10​ ចំណុច​ដែល​លោក​អ្នក​គួរតែ​ដឹង​ពី​សមត្ថភាព​របស់​ Dell​ Network​ Projector​ 4320

Dell​ Network​ Projector​ 4320​ គឺជា​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នក​ប្រើប្រាស់​ជាមួយនឹង​សមត្ថភាព​ដ៏​ខ្លាំង​របស់​វា​។​ វា​ប្រើប្រាស់​នូវ​ពន្លឺ​ Ultra-Bright​ ភ្លឺ​ច្បាស់​ ក្រាហ្វិក​ដែល​មាន​កម្រិត​ Contrast​ ខ្ពស់​ និង​អាច​ធ្វើការ​ចាក់​នូវ​វី​ដេ​អូ​ HD​ បាន​យ៉ាង​ច្បាស់​ល្អ​ថែម​ទៀត​ លើស​ពី​នេះ​ វា​មាន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​តាម​រយៈ​ប្រព័ន្ធ​ Wireless​ ដែល​អ្នក​អាច​ប្រើប្រាស់​បាន​គ្នា​ច្រើន​ថែម​ទៀត​។​  ប្រសិនបើ​អ្នក​ចង់ឱ្យ​បទ​បង្ហាញ​របស់​អ្នកមាន​ពន្លឺ​ភ្លឺ​ច្បាស់​ នោះ​ Projector​ 4320​ អាច​ធ្វើ​បាន​។​ ជាមួយនឹង​ការ​ផ្តល់​ពន្លឺ​ភ្លឺ​ច្បាស់​ និង​ម៉ត់​ល្អ​ Projector​ មួយ​នេះ​អាច​ផ្តល់​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ​នៅ​ក្នុង​បន្ទប់​ទាំងមូល​បាន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ខាងក្រោម​នេះ​ គឺជា​ចំណុច​សំខាន់​ទាំង 10 ដែល​យើង​ត្រូវ​ដឹង​៖​ 

1.​​ពណ៌​ និង​រូបភាព​ច្បាស់​ល្អ​:​ អ្នក​អាច​មើលឃើញ​នូវ​បទ​បង្ហាញ​របស់​លោក​អ្នកមាន​លក្ខណៈ​ច្បាស់​ល្អជា​និច្ច​ជាមួយនឹង​ពណ៌​ពន្លឺ​រូបភាព​ច្បាស់​ និង​សំឡេង​ប្រភេទ​ស្តេ​រី​អូ​ថែម​ទៀត​។​

2.​​ការ​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​អស្ចារ្យ​:​ អ្នក​ធ្វើ​ឱ្យ​អ្នកចូលរួម​ស្តាប់​ក្លាយជា​ចំនែក​មួយ​នៃ​បទ​បង្ហាញ​របស់​អ្នក​បាន​ផង​ដែរ​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​មុខងារ​ Multi-User​ ។​

3.​​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​បំផុត​:​ លោក​អ្នក​អាច​ធ្វើការ​បង្កើត​នូវ​ការ​ធ្វើ​បទ​បង្ហាញ​ដ៏​អស្ចារ្យ​ជាមួយនឹង​គុណភាព​រូបភាព​ច្បាស់​បំផុត​តាម​រយៈ​ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ DLP​ និង​ Brilliant​ Color​ Technology​ ។​

4.​​បទ​ពិសោធន៍​នៃ​ពន្លឺ​ច្បាស់​យ៉ាង​អស្ចារ្យ​:​ បទ​បង្ហាញ​របស់​អ្នក​នឹង​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ជាមួយនឹង​ការ​ប្រើប្រាស់​នូវ​អំ​ពូ​ល​ 4300​ ANSI​ Lumens​ ពន្លឺ​ Contrast​ Ratio​ Typical​ 2000:1​ (Full​ On/​ Full​ Off)​ និង​ពន្លឺ​ Aspect​ Ratio​ Widescreen​ 16:10​ ។​

5.​​ ផ្តល់​ភាព​ភ្ញាក់ផ្អើល​សម្រាប់​អ្នកចូលរួម​ជាមួយនឹង​គុណភាព​រូបភាព​កម្រិត​ច្បាស់​បំផុត​:​ វា​អាច​ធ្វើការ​ធានា​បាន​ថា​ការ​ធ្វើ​បទ​បង្ហាញ​នេះ​គឺ​ច្បាស់​ម៉ត់​បំផុត​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ WXGA​ (1280​ x​ 800)​ ដែល​ផ្តល់​ពន្លឺ​ច្បាស់​ជាង​ XGA​ (1024​ x​ 768)​ ដល់​ទៅ​ជាង​ 30%​ ។​

6.​​ ផ្តល់​នូវ​រូបភាព​ធំ​ច្បាស់​ និង​សំឡេង​កម្រិត​ស្តេ​រី​អូ​:​ Projector​ នេះ​អាច​បាញ់​បាន​រូបភាព​ទំហំ​ដល់​ទៅ​ 10m​ ហើយ​វា​ថែម​ទាំង​មាន​ប្រព័ន្ធ​បំពង​សំឡេង​កម្រិត​ស្តេ​រី​អូ​ចំនួន​ 2​ កម្លាំង​ 5​ វ៉ា​ត់​ដែល​ធ្វើ​ឱ្យ​សំឡេង​ពិ​រោះ​រងំ​រណ្តំ​ចិត្ត​ជាមួយនឹង​ការ​ធ្វើ​បទ​បង្ហាញ​នេះ​។​

7.​​សមត្ថភាព​លើស​ពី​ការ​ធ្វើ​បទ​បង្ហាញ​:​ លោក​អ្នក​នឹង​ទទួល​បាន​នូវ​ភាព​រីករាយ​ជាមួយនឹង​ Projector​ 4320​ នេះ​ដោយ​វា​អាច​ទ្រទ្រង់​នូវ​វី​ដេ​អូ​កម្រិត​ 720p​ HD​ និង​វី​ដេ​អូ​ 3D​ បាន​ទៀត​ផង​។​

8.​​រីករាយ​ជាមួយនឹង​ជម្រើស​ជា​ច្រើន​:​ រន្ធ​សម្រាប់​ដោត​VGA​ ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ខណៈ​ពេល​ដែល​រន្ធ​ផត​ HDMI,​ S-Video,​ Composite​ Video,​ RS232​ និង​ USB​ អនុញ្ញាត​ឱ្យ​អ្នកធ្វើការ​ភ្ជាប់​នូវ​ឧ​បរក​រណ៍​ជា​ច្រើន​ទៀត​នៅ​លើ​ Projector​ មួយ​នេះ​។​

9.​​ចែករំលែក​នូវ​បទ​បង្ហាញ​របស់​អ្នក​:​ ជម្រើស​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​ប្រព័ន្ធ​ Wireless​ 802.11n​ និង​ការ​ប្រើប្រាស់​ 4-to-1​ Split​ Screen​ អនុញ្ញាត​ឱ្យ​លោក​អ្នក​ធ្វើ​បទ​បង្ហាញ​ពី​កុំព្យូទ័រ​បាន​ដល់​ទៅ​ 4​ ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​ ជា​ពិសេស​ការ​ប្រើប្រាស់​នូវ​ Multi-PC​ Session​ អនុញ្ញាត​ឱ្យ​លោក​អ្នកធ្វើការ​ភ្ជាប់​ទៅ​កាន់​កុំព្យូទ័រ​បាន​ដល់​ទៅ​ 30​ គ្រឿង​ទៅ​កាន់​ Projector​ 4320​ នេះ​។​ 

10.​​ការ​ធ្វើ​បទ​បង្ហាញ​ដោយ​មិន​ចាំបាច់​មាន​កុំព្យូទ័រ​:​ គ្មាន​កុំព្យូទ័រ​មែន​ទេ​?​ វា​មិន​មាន​បញ្ហា​នោះ​ទេ​។​ គ្រាន់តែ​ប្រើប្រាស់​នូវ​ PtG​ Converter​ Lite​ Software​ (​អាច​ទាញ​យក​បាន​នៅ​លើ​ Support.dell.com)​ ដើម្បី​ធ្វើការ​ប​ម្លែ​ង​នូវ​ Files​ PowerPoint​ នោះ​ទៅ​ជា​ File​ .ptg​ វិញ​ (File​ នេះ​អាច​ដំណើរការ​បាន​លុះត្រាតែ​ File​ ដើម​ជា​ប្រភេទ​ .ppt)​ ហើយ​បន្ទាប់​មក​រក្សា​ទុក​វា​នៅ​លើ​ USB​ Flash​ Drive​ របស់​អ្នក​សម្រាប់​ធ្វើការ​ដំណើរការ​ដោយ​ផ្ទាល់​នៅ​លើ​ Projector​ តែ​ម្តង​៕

​មាន​លក់​នៅ​៖​ ក្រុមហ៊ុន​ ANANA​ Computer​  Tel:​ 023​ 211​ 543

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន