no-alternative title

Samsung​ និយាយ​ថា​ Galaxy​ Note​ 7​ ដែល​មាន​បញ្ហា​ប្រមាណ​ 85%​ ត្រូវ​បាន​ប្តូរ​ និង​ប្រមូល​យក​មក​វិញ​នៅ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក​

​ជិត​មួយ​ខែ​ហើយ​ដែល​ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​ប្រមូល​ទូរស័ព្ទ​ Galaxy​ Note​ 7​ ដែល​មាន​បញ្ហា​ផ្ទុះ​ថ្ម​មក​វិញ​ និង​បាន​បង្កើត​កម្មវិធី​ប្តូរ​ Note​ 7​ ជាមួយ​ទូរស័ព្ទ​ Samsung​ ម៉ូ​ដែល​ថ្មី​ជូន​អតិថិជន​របស់​ខ្លួន ​នៅ​ជុំវិញ​ពិភពលោក​។​ ក្នុងថ្ងៃនេះ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េ​ខាងត្បូង​មួយ​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មក​ទល់​នឹង​ពេល​នេះ​ ក្រុមការងារ​ Samsung​ បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទូរស័ព្ទ​ Galaxy​ Note​ 7​ ដែល​មាន​បញ្ហា​ជាមួយនឹង​ទូរស័ព្ទ​ Samsung​ ម៉ូ​ដែល​ផ្សេង​ និង​បាន​ប្រមូល​ Galaxy​ Note​ មក​វិញ​បាន​ 85%​ ហើយ​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​។​ 

​សម្រាប់​ទីផ្សារ​អា​មេ​រិ​ក​ Samsung​ បាន​លក់​ Galaxy​ Note​ 7​ បាន​ជិត​មួយ​លាន​គ្រឿង​ត្រឹម​រយះ​ពេល​មិន​ដល់​មួយ​ខែ​ផង​នៅ​ពេល​វា​ចេញ​លក់​ជា​លើក​ដំបូង​។​ Samsung​ បាន​បញ្ជាក់​ទៀត​ថា​ ក្រុមការងារ​របស់​ Samsung​ នឹង​បញ្ចេញ​កម្មវិធី​សម្រាប់​អាប់​ដែ​ត​ដើម្បី​ជុស​ជុល​បញ្ហា​ថ្ម​របស់​ Galaxy​ Note​ 7​ ក្នុង​ពេល​ឆាប់ៗ​នេះ​ នោះ​មាន​ន័យ​ថា​ម្ចាស់​នៃ​ហ្វា​ប់​ប្លែ​ត​មួយ​នេះ​ នៅ​តែ​អាច​ប្រើ​វា​បាន​ធម្មតា​នៅ​ពេលធ្វើការ​អាប់​ដែ​ត​រួចរាល់​។​ បន្ថែម​ពី​នេះ​យើង​នៅ​តែ​ផ្តោត​សំខាន់​ក្នុង​ការ​ប្រមូល​ Galaxy​ Note​ 7​ មក​វិញ​ដដែល​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ហើយ​កម្មវិធី​សម្រាប់​អាប់​ដែ​ត​ថ្ម​ Galaxy​ Note​ 7​ នឹង​ត្រូវ​បញ្ចេញ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​ ក្រោយ​ការ​អាប់​ដែ​តវា​អនុញ្ញាត្តិ​ឲ្យ​យើង​អាច​សាក​ថ្ម​បាន​ត្រឹម​កម្រិត​ 60​ %​ ប៉ុណ្ណោះ​ ហើយ​យើង​នៅ​តែ​អាច​ប្រើ​ Galaxy​ Note​ 7​ បាន​ដដែល​ដោយ​គ្មាន​បញ្ហា​។​ កម្មវិធី​អាប់​ដែ​ត​ ដើម្បី​ជុស​ជុល​បញ្ហា​ថ្ម​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​នៅ​លើ​ Galaxy​ Note​ 7​ របស់​បណ្តាញ​ T-Mobile​ មុនគេ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ 05​ វិច្ឆិកា​នេះ​ទៅ​ និង​ធ្វើ​ជា​បន្តបន្ទាប់​ទៀត​សម្រាប់​ Note​ 7​ របស់​បណ្តាញ​ដទៃ​ទៀត​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន