no-alternative title
no-alternative title
no-alternative title
no-alternative title

GWM បញ្ចេញម៉ាស៊ីន Supercar ប្រភេទ Twin-Turbo 4.0-Liter Gas V8 មានអនុភាពខ្លាំងជាងម៉ាស៊ីន Ferrari SF90 ទៅទៀត

ខណៈពេលបច្ចុប្បន្ននិន្នាការទីផ្សាររថយន្តអគ្គិសនីកំពុងតែមានការប្រគូតប្រជែងគ្នាខ្លាំងជាពិសេសនៅទីផ្សារប្រទេសចិន ស្រាប់តែក្រុមហ៊ុន Great Wall Motor ឬគេស្គាល់ត្រឹម GWM បានធ្វើការបញ្ចេញគំរូម៉ាស៊ីនឡាន Supercar ថ្មី ដែលមានឈ្មោះថា twin-turbo 4.0-liter gas V8 សម្រាប់រថយន្តថ្នាក់កំពូល ហើយនិងបានកំពុងអភិវឌ្ឍន៍នូវម៉ាស៊ីនប្រភេទ 3.0-liter six cylinder diesel មួយផ្សេងទៀតផងដែរ។ តាមការអះអាងពី GWM បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនបានដំណើរការអភិវឌ្ឍន៍ផលិតម៉ាស៊ីនឡាន Supercar នេះ អស់រយះពេលប្រមាណជា 5 ឆ្នាំមកហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo របស់ប្រទេសចិន ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនផលិតរថយន្ត GWM បានអះអាងថា រថយន្តស្ព័រដែលក្រុមហ៊ុនខ្លួនកំពុងសង្ងំអភិវឌ្ឍន៍ផលិតនេះនឹងមានអនុភាពកំលាំងប្រសើរជាងរថយន្តម៉ាក Ferrari។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម CnEVPost លោក Wu Huixiao ក៏បានបង្ហើបថា GWM កំពុងរៀនសូត្រពីគូប្រជែងរបស់ខ្លួនក្នុងការបំពេញនូវមហិច្ឆតារបស់ខ្លួនដើម្បីយកឈ្នះលើក្រុមហ៊ុន Prancing Horse ឬ Ferrari។ ម៉ូដែលរថយន្តដែលមានប្រសិទ្ធភាពខ្ពស់នឹងក្លាយជានិន្នាការថ្មីដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនដែលមានភាពល្បីល្បាញខាងផលិតរថយន្តភីកអាប់ និង SUV។ 

នាកំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសរសេរប្លុកជនជាតិចិន លោក Wu បានបង្ហាញថា GWM បាននាំអ្នកជំនាញពីតំបន់ Nürburgring ទៅកាន់ប្រទេសចិន ដើម្បីទទួលបានការយល់ដឹងអំពីបរិបថនៃការប្រគូតប្រជែងនៅទីផ្សារប្រទេសអាល្លឺម៉ង់។ ទោះយ៉ាងណាក៏ដោយ ការអភិវឌ្ឍន៍មិនដំណើរការដោយគ្មានឧបសគ្គទេ។ លោក Wu បានទទួលស្គាល់បញ្ហាជាមួយនឹងការផលិត carbon fiber tubហើយបាននិយាយថា ការកាត់បន្ថយការចំណាយនៅតែជាបញ្ហាប្រឈម ដែលជាហេតុផលមួយដែលគម្រោងនេះមិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយ បើទោះបីជាមានរយៈពេល 5 ឆ្នាំនៅក្នុងការផលិតក៏ដោយ។ 

 

លោក Wu បាននិយាយថា បច្ចុប្បន្ន GWM បាននឹងកំពុងធ្វើការសម្របសម្រួលម៉ាស៊ីនដែលមានស្រាប់ ឬបង្កើតម៉ាស៊ីនថ្មីទាំងស្រុង។ ដោយបច្ចុប្បន្នក្រុមហ៊ុន មានការផ្តល់ជូននូវម៉ាស៊ីន Twin-turbo 3.0-liter V-6 ដែលបានប្រើនៅលើម៉ូដែល Tank 700 ដែលជាផ្នែកមួយនៃប្រព័ន្ធ plug-in hybrid ដែលផ្តល់នូវកម្លាំងបាន 516 សេះ។

ហើយម៉ាស៊ីននេះ ក៏បានប្រើនៅលើម៉ូដែល Tank 500 Hi4-Z ដែលមានកម្លាំង 851 សេះ ដែលបានមកពីការផលិតកំលាំងរួមគ្នារវាងប្រព័ន្ធបច្ចេកវិទ្យាPHEV ជាមួយនឹងម៉ាស៊ីន 2.0-liter four-cylinder engine និងម៉ូទ័រអេឡិចត្រិចពីរ។ តាមការបញ្ជាក់ពីលោក Wu រថយន្តម៉ូដែលថ្មីដ៏មានអនុភាពរបស់ GWM នឹងមានអនុភាពកំលាំងខ្លាំងជាងរថយន្តស្ព័រ SF90 របស់ក្រុមហ៊ុន Ferrari។ ទោះជាយ៉ាងណាសម្រាប់លក្ខណៈសម្បត្តិ និងគុណសម្បត្តិនៃរថយន្តម៉ូដែលថ្មីរបស់ GWM ក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយទេក្នុងពេលនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍