ស្ត្រីម្នាក់ត្រូវគេចាប់ខ្លួនពីបទព្យាយាមរត់ពន្ធ iPhone ចំនួន 102 គ្រឿងចូលទៅក្នុងប្រទេសចិនដោយរុំទូរស័ព្ទទាំងនេះភ្ជាប់នឹងរាងកាយរបស់នាង

ស្ត្រីម្នាក់ត្រូវគេចាប់ខ្លួនកាលពីថ្ងៃទី 11 ខែកក្កដានេះ ដោយមន្រ្តីគយជាច្រើននាក់នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដោយសារតែរូបនាងរុំព័ទ្ធទូរស័ព្ទ iPhone ទម្ងន់រហូតដល់ទៅ 40 ផោន និងនាឡិកា Tissot ដ៏ប្រណិតភ្ជាប់ទៅនឹងរាងកាយរបស់នាង និងព្យាយាមរត់ពន្ធទូរស័ព្ទទាំងនេះ ចូលក្នុងប្រទេសចិន នេះបើយោងតាមគេហទំព័រព័ត៌មានចិន XMNN ។  យោងតាមរបាយការណ៍នេះ បានឱ្យដឹងថា ស្ត្រីរូបនេះ ត្រូវបានគេចោទប្រកាន់ថាយកទូរស័ព្ទអាយហ្វូនចំនួន 102 គ្រឿង និងនាឡិកាដៃចំនួន 15 គ្រឿងដែលនាងព្យាយាមរត់ពន្ធពីហុងកុងមក។ ជាក់ស្តែង នេះគឺជាករណីនៃការរត់ពន្ធទូរស័ព្ទ iPhone ធំបំផុតដែលមន្ត្រីគយនៅក្នុងទីក្រុង Shenzhen រកឃើញនៅលើរាងកាយរបស់អ្នករត់ពន្ធ។

ជាធម្មតា មន្រ្តីគយតែងតែស្ទាក់ចាប់អ្នករត់ពន្ធ iPhone ចាប់ពី 70 ទៅ 80 គ្រឿង នេះបើយោងតាម XMNN។ ទូរស័ព្ទ iPhone មានតម្លៃខ្ពស់នៅក្នុងប្រទេសចិនដីគោកជាងនៅក្នុងទីក្រុងហុងកុង ដូច្នេះទូរស័ព្ទទាំងនេះ អាចត្រូវបានលក់សម្រាប់ការរកប្រាក់ចំណេញនៅពេលដឹកជញ្ជូនពីមួយកន្លែងទៅមួយកន្លែងទៀត។ យោងតាម XMNN ឱ្យដឹងថា ជនល្មើសរុំព័ទ្ធទូរស័ព្ទ iPhone ចំនួន 4 ស្រទាប់នៅលើរាងកាយរបស់នាង។ នាងត្រូវបានចាប់ខ្លួនដោយសារតែមន្រ្តីគយសង្ស័យនាងហាក់ដូចជាស្លៀកសម្លៀកបំពាក់ច្រើនជាងសម្លៀកបំពាក់សមរម្យសម្រាប់អាកាសធាតុក្តៅ។ មន្រ្តីគយនិយាយថាដងខ្លួនរបស់នាងហាក់ដូចជាមិនសមាមាត្រជាមួយនឹងដៃនិងជើងដ៏តូចៗរបស់នាង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីបញ្ជាក់ការសង្ស័យរបស់ពួកគេ មន្រ្តីគយដាក់រូបនាងស្កែនតាមរយៈឧបករណ៍រាវដែកដែលបង្ហាញថា នាងគួរតែ "មានវត្ថុលោហៈជាច្រើន" នៅលើរូបនាង។ ទូរស័ព្ទដែលស្ត្រីនេះរត់ពន្ធទំនងជា iPhone6 ឬ iPhone 6s របស់ក្រុមហ៊ុន Apple មិនមែន iPhone 7 ដែលជាម៉ូដែលចុងក្រោយបំផុតនោះទេ។ ទូរស័ព្ទ iPhone7ប្រហែលជានឹងទទួលបានប្រាក់ចំណេញច្រើនជាងម៉ូដែលមុនៗ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន