MSI GL62M 7RDX ហ្កេមម៉ាស៊ីន ដែលផ្តល់នូវការកម្សាន្តដ៏អស្ចារ្យ ភាពសប្បាយរីករាយគ្មានដែនកំណត់

MSI គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលឈានមុខគេទៅលើវិស័យហ្គេម និងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់តាមរយៈការនាំយកនូវកុំព្យូទ័រលេងហ្គេមថ្មីៗដែលស្របតាមតម្រូវការរបស់អ្នកលេងហ្គេមគ្រប់រូបប្រាថ្នាចង់បាន។ ថ្មីៗនេះ MSI ក៏នាំយកនូវកុំព្យូទ័រស៊េរីថ្មីត្រកូល MSI GL62M 7RDX ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការលេងហ្គេមដោយសារតែវាប្រើប្រាស់នូវក្រាហ្វិកកាត GeForce GTX 10 Series និងបន្ទះឈីប Intel Core i7 ជំនាន់ទី 7 ចុងក្រោយគេបំផុតបង្កើនល្បឿនដំណើរការទៅក្នុងកម្រិតមួយដែលអ្នកប្រើប្រាស់ពិសេសអ្នកលេងហ្គេមនឹកស្មានមិនដល់។ ការប្រើប្រាស់ក្រាហ្វិកកាត GeForce GTX 10-Series GPUs បង្កើនល្បឿនដំណើរការលឿនជាងមុនដល់ទៅ 3 ដងហើយវាពិសេសវាប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Ultra-Fast FinFET, High-Bandwidth Memory Technology និងការទ្រទ្រង់មុខងារ Direct X 12 ដើម្បីផ្តល់បទពិសោធន៍ថ្មីលឿនបំផុតក្នុងការលេងហ្គេម។ MSI GL62M 7RDX ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 Home និងអេក្រង់ 15.6 អ៊ីញកម្រិត Full HD ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ប្រព័ន្ធដំណើរការនៃល្បឿនដ៏អស្ចារ្យរបស់ក្រាហ្វិកកាត NVIDIA GeForce GTX 1050 GPU

ដើម្បីបង្កើនល្បឿនក្នុងការលេងហ្គេមកាន់តែអស្ចារ្យនោះ ក្រុមហ៊ុន MSI ក៏បន្ថែមនូវដំណោះស្រាយបច្ចេកវិទ្យា Cooler Boost 4 សម្រាប់ជម្រុញទៅលើល្បឿនក្រាហ្វិកកាតប្រភេទ GeForce GTX 1050 GPU ស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន NIVIDIA សម្រាប់ប្រើប្រាស់នៅលើហ្គេមដែលមានក្រាហ្វិកធំៗប្រភេទ 3D ខ្លាំងក្លាជាងការប្រើប្រាស់ក្រាហ្វិកកាតប្រភេទ GeForce GTX 960M ។ បន្ថែមពីនេះទៀត កុំព្យូទ័រស៊េរីថ្មីនេះប្រើប្រាស់កញ្ចក់អេក្រង់ IPS ដែលមានពណ៌ NTSC កម្រិតខ្ពស់រហូតទៅដល់ 72% ដែលធ្វើឱ្យរូបភាពច្បាស់ល្អបំផុត។ រូបភាពបង្ហាញនៅលើអេក្រង់របស់កុំព្យូទ័រនេះភ្លឺច្បាស់ជាងកញ្ចក់ប្រភេទ TN ដល់ទៅ 20% ហើយលោកអ្នកនឹងទទួលអារម្មណ៍រំភើបរីករាយជាមួយនឹងកម្រិតពន្លឺដ៏ស្រស់ស្អាតបែបនេះ។ 

2. រប្រើប្រាស់មុខងារ Multi-Task រហូតដល់ម៉ូនីទ័រចំនួន 3 

តើលោកអ្នកចង់ទទួលបានអារម្មណ៍កាន់តែប្លែកនៅក្នុងការលេងហ្គេមមែនទេ? ក្រមហ៊ុនបច្ចេកវិទ្យា MSI ប្រើប្រាស់បច្ចេកវិទ្យា Matrix Display អាចភ្ជាប់ទៅកាន់អេក្រង់ម៉ូនីទ័រចំនួនពីរទៀតដំណើរការក្នុងពេលតែមួយតាមរយៈការប្រើប្រាស់រន្ធ HDMI និង Mini DisplayPort ។ ការប្រើប្រាស់ Multi-Task គឺពិតជាបទពិសោធន៍ថ្មីអស្ចារ្យមួយទៀតសម្រាប់ការលេងហ្គេមដ៏អស្ចារ្យ។ ការភ្ជាប់កុំព្យូទ័រនេះទៅកាន់ HDTV Display បច្ចេកវិទ្យា Matrix Display នេះទ្រទ្រង់នូវកម្រិតវីដេអូដល់ទៅ 4K ជាមួយកម្រិត Resolution ដល់ទៅ 3840 x 2160 ។ បច្ចេកវិទ្យា MSI Matrix Display បង្កើតនូវបទពិសោធន៍ក្នុងការលេងហ្គេមអស្ចារ្យ និងការកម្សាន្តគ្មានព្រំដែននោះទេ។

ការប្រើប្រាស់ Hardware ល្បឿនអស្ចារ្យបំផុត

ក្រៅពីការបន្ថែមនូវបច្ចេកវិទ្យា Cooler Boost 4 ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់បន្ទះឈីប Intel Core-i7 7700HQ ដែលពង្រឹងល្បឿនដំណើរការ 100% ដល់ចំណុចខ្ពស់បំផុត។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់បច្ចេកវិទ្យា PCI-E Gen 3.0 x 4 Bandwidth Utilizing NVMe នៅលើ M.2 SSD ថែមទៀត ហើយល្បឿននៃការ Read របស់វាគឺដល់ទៅ 2200MB/s លឿនជាង SATA3 SSD ដល់ទៅ 5 ដង។ កុំព្យូទ័រ MSI GL62M 7RDX ទ្រទ្រង់នូវម៉េមូរី DDR4-2400 ដែលមានល្បឿន Read ដល់ទៅ 32GB/s និងល្បឿន Write ដល់ទៅ 36GB/s ។ វាមានការពង្រឹងល្បឿនលឿនជាងមុនដល់ទៅ 40% បើធៀបជាមួយនឹង DDR3-1600 ។ 

ពិសេសជាងនេះទៀត កុំព្យូទ័រនេះក៏ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា MSI SHIFT សម្រាប់ធ្វើការ Switch ទៅកាន់ Profiles ផ្សេងៗគ្នាបានយ៉ាងងាយ។ MSI GL62M 7RDX ប្រើប្រាស់នូវខ្សែ USB 3.0 Type-C SuperSpeed ដែលអាចទ្រទ្រង់នូវល្បឿននៃការបញ្ជូនទិន្នន័យ 5Gbps លឿនជាងខ្សែ USB 2.0 ដល់ទៅ 10 ដង។ សម្រាប់ប្រព័ន្ធសំឡេងរបស់ក្រុមហ៊ុន MSI វិញប្រើប្រាស់នូវបច្ចេកវិទ្យា Audio Boost និង Nahimic 2+ ផ្តល់នូវគុណភាពកម្រិតខ្ពស់បំផុត។ ពិសេសជាងនេះទៀត MSI Audio Boost ពង្រឹងទៅលើគុណភាពសំឡេងខ្ពស់ជាងមុនដល់ទៅ 30% ហើយរន្ធដោតកាស Audio Jack នេះស្រោបដោយពណ៌មាសសម្រាប់ការបន្ថយទៅលើគុណភាពសំឡេង ហើយវាថែមទាំងកាត់បន្ថយនូវសំឡេងរំខានផងដែរ។ ក្តារចុចរបស់កុំព្យូទ័រនេះប្រើប្រាស់នូវ SteelSeries Single Color Backlighting Keyboard (Silver-Lining Print) ដែលងាយស្រួលបំផុតក្នុងការចុចប្រើប្រាស់។ 

ព័តមានបន្ថែមសូមចូលមកកាន់ Link:   https://www.msi.com/service/wheretobuy/#105,3,

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន