Huawei​ ប្រគល់​ឧបករណ៍​ Fusion​ Cloud​ Desktop​ System​ តម្លៃ​ជាង​ 700,000​ ដុល្លារ​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

នៅ​ថ្ងៃ​ទី​ 26​ ខែមករា​ ឆ្នាំ​ 2015:​ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍​ និង​ប្រៃសណីយ៍​កម្ពុជា​ ឯកឧត្តម​ សាន់​ ពីង​ អនុរដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​ចិន​ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​ 24-27​ ខែមករា​ ឆ្នាំ​ 2015​។​ នៅ​ថ្ងៃ​ទី​ 25​ ខែមករា​ ឯកឧត្តម​ សាន់​ ពីង​ និង​គណៈប្រតិភូ​ បាន​អញ្ជើញ​ទៅ​ទស្សនា​ក្រុមហ៊ុន​ ហួ​វៃ​ ប្រចាំ​នៅ​កម្ពុជា​ និង​ថ្ងៃ​ទី​ 26​ បាន​ចូលរួម​ពិធី​ចុះហត្ថលេខា​ប្រគល់​ និង​ទទួល​ឧបករណ៍​ Fusion​ Cloud​ Desktop​ System​ ដែល​មាន​តម្លៃ​ជាង​ 7​ សែន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ក្រសួង​ទូរគមនាគមន៍​ និង​ប្រៃសណីយ៍​កម្ពុជា​ ។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ យ៉ាង​ ហ្វុ​ង​ អគ្គនាយក​ក្រុមហ៊ុន​ ហួ​វៃ​ នៅ​កម្ពុជា​ បាន​ជម្រាប​ព័ត៌មាន​ជូន​ឯកឧត្តម​ សាន់​ ពីង​ អំពី​ដំណើរការ​អាជីវកម្ម​ សហគ្រាស​អាជីវកម្ម​ អាជីវកម្ម​អតិថិជន​ ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ ក៏​ដូច​ជា​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​សង្គម​។​ ឯកឧត្តម​ សាន់​ ពីង​ បាន​កោតសរសើរ​ ចំពោះ​ការ​រួមចំណែក​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ហួ​វៃ​ ហើយ​បាន​ជូនពរ​ឲ្យ​ក្រុមហ៊ុន​ Huawei​ ទទួល​បាន​ជោគជ័យ​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

 

ក្រុមហ៊ុន​ហួ​វៃ​ ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ ផ្នែក​ព័ត៌មានវិទ្យា​ និង​បច្ចេកវិជ្ជា​ទូរគមនាគមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​ នៅ​លើ​ពិភពលោក​។​ ក្រុមហ៊ុន​ហួ​វៃ​ បាន​ប្តេ​ជ្ជា​យ៉ាង​ប្តូរផ្តាច់​លើ​ការ​ច្នៃប្រឌិត​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ ដោយ​បន្ត​ជំរុញ​ទំនើប​កម្ម​នៃ​វិស័យ​ព័ត៌មានវិទ្យា​ និង​ទូរគមនាគមន៍​ដោយ​គ្មាន​ដែន​កំណត់​។​ ក្រុមហ៊ុន​បាន​អភិវឌ្ឍ​បណ្តាញ​ ដំណោះស្រាយ​ ឧបករណ៍​ ប្រព័ន្ធ​គេហទំព័រ​ ប្រព័ន្ធ​ផ្ញើ​សារ​ និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឆាប់រហ័ស​ បម្រើ​ឲ្យ​អតិថិជន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​ ក្នុង​១៧០​ប្រទេស​។​

 

 

​ ក្រុមហ៊ុន​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ ទីក្រុង​ សង្គម​ និង​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ កែ​លម្អ​ប្រសិទ្ធភាព​ ការ​ផ្លាស់​ប្តូរ​ឧស្សាហកម្ម​ និង​បង្កើត​បទ​ពិសោធន៍​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​ទីបំផុត​។​ ក្រុមហ៊ុន​ Huawei​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1987​ និង​ជា​សហគ្រាស​ឯកជន​មួយ​ដែល​មាន​បុគ្គលិក​ចំនួន​ 150.000​នាក់​នៅ​ជុំវិញ​ពិភពលោក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ហួ​វៃ​៖​ www.huawei.com​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន