នៅពេលដែលអ្នកសម្រេចចិត្តទិញទូរស័ព្ទស៊េរីថ្មីរបស់ Apple គឺ iPhone 7 Plus យកមកប្រើប្រាស់ តើអ្នកនឹងគិតថា មានសម្ភារះអ្វីដែលជួយអោយវារឹតតែស្អាត និងការពារបានរាល់ការប៉ះទង្គិចជាយថាហេតុនោះ ។ ខ្ញុំសូមណែនាំលោកអ្នកគួរតែគិតដល់ស្រោមការពារ Viva Madrid ATLETA FOLIO CASE FOR IPHONE 7 PLUS (2 COLOURS) ដើម្បីការពាររូបរាងទូរស័ព្ទរបស់អ្នកពីការកកិតឆ្កូតផ្សេងៗ វាគឺជាស្រោមការពារសម្រាប់រូបរាងរបស់ iPhone 7 Plus ដែលត្រូវបានផលិតឡើងយ៉ាងពិសេស អាចការពាររូបរាងទូរស័ព្ទរបស់អ្នកឲ្យមានសភាពស្រស់ស្អាត និងថ្មីជានិច្ច ថែមទាំងបន្ថែមភាពស្រស់ស្អាតនិងទាក់ទាញមួយកម្រិតទៀត។
ស្រោមការពារស៊េរីថ្មីនេះមានពីរពណ៌សម្រាប់ជ្រើសរើសផងដែរ នឹងត្រូវបានរចនាម៉ូតកាន់តែទាក់ទាញ មិនត្រឹមតែមានសមត្ថភាពក្នុងការការពារប៉ុណ្ណោះទេ តែវាមានកន្លែងសម្រាប់រក្សាទកស៊ីមកាត និងប្រដាប់ចាក់ស៊ីមនៅខាងក្រៅបានយ៉ាងងាយស្រួល និងមានកន្លែងសម្រាប់ដាក់នាមប័ណ្ឌបានថែមទៀតផង។
អាចរកជាវបាននៅ៖ ហាង The Premier ទូរស័ព្ទលេខ 011 99 19 99