no-alternative title

ក្រុង​ម៉ូ​ស្គូ​នឹង​ជំនួស​ផលិតផល​ជា​ច្រើន​របស់​ក្រុមហ៊ុន​យក្ស​ Microsoft​ ដោយ​ផលិតផល​ក្នុងស្រុក​វិញ​

​ពេល​នេះ​ ក្រុមហ៊ុន​យក្ស​ Microsoft​ ប្រហែលជា​បាត់បង់​នូវ​អតិថិជន​ទាំងអស់​ក្នុង​ក្រុង​មួយ​នៃ​ប្រទេស​រុ​ស្សី​។​ បើ​តាម​ប្រភព​ពី​ព័ត៌មាន​ Bloomberg​ បានឱ្យ​ដឹង​ថា​ ក្រុង​ម៉ូ​ស្គូ​នឹង​ចាប់ផ្តើម​ជំនួស​នូវ​ផលិតផល​ក្នុងស្រុក​របស់​ក្រុមហ៊ុន​ Redmond​ ដោយ​ប្រើប្រាស់​នូវ​កម្មវិធី​ Software​ របស់​ខ្លួន​វិញ​ដែល​ជា​លទ្ធផល​នៃ​ការ​ជម្រុញ​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ដើម្បី​បញ្ឈប់​ការ​អាស្រ័យ​ប្រើប្រាស់​ទៅ​លើ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បរទេស​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Artem​ Yermolaev​ ដែល​ជា​ប្រធាន​បច្ចេកវិទ្យា​នៃ​ទីក្រុង​មួយ​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ជា​ច្រើន​ថា​ ក្រុង​ម៉ូ​ស្គូ​នឹង​ចាប់ផ្តើម​បោះបង់​ការ​ប្រើប្រាស់​នូវ​ Exchange​ Service​ របស់​ក្រុមហ៊ុន​ Microsoft​ និង​ជំនួស​នូវ​កម្មវិធី​ Outlook​ នៅ​លើ​កុំព្យូទ័រ​ជាង​ 6,000​ គ្រឿង​ដោយ​ប្រើប្រាស់​នូវ​កម្មវិធី​ Email​ System​ របស់​ក្រុមហ៊ុន​ Rostelecom​ PJSC​ វិញ​។​ មន្ត្រី​អាជ្ញាធរ​កំពុង​តែ​សម្លឹង​ក្នុង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ Email​ Software​ ឱ្យ​បាន​ដល់​ទៅ​ 600,000​ គ្រឿង​នៅ​ថ្ងៃ​អនាគត​។​ ពួក​គេ​ប្រហែលជា​ធ្វើការ​ផ្លាស់​ប្តូរ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ និង​ Office​ ទាំងមូល​តែ​ម្តង​ បើ​ទោះបីជា​ផែនការ​នេះ​នៅ​មិន​ទាន់​រឹង​មាំ​នៅឡើយ​ទេ​នៅ​ក្នុង​ពេល​នេះ​។​

 

​ប្រធានាធិបតី​របស់​ប្រទេស​រុ​ស្សី​ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ជា​ច្រើន​ និង​អង្គភាព​ជា​ច្រើន​ទៀត​ដើម្បី​ជ្រើសរើស​នូវ​ផលិតផល​ក្នុងស្រុក​វិញ​នៅ​ខណៈ​ពេល​នេះ​។​ ដើម្បី​ធានា​ទៅ​លើ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​នៅ​ពេល​នេះ​ លោកពូ​ទី​ន​ប្រហែលជា​បង្កើន​នូវ​ការ​យកពន្ធ​ទៅ​លើ​ប្រតិបត្តិការ​នៃ​ជំនួញ​របស់​អា​មេ​រិច​ និង​រុ​ស្សី​។​ 

 

​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​របស់​លោកពូ​ទី​ន​បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ និង​ការ​ដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង​ដើម្បី​ធានា​បាន​នូវ​ការ​រឹត​បន្តឹង​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​។​ ត្រលប់​ទៅ​កាន់​ឆ្នាំ​ 2014​ វិញ​ វា​ទាមទារ​ឱ្យ​គេហទំព័រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​រុ​ស្សី​ដើម្បី​រក្សា​ទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាជន​ខ្លួន​នៅ​ក្នុង​ Servers​ នៅ​តាម​ព្រំដែន​របស់​ខ្លួន​។​ កាលពីដើម​ឆ្នាំ​នេះ​ វា​ចាប់ផ្តើម​តម្រូវ​ឱ្យ​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត​ (Internet​ Providers)​ ធ្វើការ​បន្ថែម​នូវ​ទ្វារ​ក្រោយ​មួយទៀត​ (Backdoor)​ ដើម្បី​ចូល​ទៅ​កាន់​នូវ​  Encrypted​ Messages​ របស់​អ្នក​ Subscribers​ ទៀត​ផង​៕​  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន