Galaxy​ Note​ 7 ជាង​ 96​%​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ ប្រមូល​ត្រឡប់​មក​វិញ​

​អស់​រយះ​ពេល​ប្រមាណ​ជាង​ 5​ ខែ​ បន្ទាប់​ពី​ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​ប្រកាស់​ឲ្យ​ប្រមូល​យក​មក​វិញ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ Galaxy​ Note​ 7​ ដែល​មាន​បញ្ហា​ទូ​ទាំង​ពិភពលោក​ ក្រុមហ៊ុន​ហ៊ុន​ Samsung​ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ថា ​ ប្រមាណ​ជា​ជាង​ 96%​ នៃ​ទូរស័ព្ទ​ Galaxy​ Note​ 7​ ត្រូវ​បាន​ប្រមូល​មក​ដល់​ក្រុមហ៊ុន​វិញ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​គមនាគមន៍​អា​មេ​រិច​ បាន​ធ្វើការ​សម្រេចចិត្ត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ ធ្វើការ​ផ្តល់​ដំណឹង​ជា​មុន​ នឹង​ហាម​មិន​ឲ្យ​នាំ​យក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​ ទៅ​លើ​យន្តហោះ​នោះ​ឡើយ​។​ ហើយ​កាលពី​ខែតុលា​ឆ្នាំ​មុន​ FAA​ ក៏​បាន​ដាក់​បម្រាម​មិន​ឲ្យ​មាន​វត្តមាន​ទូរស័ព្ទ​ Note​ 7​ នៅ​លើ​យន្តហោះ​ណាមួយ​ឡើយ​ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព​ ខ​ណះ​ពេល​ដែល​មានការ​ផ្ទុះ​មួយ​នៅ​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Southwest​ Airlines​ មុន​សេចក្តី​ប្រកាស​ហាមប្រាម​នេះ​។​ 

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​ប្រកាស​ឲ្យ​ឈប់​យក​ទូរស័ព្ទ​ Galaxy​ Note​ 7​ ទៅ​សាក​ថ្ម​ កាលពី​ខែ​ឆ្នូ​កន្លង​ទៅ​ ហើយ​ក្រុមហ៊ុន​ទទួល​បាន​ប្រមាណ​ជាង​ 85​ ភាគរយ​ នៃ​ការ​ហៅ​ប្រមូល​ត្រឡប់​មក​វិញ​ ហើយ​វា​ត្រូវ​បាន​គេ​គិត​ថា​ ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ពី​សំណាក់​ក្រុមហ៊ុន​ ហើយ​ជា​លទ្ធផល​ការ​ប្រមូល​ត្រឡប់​មក​វិញ​មាន​អត្រា​កើនឡើង​ប្រមាណ​ជាង​ 96​ ភាគរយ​ បន្ទាប់​ពី​រំលង​អស់​មួ​យស​ប្តា​ហ៍​កន្លង​ទៅ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្រុមហ៊ុន​ Samsung​ ក៏​បាន​បង្ហាញ​ពី​ក្តី​រំពឹង​របស់​ខ្លួន​ថា​នឹង​ធ្វើការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​សើ​ុ​ប​អង្កេត​ធ្វើតេស្ត​សាកល្បង​ទៅ​លើ​បញ្ហា​ដែល​កើត​មាន​លើ​ Galaxy​ Note​ 7​ នៅ​ក្នុង​ខែ​នេះ​ផង​ដែរ​។​ យ៉ាងណាមិញ​ក្រុមហ៊ុន​ Samsung​ ក៏​នៅ​តែ​មាន​ក្តី​រំពឹង​ថា​ ខ្លួន​នឹង​នៅ​តែ​អាច​មានឱកាស​បន្ត​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ត្រកូល​ Note​ Series​ ដើម្បី​ស្នង​តំណែង​របស់​ Galaxy​ Note​ 7​ នៅ​ក្នុង​ត្រីមាស​ទី​ពីរ​ក្នុង​ឆ្នាំ​2017​ នេះ​។​ ម្យ៉ាងវិញទៀត​ ជោគវាសនា​របស់​ Galaxy​ Note​ 7​ នៅ​សល់​ 4​ ភាគរយ​ទៀត​ នៅ​មិន​ទាន់​ បានដឹង​ច្បាស់លាស់​នៅឡើយ​។​ សង្ឃឹមថា​ យើង​នឹង​មិន​បាន​ ឮ​អំពី​គ្រោះថ្នាក់​ចៃដន្យ​ដែល​បង្ក​ឡើង​ដោយសារ​ផលិតផល​ទាំង​អស់នេះ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ ឬ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៅ​ចុះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន