ក្រុមហ៊ុន MSI ឈ្នះពានរង្វាន់ Best Windows Laptop ជាលើកទីពីរទស្សនាវដ្តី PCMag 2017

MSI គឺជាកុំព្យូទ័រលេងហ្គេមប្រភេទយួរដៃលំដាប់ខ្ពស់ ដែលមានឈ្មោះល្បីល្បាញ និងជាជម្រើសដំបូងសម្រាប់អតិថិជន ដែលនិយមលេងហ្គេមខ្នាតធំ។ កុំព្យូទ័រយួរដៃសំរាប់លេងហ្គេមនេះ គឺមានអនុភាពជាមួយការរចនាម៉ូដ ប្រកបដោយពិសោធន៍និងខុសប្លែកពីគេបំផុត។ MSI គឺជាក្រុមហ៊ុនដំបូងគេ ដែលអាចបំពេញតម្រូវការអ្នកលេងហ្គេម បានគ្រប់ប្រភេទ។ នៅក្នុងឆ្នាំនេះក្រុមហ៊ុន MSI បានឈ្នះពានរង្វាន់ជាប់ៗគ្នាជាលើកទីពីរសំរាប់កុំព្យូទ័រយួរដៃ Best Windows Laptop របស់ទស្សនាវដ្តីអាមេរិច PCMag Readers’ Choice ។

សូមជំរាបថា PC Magazine ជាទស្សនាវដ្តីកុំព្យូទ័រមួយក្នុងចំណោមទស្សនាវដ្តីកុំព្យូទ័រ  ដែលមានកេរ្ត៍ឈ្នោះល្បីបំផុតនៅអាមេរិក និងបានទទួលស្គាល់ជាផ្លូវការណ៍ដោយប្រជាជននៅទីនោះ ហើយនេះគឺជាស្ថិតិមួយ ដែលយោងតាមការស្ទង់មតិរបស់អ្នកអាន និងអ្នកប្រើប្រាស់ជារៀងរាល់ឆ្នាំ។ MSI បានសម្រេចទទួលជ័យជម្នះ មិនគួរឱ្យជឿរួមបញ្ចូលទាំងការទទួលចំណាត់ថ្នាក់ដំបូងគេ នៅក្នុងចំណោមកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Windows និងទទួលបានភាពប្រសើរឡើងគួរឱ្យចាប់អារម្មណ៍ដែលជាផ្នែកមួយនៃការផ្ដល់អនុសាសន៍នេះ។ បន្ថែមពីនេះ ក្រុមហ៊ុនMSI ក៏ទទួលបានការពេញចិត្តខ្ពស់បំផុត និងលេចធ្លោនៅក្នុងទីផ្សារ ដែលអាចផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួនផងដែរ។ នេះគឺជាលទ្ធផលមួយដែលបង្ហាញថា ក្រុមហ៊ុននេះ មិនមែនគ្រាន់តែមានឈ្មោះក្នុងចំណោមអ្នកលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញខ្លួន អោយទៅជាម៉ាកកុំព្យូទ័រយួរដ៏ធំមួយផងដែរ ដែលមានការបញ្ជាក់ថា គឺជា Best Windows Notebook ជាមួយនឹងការច្នៃប្រឌិត, ភាពរីករាយ, និងអាចជឿទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន MSI ប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការរចនានិងអភិវឌ្ឍឧបករណ៍លេងហ្គេមនេះ។ ក្រុមហ៊ុនបានរក្សាការជំរុញព្រំដែននៃបច្ចេកវិទ្យានេះជាងមួយទសវត្សរ៍ហើយ។ អ្វីដែលខំប្រឹងប្រែងវាបានចំណាយចេញទៅទាំងអស់ដើម្បីផ្តល់ជូននូវផលិតផលដែលបំពេញតម្រូវការនៃអ្នកលេងហ្គេមជាសកល និងបានលៈបង់ធនធានរាប់មិនអស់ចំពោះកីឡាអេឡិចត្រូនិក(eSport) ដូចជាការគាំទ្រដល់អ្នកលេងហ្គេមដែលល្អបំផុតរបស់ពិភពលោក និងឧបត្ថម្ភព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក(eSport) លំដាប់ពិភពលោកជាច្រើន។ ហេតុនេះហើយ MSI’s notebooks គឺជាកុំព្យូទ័រយួដៃដំបូងគេដែលដក់ជាប់ក្នុងចិត្ត នៅពេលដែលអ្នកលេងហ្គេមជ្រើសកុំព្យូទ័រយួរដៃដែលមានគុណភាពខ្ពស់និងការដំណើការខ្ពស់។ MSI បានធ្វើកត្រួតពិនិត្យគ្រប់ដំណើរការនៃការផលិតកុំព្យូទ័រយួរដៃដើម្បីធានាគុណភាពនិងនាំមកនូវកុំព្យូទ័រយួរដៃថ្មីបំផុតដែលមានលក្ខណៈសិល្បៈ ជាស៊េរីកុំព្យូទ័រយួរដៃដែលទទួលបានការបញ្ជាក់ច្បាស់លាស់ និងសម្បូរបែបដោយលក្ខណៈពិសេសសម្រាប់ការលេងហ្គេម។ ទាំងនេះគឺពិតជាមូលហេតុចំបង ដែលកំណត់ថា MSI ចែកដាច់ពីគេ។

ក្រុមហ៊ុន MSI មានការយល់ដឹងយ៉ាងច្បាស់ក្នុងវិស័យហ្គេម និងឆ្លងតាមការពិចារណាបទពិសោធន៍របស់អ្នកលេងហ្គេម និងការចែករំលែកគំនិតជាមួយនឹងពួកគេ ក្រុមហ៊ុន បានធ្វើការងារយ៉ាងយូរជាមួយនឹងទ្រឹស្តី" មានតែអ្នកលេងហ្គេម រចនាសម្រាប់អ្នកលេងហ្គេមដូចគ្នា(Only Gamers Design for Gamers)" និងបង្កើតជារូបរាងនូវទិដ្ឋភាពសំខាន់ប្រាំនៃលក្ខណៈពិសេសដើម្បីអោយសមស្របទៅនឹងតម្រូវការរបស់អ្នកលេងហ្គេម។

-  PERFORMANCE: បំពាក់បច្ចេកវិទ្យាចុងក្រោយដូចជា៖ Super RAID 4, PCIe GEN.3 x4 SSD, អង្គចងចាំ DDR4-2400, បច្ចេកវិទ្យាជំនូយអោយត្រជាក់ និងThunderbolt 3។ កុំព្យូទ័រម៉ាក MSI ផ្តល់អោយអ្នកលេងហ្គេមនូវ បទពិសោធលេងហ្គេមយ៉ាងរលូនមិនគួរឱ្យជឿ និងមានអនុភាព។

- VISUAL: បំពាក់ 120Hz Panel មុនគេបង្អស់, 4K LCD display, Matrix Display, និង True Color Technology ផ្តល់អោយអ្នកលេងហ្គេមនូវការកម្សាន្តដែលមានកំរិតច្បាស់ល្អបំផុត។

- AUDIO: បច្ចេកវិទ្យា Nahimic 2+, Nahimic VR, និង Hi-Res Audio ដែលផ្តល់នូវសំលេងដែលមានគុណភាពខ្ពស់នៅពេលលេងហ្គេម និងហ្គេម VR។

- CONTROL: Dragon Center (mobile app available), SteelSeries powered keyboard, SteelSeries Engine 3 និង Cherry MX Speed Sliver Switches មុនគេបង្អស់ ដែលធ្វើអោយការគ្រប់គ្រងបានរឹងមាំដែលមិនធ្លាប់មាន ផ្តល់នូវការបញ្ជាពេញលេញក្នុងការងារហ្គេម។

- STREAMING: បំពាក់ Killer DoubleShot Pro និង XSplit Gamecaster កុំព្យូទ័រយួដៃម៉ាក MSI ផ្តល់នូវការភ្ជាប់ អ៊ីនធើណេតដ៏មានស្ថេរភាព។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន