CHEVROLET សម្ពោធរថយន្តស៊េរីទំនើបចំនួន 2 ម៉ូដែល CRUZE និង MALIBU ដែលបំពាក់នូវម៉ាស៊ីនប្រភេទ TURBO ជំនាន់ថ្មី សន្សំសំចៃខ្ពស់

កាលពីថ្ងៃទី 24 ខែមិនថុនា ក្រុមហ៊ុន Chevrolet បានសម្ពោធរថយន្តខ្នាតតូចសេរីថ្មី ម៉ូឌែល Cruze និង រថយន្តខ្នាតមធ្យមម៉ូឌែល Malibu នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលពិធីនេះ គឺប្រារព្ធឡើងនៅក្រុមហ៊ុនតាំងបង្ហាញរថយន្ត Chevrolet នៅទឹកថ្លា ដែលមានការអញ្ជើញចូលរូមពីសំណាក់ភ្ញៀវកិត្តយស និងអ្នកសារព័តមានជាច្រើនរូប។ តាមការបញ្ជាក់របស់ក្រុមហ៊ុន បានអោយដឹងថា រថយន្តស៊េរីចុងក្រោយទាំងពីរម៉ូឌែលនេះ គឺទទួលបានការឆ្លើយតបជាវិជ្ជមាន យ៉ាងខ្លាំងក្រោយពេលនៃការបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក ហើយរថយន្តទាំងពីរម៉ូឌែលនេះ ត្រូវបានរំពឹងទុកថា និងធ្វើអោយប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ខ្លាំងដូចគ្នាដែរ។ ជាមួយនិងរូបរាងដ៏ប្រណិតទាន់សម័យ បំពាក់ជាមួយនូវបច្ចេក វិទ្យាចុងក្រោយ រួមទាំងម៉ាស៊ីនជំនាន់ថ្មីក្នុងការជួយសន្សំសំចៃសាំង។ រថយន្តស៊េរីថ្មី ម៉ូឌែល Cruze និង Malibu និងចូលរួមលើកកំពស់ ដល់ការលក់របស់ផលិតផលរថយន្ត Chevrolet នៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោក ប៉ែន ពិសិដ្ឋ អ្នកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុន CHEVROLET នៅកម្ពុជា បានបញ្ជាក់ថា រថយន្តស៊េរីថ្មី ម៉ូឌែល Cruze គឺជារថយន្តលក់ដាច់បំផុតរបស់ Chevorlet នៅជុំវិញពិភព លោក។ រថយន្តដ៏ប្រណិតមួយនេះ បំពាក់ដោយលក្ខណ:ពិសេសថ្មីៗ រួមមានប្រព័ន្ធសុវិត្ថភាពជាច្រើន ក៏ដូចជា ប្រព័ន្ធបច្ចេកវិទ្យាកំសាន្ត  Apple CarPlay & Android Auto ដោយផ្គួបផ្សំផ្នែកខាងក្នុងធំទូលាយផ្តល់នូវផាសុកភាព។យើងសង្ឃឹមយ៉ាងម៉ុតមាំថារថយន្តម៉ូឌែ Cruze ស៊េរីថ្មីមួយនេះនិងជារថយន្តនាំមុខគេផ្នែករថយន្តខ្នាតតូចនៅលើទីផ្សារ។ ជាមួយនិងបច្ចេកវិទ្យាម៉ាស៊ីន Turbocharged Direct Injection ជំនាន់ថ្មីផ្តល់នូវកំលាំងសេះរហូតទៅដល់ 150bhp ដោយប្រើប្រអប់លេខអូតូ 6 លេខ ជួយកាត់បន្ថយការប្រើប្រាស់សាំងត្រឹមតែ 6.5 លីត្រ ក្នុង 100km ។ព្រមជាមួយបច្ចេកវិទ្យា STOP/START ក្នុងការជួយកាត់បន្ថយការប្រើប្រាស់សាំងសំរាប់បើកបរក្នុងទីក្រុង។

លោកបានបន្តថា អ្វីដែលកាន់តែពិសេសទៀតនោះម៉ាស៊ីនជំនាន់ថ្មីផ្គួបផ្សំនិងតួររថយន្តត្រូវបានសម្រួលទំនង់ប្រហែល  110kg ដែលរួមចំនែកដល់ការធ្វើអោយម៉ាស៊ីនកាន់តែខ្លាំនិងស្ទុះជាងមុន ចំនែកការបង្កើនលឿនចាប់ពីកុងទ័រ 0 ទៅ 100 Kmh (0-100kmh) ក្រោមរយះពេលតែ 8 វិនាទីបណ្ណោះ។ Cruze ជារថយន្តខ្នាតតូចដែលទទួលបានជោគជ័យដ៏គួរអោយភ្ញាក់ផ្អើល ហើយក៏ត្រូវបានចាត់ជារថយន្តដែលបាននែនាណអតិថិជនថ្មីៗជាច្រើនៅជុំវិញពិភពលោកសំរាប់ Chevrolet ហើយយើងនូវតែរក្សានូវគុណសម្បិត្តដើមរបស់ Cruze & Malibu និងធ្វើអោយកាន់តែអស្ចារ្យឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Chevrolet ជាការបញ្ចាក់ពីការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនរបស់យើយនូវអ្វីដែលល្អបំផុតចំពោះវត្តមានអស់រយះពេល 5 ឆ្នាំរបស់ Chevrolet ក្នុងព្រះរាជាណាចក្រ។ ក្រុមហ៊ុន សូមនាំយករថយន្តធុនតូចដ៏ប្រណិតមួយនេះមកនែនាំជូនប្រជាជនកម្ពុជាគ្រប់ៗរូប។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះរថយន្ដ Chevrolet Malibu ជំនាន់ថ្មីវិញ គឺជាប្រភេទរថយន្ដមួយដែលត្រូវបានរចនាឡើងឥតខ្ជោះនៅក្នុងស្រលាយនៃប្រភេទរថយន្តធុនមធ្យមប្រកបដោយផាសុកភាពទូលាយ រូមផ្សំជាមួយនឹងមុខងារសុវត្តិភាពខ្ពស់ ដែលមិនធ្លាប់មានពីមុនមក បើប្រៀបធៀបទៅនឹងស្រលាយនៃរថយន្តធុនមធ្យមដ៏ទៃទៀត។ ដោយបង្កើតឡើងតាមលំនាំស្ថាបត្យកម្មនាយុគសម័យទំនើប ។ រថយន្ត Chevrolet Malibu ថ្មីនេះមានប្រវែងវែងជាងមុន 60mm ជាមួយនឹងការបង្កើតបន្ថែមនៅប្រវែងចន្លោះពីផ្លួវមុខទៅផ្លូវខាងក្រោយប្រវែង 93mm បើធៀបទៅនឹងរថយន្តម៉ូឌែលនេះជំនាន់មុន។ការបង្កើតថ្មីនេះបានធ្វើឲរថយន្តនេះវែងជាងគេនិងទូលាយជាងគេបង្អស់ក្នុងប្រភេទរថយន្តធុនមធ្យម។

តាមរយះការបន្ថែមនៃភាពទូលាយ រថយន្តនេះក៏មិនអាច ភ្លេចទ្បើយពីភាពរឹងមាំរបស់ខ្លួន ដោយបង្កើននូវភាពរឹងមាំបន្ថែមតាមរយៈសាច់ដែកជំនាន់ថ្មីជាមួយនឹងការសំរួលទៅលើទំងន់តាមរយៈបច្ចេកវិទ្យាថ្មី។ រថយន្ដ Chevrolet Malibu ថ្មីមា នទម្ងន់ ស្រាលជាងមុន 130Kg ដែលធ្វើអោយរថយន្ដនេះ កាន់តែសន្សំសំចៃប្រេងសាំងនឹងប្រតិបត្តិការណ៍ម៉ាស៊ីនកាន់តែមានប្រសិទ្ធខ្ពស់។ Malibu ថ្មីនេះ ត្រូវបានអភិវឌ្ឍន៏សារជាថ្មីយ៉ាងគ្រប់ជ្រុងជ្រោយពេញតួររថយន្ដទាំងមូល ដែលរួមបបញ្ចូលទាំងផ្នែកស្ថាបត្យកម្ម ការរចនា សន្ទុះ សាច់ដែក តួរថយន្ដ ជាមួយនឹងប្រព័ន្ធសុវត្តិភាព។ លោក ណមហាវ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន United Auto Trading Co., LTD បាននិយាយថា រថយន្ដនេះនិងធ្វើអោយអតិថិជនទទួលបាននៅជម្រើសដ៏ឥតខ្ចោះមួយជាមួយនិងគុណតម្លៃដែលមិនអាចប្រៀបធៀបទៅនឹងដៃគូរប្រកួតប្រជែងដ៏ទៃ។’

ផ្នែកខាងក្រៅក្នុងរថយន្ដ  មានភាពរលើបរលោងដោយរំលេចនៅលក្ខណះបែបស្ព័រ ប្រកបដោយភាពល្អឯក ផ្នែកខាងមុខដោយផ្ដោតទៅតាមរចនាបថទម្រង់ដើម Chevrolet។ រថយន្ដត្រូវបានបំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃប្រភេទអំពូល LED (Day Time Running) ជាមួយនឹងស្ដុបខាងក្រោយថ្មី LED ប្រភេទ High Mounted ( CHMSL) ដែលមានអាយុកាលវែងនឹងមានប្រតិបត្តិការណ៏យ៉ាងល្អ។ នេះជាសំដីរបស់ លោក Stuart Noris ដែលជាថ្នាក់ដឹកនាំក្នុងការច្នៃម៉ូតរថយន្ដ GM Korea Design Director “វាពិតជាបានជំរុញក្នុងប្រតិបត្តិការណ៏រចនាជាសកលរបស់ក្រុមហ៊ុន Chevrolet ហើយប្រាកដច្បាស់ថារថយន្ដនេះនឹងទាក់ទាញយ៉ាងខ្លាំងដល់បណ្ដាលអ្នកប្រើប្រាស់នៅទួទាំងប្រទេសកម្ពុជា។” 

រថយន្ដ Malibu បំពាក់មកជាមួយម៉ាស៊ីនថ្មីស្រឡាង 2.0 លីត្រ ជាប្រភេទម៉ាស៊ីនទែកបូដែលត្រូវបានបង្កើតឡើង ដោយការយកចិត្តទុកដាក់បំផុត ទៅតាមចក្ខុវិស័យជាក់លាក់របស់យើង។ ម៉ាស៊ីនប្រភេទនេះ 2.0 លីត្រ មានកម្លាំងរហូត២៥០សេស និង កម្លាំង 350 ញូតុនម៉ែត្រ។ ម៉ាស៊ីនថ្មីនេះត្រូវបានធ្វើការជាមួយប្រព័ន្ធត្រួតពិនិត្យប្រអប់លេខ ដោយប្រព័ន្ធអេឡិចត្រូនិច ដែលផ្ដល់លទ្ធភាព អោយប្រអប់លេខប្រតិបត្តិការបានល្អ។  Malibu ជារថយន្ដដែលបង្កើតមកដោយកម្លាំងខ្លាំងជាងគេ ពោរពេញដោយថាមពល បើធៀបទៅនឹងប្រភេទរថយន្ដធនមធ្យមដទៃទៀត។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន