no-alternative title
no-alternative title
no-alternative title
no-alternative title

Geely Galaxy Starship 9 PHEV ត្រូវបានគេប្រទះឃើញបើកបរសាកល្បងនៅលើដងវិថីក្នុងប្រទេសចិន

រថយន្ត Flagship Crossover ស៊េរីថ្មីម៉ូដែល Geely Galaxy Starship 9 PHEV ដែលដំណើរការដោយប្រព័ន្ធ Leishen plug-in hybrid ត្រូវបានគេប្រទះឃើញធ្វើការបើកបរសាកល្បងនៅលើដងវិថីក្នុងប្រទេសចិន។ Geely នឹងធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីនេះនៅទីផ្សារប្រទេសចិននាឆ្នាំ 2025 ដែលរថយន្តនេះ នឹងចាត់ចូលក្នុងប្រភេទរថយន្ត Full-Size SUV ដែលមានតម្លៃចាប់ខ្ទង់ $27,500 ដល់ $41,260។ រថយន្ត Galaxy Starship 9 ស៊េរីថ្មីនេះ គឺត្រូវបានផលិតឡើងដោយយកតាមគំរូនៃការរចនារថយន្ត Galaxy Starship concept ដែលក្រុមហ៊ុន Geely បានធ្វើការបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show 2024។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមគំរូដែលបានបង្ហាញ គឺរថយន្ត PHEV ស៊េរីថ្មីនឹងមានការឌីស្សាញឡើងជាមួយទ្វារបើកហែកទៅខាង និងមួយផ្នែកបើកឡើងទៅលើ ជាមួយដៃទ្វារលាក់ចូលក្នុងតួររថយន្ត ហើយនឹងការប្រើប្រាស់សែនស័រកាមេរ៉ាជំនូសឲ្យការប្រើកកញ្ចក់មើលក្រោយនៅចំហៀងឆ្វេងស្តាំ និងយ៉ាន់កង់មានការឌីស្សាញបែបក្បាច់ 3D ឬហៅថា Fuzzy Wheel។ ហើយសម្រាប់គំរូនៃការឌីស្សាញរថយន្តនេះ គឺបានទទួលបាននូវពាន Red Dot Award: Design Concept 2024 ប្រចាំព្រឹត្តិការណ៍ថែមទៀតផង។

ទោះជាយ៉ាងណាសម្រាប់រថយន្តដែលប្រទះឃើញបើកបរតេស្តសាកល្បងនៅលើដងវិថី គឺមិនបង្ហាញឲ្យឃើញផ្នែកទាំងស្រុងនោះទេ គឺមានការបិទបាំង ប៉ុន្តែ គេអាចមើលឃើញថា វាមានការឌីស្សាញខុសពីគំរូដែលបានបង្ហាញកាលពីឆ្នាំ 2024 ដូចជាការប្រើប្រាស់ទ្វារបើកធម្មតាដូចរថយន្ត SUV ទូទៅ និងបំពាក់កញ្ចក់មើលក្រោយជាដើម ហើយនៅលើដំបូកខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ផងដែរ។ Galaxy Starship 9 ក៏នឹងមានបំពាក់បន្ថែមនូវប្រព័ន្ធសែនស័រ mm-wave radar ដើម្បីដំណើរការជាមួយប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរថែមទៀតផង។ 

Geely Galaxy Starship 9 PHEV នឹងប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង GEA ឬ Global Intelligent Electric Architecture របស់ Geely ដែលគាំទ្រដំណើរការដោយបច្ចេកវិទ្យា Leishen 2.0 (NordThor 2.0) PHEV system នៅលើម៉ាស៊ីនសាំង 1.5-liter Engine ដែលមានភ្ជាប់មកជាមួយនៅប្រព័ន្ធមុខងារបើកបរ Galaxy 11-in-1 intelligent electric drive។ យ៉ាងណាមិញសម្រាប់គុណសម្បត្តិ និងលក្ខណៈសម្បត្តិលម្អិតទូទៅរបស់ Geely Galaxy Starship 9 PHEV នៅមិនទាន់ត្រូវបានទម្លាយចេញនៅលើទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍