្ហាញនូវមុខងារមួយចំនួន ដើម្បីដឹងគុណទៅដល់អ្នកប្រើប្រាស់ដែលនឹងដំណើរការជាច្រើនថ្ងៃផងដែរ។ លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Facebook ក៏បានបង្ហោះសារមួយជាការដឹងគុណរបស់លោកនៅលើ Facebook ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងមុខងារដែលប្រព័ន្ធបណ្តាញសង្គមនេះបង្ហាញទៅកាន់អ្នកប្រើប្រាស់នោះ គឺការអបអរសាទរដ៏ពិសេសមួយដែលមានភាពសាមញ្ញ និងរីករាយបំផុត។ ក្រុមហ៊ុន Facebook ដំណើរការនូវយុទ្ធនាការ Good Adds Up ដើម្បីជួយបង្ហោះនូវសារនេះទៅកាន់សហគមន៍ និងអ្នកប្រើប្រាស់ទាំងអស់ដើម្បីចែករំលែកបន្តររឿងដ៏អស្ចារ្យនេះ។ នៅក្នុងពាក្យស្លោកថា “Good Adds Up”  ក្រុមហ៊ុន Facebook ក៏បង្កើតវីដេអូសម្រាប់លោកអ្នកផងដែរដោយប្រើប្រាស់នូវរូបភាពរបស់អ្នក និងការបន្ថែមនូវរូបភាពកំប្លែងទាក់ទាញជាច្រើនទៀត បន្ថែមពីនេះទៀត អ្នកប្រើប្រាស់នឹងទទួលបានសារបង្ហោះថា “Thank you” របស់ក្រុមហ៊ុន Facebook ដោយផ្ទាល់នៅលើ News Feeds របស់ពួកគេផងដែរ បន្ទាប់ពីពួកគេចូលចិត្ត ឬស្រឡាញ់នូវសារបង្ហោះនេះដើម្បីជូនពរអ្នកណាម្នាក់នៅក្នុងឱកាសខួបកំណើត ឬការបង្កើតក្រុម ។ ក្រុមហ៊ុន Facebook នៅមិនទាន់កំណត់ចំនួនថ្ងៃនៃការប្រើប្រាស់មុខងារនេះនៅឡើយនោះទេ។ 

នៅក្នុងពាក់កណ្តាលឆ្នាំ 2010 វាមានអ្នកប្រើប្រាស់ 500 លាននាក់ក្នុងមួយខែ ដែលធ្វើអោយក្រុមហ៊ុន Facebook មានកំណើនលើសពី 20% ក្នុងមួយឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តរការកើនឡើងខ្លាំងនៅក្នុងរយៈពេល 7 ឆ្នាំចុងក្រោយនេះ។ បើធៀបជាមួយនឹងបណ្តាញសង្គមដ៏ល្បីមួយទៀតគឺ YouTube មានចំនួនអ្នកប្រើប្រាស់ 1 ពាន់លាននាក់ និង Instagram មានចំនួនអ្នកប្រើប្រាស់ 700 លាននាក់៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន