no-alternative title

ហាង​លក់​ ផលិតផល​ Canon​ បើក​ដំណើរការ​ ក្នុង​ផ្សារ​ KTH​ Premium​ Powermall

 


Canon​ គឺជា​សាជីវកម្ម​ ចម្រុះ​ជាតិ​សាសន៍​ របស់​ ប្រទេស​ជប៉ុន​ ដែល​ឈានមុខ​គេ​ ជាស​កល​ ក្នុង​ផ្នែក​រូបភាព​ និង​ដំណោះស្រាយ​ រូបភាព​ឌី​ជី​ថ​ល​ ដែល​មាន​ជំនាញ​ នៅ​ក្នុង​ការ​ បង្កើត​រូបភាព​ និង​ផលិតផល​ អ៊ុ​ប​ទិ​ក​ រួម​មាន​ កាមេរ៉ា​ឌី​ជី​ថ​ល​ ម៉ាស៊ីន​ព្រី​ន​ ម៉ាស៊ីន​ស្កេ​ន​ និង​ Projector​ .​  ការ​បើក​ដំណើរការ​ នៃ​ទីតាំង​បញ្ជរ​លក់​Canon​ នៅ​ក្នុង​ផ្សារ​ទំនើប​ KTH​ Premium​ Powermall​ ក្នុង​រាជធានី​ភ្នំពេញ​ គឺជា​ការ​បញ្ជាក់​ ពី​ការ​ប្តេជ្ញា​ របស់​ក្រុមហ៊ុន​ Canon​ ក្នុង​ការ​ពង្រីក​ ពាណិជ្ជកម្ម​ របស់​ខ្លួន​ ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ការ​ផ្តល់​នូវ​ “​បទ​ពិសោធន៍​ Canon”​ ក្នុង​ហាង​ផលិតផល​ អេ​ឡិច​ត្រូ​និក​ លំដាប់​កំពូល​។​ ហាង​Canon​ នៅ​ក្នុង​ផ្សារ​ទំនើប​ KTH​ Premium​ Powermall​ ផ្តល់​នូវ​ផលិតផល​Canon​ ម៉ូ​ដែល​ថ្មីៗ​ដូច​ជា​កាមេរ៉ា​ខ្នាត​តូច​ កាមេរ៉ា​ DSLRs​កាមេរ៉ា​ថត​វី​ដេ​អូ​ ម៉ាស៊ីន​ព្រី​ន​Laser​ ម៉ាស៊ីន​ព្រី​ន​ Inkjet​ ម៉ាស៊ីន​ស្កេ​ន​ និង​ម៉ាស៊ីន​ គិត​លេខ​។​ ហើយ​ក៏​មាន​ ការ​តាំង​បង្ហាញ​ ជា​ឈុត​សម្រាប់​ អតិថិជន​ សាកល្បង​ មុន​សម្រេចចិត្ត​ទិញ​ផង​ដែរ​។

 

 

​ ក្រុម​បុគ្គលិក​ ផ្សព្វផ្សាយ​ ក៏​ស្ថិត​នៅ​ទីនោះ​ ដើម្បី​ជួយ​សម្រួល​ រាល់​តម្រូវការ​ របស់​អតិថិជន​ និង​ផ្តល់​ ការ​សាកល្បង​ ផលិតផល​ ដោយ​ផ្ទាល់​ដៃ​។​លោក​ Andy​ Lee​ នាយក​ក្រុមហ៊ុន​ i-Qlick​ (Cambodia)​ Pte​ Ltd​ ដែល​ស្ថិត​ក្រោម​ការ​ គ្រប់គ្រង​ របស់​ក្រុមហ៊ុន​ Canon​ក្នុង​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ “​យើង​មាន​ សេចក្តី​សោមនស្ស​ បំផុត​ ចំពោះ​ការ​បើកហាង​ Canon​ ទី​បួន​របស់​យើង​ក្នុង​ផ្សារ​ទំនើប​ KTH​ Premium​ Powermall​ ដែល​ជួយ​ឲ្យ​អតិថិជន​កាន់តែ​រីករាយ​នឹង​បទ​ពិសោធន៍​ Canon​ ដ៏​ សម្បូរ​បែប​។​ ដូច​យើង​បានដឹង​ ហើយ​ថា​ Canon​ គឺជា​ម៉ាក​សញ្ញា​ដ៏​ល្បី​ទូ​ទាំង​ពិភពលោក​ និង​ជា​ ផលិតផល​ គុណភាព​ខ្ពស់​ប្រកបដោយ​ការ​ច្នៃប្រឌិត​ ឥឡូវនេះ​ ជាមួយ​ហាង​ Canon​ ថ្មី​នេះ​ អតិថិជន​ជា​ច្រើន​ អាច​សាកល្បង​ផលិតផល​ទាំង​អស់នេះ​ដោយ​ផ្ទាល់​ដៃ​ ជាមួយ​សេវាកម្ម​ ដ៏​រាក់ទាក់​ពី​បុគ្គលិក​ ប្រចាំ​នៅ​ទីតាំង​បញ្ជរ​លក់​ផលិតផល​”​។

 

 

​ សូម​អញ្ជើញ​មក​ទស្សនា​អគារ​ពិព័រណ៍​ i-Qlick​ Canon​ នៅ​ផ្សារ​ទំនើប​ KTH​ Premium​ Powermall​ ស្ថិត​នៅ​លើ​ ផ្ទៃក្រឡា​ 1200​ ម៉ែត្រការ៉េ​ តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង​។​ សម្រាប់​ការ​បង្កើន​ ភាព​ងាយស្រួល​ នៃ​ការ​ទិញ​ ទំនិញ​ របស់​អតិថិជន​ ផ្សារ​ទំនើប​ KTH​ Premium​ Powermall​ បាន​ផ្តល់​នូវ​កន្លែង​ចត​ រថយន្ត​ធំ​ទូលាយ​ មាន​ សេវា​បម្រើ​អតិថិជន​ មាន​កន្លែង​សម្រាកកាយ​ និង​មាន​សន្តិសុខ​ការពារ​។​ បន្ថែម​លើ​នេះ​ ផ្សារ​ទំនើប​ក៏​បាន​បង្កើត​ នូវ​ការ​ច្នៃប្រឌិត​ថ្មីៗ​ជា​ច្រើន​ដូច​ជា​ បរិវេណ​ “Experience​ Area”​ សម្រាប់​អតិថិជន​ សាកល្បង​ប្រើ​ផលិតផល​ថ្មីៗ​ និង​បរិវេណ​ Power​ Mall​ Studio​ សម្រាប់​បង្ហាញ​អតិថិជន​ អំពី​វិធី​ប្រើ​ផលិតផល​ និង​ការ​ផ្តល់​នូវ​រាល់​ដំណោះស្រាយ​ 360​ ដឺ​ក្រេ​ ដើម្បី​ជួយ​ដល់​អតិថិជន​ឲ្យ​ ស្វែង​យល់​អំពី​បច្ចេកវិទ្យា​ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ ប៉េងលីន