no-alternative title

តើមានដឹងទេថា កុំព្យូទ័រលេងហ្គេមស៊េរីថ្មី GE63/73 Raider RGB Edition ដែលទើបតែបង្ហាញចេញម្សិលមិញនេះ មានរាងស្អាតប៉ុណ្ណា ខ្លាំងប៉ុណ្ណាអត់?

បន្ទាប់ពីការប្រកាសបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ CES កុំព្យូទ័រលេងហ្គេមយួរដៃម៉ូដែលថ្មី GE63/73 Raider RGB Edition gaming laptop ទទួលបាននូវការឆ្លើយតបយ៉ាងវិជ្ជមាន ហើយថែមទាំងទទួលនូវពានរង្វាន់ Laptop CES Award 2018 ថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុន MSI នៅកម្ពុជា បានបញ្ជាក់ថា កុំព្យូទ័រលេងហ្គេមស៊េរីថ្មី GE63/73 Raider RGB Edition បានចាប់ផ្តើមដាក់អោយទទួលការកម្មង់ទិញមុនបានហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រស៊េរីថ្មី GE Raider series គឺបានផ្តល់នូវលក្ខណៈកាន់តែពិសេសសម្រាប់អ្នកប្រើប្រាស់ជាច្រើន។ គឺខុសប្លែកពីកុំព្យូទ័រលេងហ្គេមជំនាន់មុនៗ កុំព្យូទ័រ RGB Edition គឺបានផ្តោតសំខាន់ទៅលើការប្រណាំងរថយន្ត ជាពិសេស គឺហ្គេម RGB Master Race ដែលលោកអ្នកទទួលនូវបទពិសោធន៍ល្អឥតខ្ចោះជាមួយនឹងហ្គេមនេះ។ តាមរយៈការប្រកាសបង្ហាញនូវ Gaming Mode នេះ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅកោះតៃវ៉ានមួយនេះ បានផ្តល់នូវព័ត៌មានពាក់ព័ន្ធទៅនឹងហ្គេម ហើយនិងផ្តល់អោយអ្នកលេងហ្គេមទាំងអស់ បានដឹងនូវអ្វីដែលត្រូវធ្វើជាច្រើន។ 

កុំព្យូទ័រលេងហ្គេមនេះ ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 និងក្រាហ្វិកកាតប្រភេទ GeForce® GTX 10 Series graphics ផងដែរ។ សម្រាប់កុំព្យូទ័រ GE Raider RGB edition គឺជាការវិវត្តន៍នៃកុំព្យូទ័រ Gaming Notebook ដ៏អស្ចារ្យ។ កុំព្យូទ័រលេងហ្គេម GE Raider ប្រើប្រាស់នូវភ្លើង LED backlight Cover ដែលជាផ្នែកមួយនៃប្រព័ន្ធ Mystic Light system។ ពន្លឺភ្លើងរបស់កុំព្យូទ័រនេះ គឺមានរហូតដល់ទៅ 16.8 លានពណ៌ ដែលអាចធ្វើការបំបែកចេញជា 24 តំបន់ផ្សេងៗពីគ្នា ឬអ្នកអាចប្រើប្រាស់ជាមួយនឹង Per-Key RGB lighting របស់ SteelSeries gaming keyboard ផងដែរ។ សម្រាប់ការលេងជាលើកទីមួយនោះ អ្នកលេងហ្គេមអាច ដឹងនូវស្ថានភាពនៃការលេងហ្គេមរបស់ពួកគេផងដែរ។ កុំព្យូទ័រលេងហ្គេមនេះ មានរូបរាងស្រស់ស្អាត ទាន់សម័យ ស៊ីវិល័យបំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូប។

ជាមួយនឹងវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន MSI បានធ្វើបច្ចុប្បន្នភាពជាមួយនឹងការប្រើប្រាស់នូវ Dragon Center 2.0 ដែលភ្ជាប់ជាមួយនឹងមុខងារផ្តាច់មុខ Gaming Mode។ សម្រាប់ការរចនាឡើងវិញទៅលើ Dragon Center 2.0 ផ្តល់នូវ UI សម្រាប់ការតភ្ជាប់កម្រិតខ្ពស់នៅក្នុងការលេងហ្គេមរបស់អ្នក។ សម្រាប់ Gaming Mode ពេលនេះ អាចធ្វើការរៀបចំទៅលើល្បឿននៃប្រព័ន្ធដំណើរការ និង game-specific keyboard lighting ផងដែរ។ សម្រាប់ការកែប្រែនឹងធ្វើឡើងដោយស្វ័យប្រវត្តិនៅពេលដែលដំណើរការទៅលើហ្គេម ដោយមិនចាំបាច់ចូលទៅកាន់ Settings តាមទម្លាប់ចាស់ទៀតនោះទេ។ និយាយដោយខ្លី អ្នកលេងហ្គេមទាំងអស់គ្រាន់តែដំណើរការទៅលើហ្គេម ហើយ Dragon Center នឹងបញ្ចប់ការងារជាច្រើនទៀតរបស់អ្នក។

កុំព្យូទ័រលេងហ្គេមនេះ ប្រើប្រាស់បន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 ដែលមានអង្គគណនាចំនួន 6 គ្រាប់ដែលមានល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40%។ ដោយភ្ជាប់ជាមួយនឹងក្រាហ្វិកកម្រិតខ្ពស់ កុំព្យូទ័រ GE Raider នេះប្រើប្រាស់នូវអេក្រង់ 4K IPS-level display ឬ 120Hz 3ms display។ សម្រាប់កម្លាំងម៉ាស៊ីនវិញមានដូចជា Cooler Boost 5 ប្រព័ន្ធកង្ហារភ្លោះ 7 copper heat pipes ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុត។ នៅលើហ្គេមម៉ាស៊ីនេះ ក៏ប្រើប្រាស់ជាមួយនឹង Nahimic 3, Killer networking, Bluetooth 5.0 និងជាច្រើនទៀត ហើយកុំព្យូទ័រ GE Raider ក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតជាច្រើនងដែរ។ សម្រាប់អ្នកលេងហ្គេម និងអ្នកប្រើប្រាស់ជាច្រើនអាចរីករាយជាមួយនឹងការលេងហ្គេមដ៏អស្ចារ្យតាមរយៈកុំព្យូទ័រ GE63/73 Raider RGB នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន