no-alternative title
no-alternative title
no-alternative title
no-alternative title

BYD Sealion 07 DM-i ចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 2 ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បានធ្វើការប្រកាសចេញលក់រថយន្ត Plug-in-hybrid ស៊េរីថ្មីម៉ូដែល Sealion 07 DM-i ជាផ្លូវការណ៍នៅទីផ្សារប្រទេសចិន ដោយមានតម្លៃចាប់ពីខ្ទង់ $23,500 ដល់ $28,500។ រថយន្ត mid-size SUV ស៊េរីថ្មីនេះ គឺជាដៃគូប្រជែងទីផ្សារជាមួយ Tesla Model Y, Li Auto L6 និង Toyota Highlander Plug-in-hybrid។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Sealion 07 DM-I  មានជម្រើសបីម៉ូដែលផ្សេងគ្នា គឺម៉ូដែល 150 Pilot edition មានតម្លៃខ្ទង់ $23,500, ម៉ូដែល 150 Pilot Plus edition មានតម្លៃខ្ទង់ $24,900 និងម៉ូដែល 135 Performance radar edition មានតម្លៃខ្ទង់ $28,483។ គ្រប់ម៉ូដែលទាំងអស់របស់ Sealion 07 DM-i គឺគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា DM5.0 hybrid system និងបំពាក់កញ្ចប់អាគុយដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 150km ដោយថាមពលអគ្គិសនីសុទ្ធ និងដល់ 1,320km នៅពេលប្រើរួមជាមួយម៉ាស៊ីនចាក់សាំងមួយពេញ។ BYD Sealion 07 DM-I មានកម្រិតស៊ីសាំងប្រមាណ 4.7L/100km នៅពេលបើកដោយប្រើមុខងារ Hybrid mode។

BYD Sealion 07 DM-i មានបណ្តោយខ្លួនប្រវែង 4,880mm/ទទឹង 1,920mm/ កំពស់ 1,750mm និង គម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ នៅផ្នែកកាប៊ីនមានបំពាក់អេក្រង់ទំហំ 12.25-inch និងអេក្រង់កម្សាន្តទំហំ 15.6-inch rotating touchscreen គាំទ្រដំណើរការជាមួយប្រព័ន្ធ DiLink 100 របស់ BYD ដែលគាំទ្រនូវមុខងារ AI Voice និងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន DeepSeek AI Model។

បន្ថែមពីនេះ Sealion 07 DM-i នៅគាំទ្រដោយប្រព័ន្ធមុខងារ AR Head up Display ដែលបង្ហាញបានក្នុងទំហំដល់ 26-inch, បំពាក់កៅអីដែលមានមុខងារម៉ាស្សា 10 ចំនុច, មានទូរទឹកកកដែលមានកម្រិតត្រជាក់ដល់ -6°C និងក្តៅកម្រិត 50°C ហើយនិងប្រព័ន្ធបំពង់សំឡេង Dynaudio audio system ចំនួន 12 គ្រាប់។

រថយន្តនេះគាំទ្រនូវប្រព័ន្ធជំនួយការបើកបរពីរកម្រិតផ្សេងគ្នា គឺ DiPilot 300 គាំទ្រដំណើរការជាមួយប្រព័ន្ធសែនស័រ LiDAR និង DiPilot 100 គាំទ្រដំណើរការជាមួយសែនស័រកាមេរ៉ាចំនួន 3 គ្រាប់។ ដែលប្រព័ន្ធជំនួយការនេះ គាំទ្រនូវមុខងារ  navigation assistance, lane change support, និង parking assistance ជាដើម។

Sealion 07 DM-i គាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា DM hybrid  platform ជំនាន់ទី 5 ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីនទំហំ 1.5T turbocharging កំលាំង 115kW រួមផ្សំដោយម៉ូទ័រអគ្គិសនីពីរដោយម៉ូដែលខាងមុខកំលាំង 200kW និងម៉ូទ័រក្រោយកំលាំង 150kW ដែលសរុបកំលាំងបញ្ចូលគ្នាអាចផ្តល់អនុភាពក្នុងការជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 7.9 វិនាទី និងអាចបើកល្បឿនលឿនបំផុត (Top Speed) បានដល់ 200km/h។ 

 

បន្ថែមពីនេះ Sealion 07 DM-i  នៅគាំទ្រជាមួយប្រព័ន្ធ Yun-C damping control systemរបស់ BYD និងគាំទ្រកំលាំងសាកភ្លើងកំលាំង 53kW DC Fast Charging ផងដែរ។ បច្ចុប្បន្ន BYD Sealion 07 DM-i បានប្រកាសចេញលក់នៅទីផ្សារប្រទេសចិន ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសផ្សេងទៀតដូចជា អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអូស្ត្រាលីផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍