ទូរស័ព្ទ​ Gionee​ M2017​ ត្រូវ​បាន​បញ្ជាក់​ពី​ប្រទេស​ចិន​ថា​ មាន​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​អេ​ក្រ់ង​កញ្ចក់​ QHD​ និង​ថ្ម​កម្លាំង​ថាមពល​ 7000mAh

​ទូរស័ព្ទ​ Gionee​ M2017​ ពេល​នេះ​ បាន​ទទួល​នូវ​ការ​បញ្ជាក់​នូវ​វិ​ញ្ញាប​ន​ប័ត្រ​ពី​ TENAA​ នៅ​ក្នុង​ប្រទេស​ចិន​ហើយ​។​ ទូរស័ព្ទ​នេះ​ មិន​អាច​យល់​ច្រឡំ​គ្នា​ជាមួយនឹង​ទូរស័ព្ទ​បត់​បាន​ SM-W2017​ របស់​ក្រុមហ៊ុន​ Samsung​ នោះ​ទេ​ ព្រោះ​វា​ មាន​ថាមពល​ថ្ម​រហូត​ទៅ​ដល់​ 7000mAh​ ដែល​ផ្តល់​នូវ​ការ​ប្រើប្រាស់​បាន​រយៈពេល​យូរ​បំផុត​។​ មិន​ថា​លោក​អ្នក​ប្រើប្រាស់​នូវ​ទូរស័ព្ទ​នេះ​ ច្រើន​កម្រិត​ណា​នោះ​ទេ​ លោក​អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​នោះ​ទេ​ ព្រោះ​ថាមពល​ថ្ម​នេះ​ អាច​ប្រើប្រាស់​បាន​ច្រើន​ជាង​រយៈពេល​ 2​ ថ្ងៃ​។​ ទូរស័ព្ទ​ Gionee​ M2017​ បំពាក់​នូវ​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​កញ្ចក់​អេ​ក្រង់​ប្រភេទ​ AMOLED​ ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 1440​ x​ 2560​ ភិ​ច​សែ​ល​។​ វា​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ MediaTek​ Helio​ P10​ SoC​ ដែល​មាន​ CPU​ ចំនួន​ 8​ គ្រាប់​ដែល​មាន​ល្បឿន​ 1.95GHz​ រួម​ទាំង​ GPU​ ប្រភេទ​ Mali-T860​ ថែម​ទៀត​។​

ក្រៅពី​នេះ​វា​នៅ​មាន​រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 6GB​ និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 128GB​ ហើយ​វា​មិន​មាន​រន្ធ​ដោត​ microSD​ កាត​នោះ​ទេ​។​ ​នៅ​ផ្នែក​ខាងក្រោយ​របស់​ទូរស័ព្ទ​នេះ​មាន​កាមេរ៉ា​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ ហើយ​កាមេរ៉ា​ផ្នែក​ខាង​មុខរប​ស់វា​មាន​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​សម្រាប់​ធ្វើការ​ថតរូប​ Selfies​ និង​វី​ដេ​អូ​ខ​ល​។​ ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ត្រូវ​បាន​បង្កប់​នៅ​ត្រង់​ប៊ូ​តុង​ Home​ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 6.0.1​ ត្រូវ​បាន​តម្លើង​រួច​ជា​ស្រេច​។​ ទូរស័ព្ទ​នេះ​មាន​កម្រាស់​ត្រឹមតែ​ 10.65​ mm​ និង​មាន​ទម្ងន់​ត្រឹមតែ​ 230​ ក្រាម​។​ ទូរស័ព្ទ​ Gionee​ M2017​ ទំនងជា​មាន​ពណ៌​ដែល​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន​នេះនោះ​គឺ​ពណ៌​ខ្មៅ​។​  ​បន្ទាប់​ពី​ការ​ទទួលស្គាល់​នូវ​វិ​ញ្ញាប​ន​ប័ត្រ​ពី​ TENAA​ នោះ​ យើង​ប្រហែលជា​មើលឃើញ​ថា​ទូរស័ព្ទ​ Gionee​ M2017​ នឹង​ធ្វើការ​ប្រកាស​បង្ហាញខ្លួន​នា​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន