no-alternative title
no-alternative title

ASUS Zenbook UX434 កុំព្យូទ័រយួរដៃថ្មី ដែលមានរចនាបទស្អាតទំនើបប្លែក បានមកដល់ប្រទេសកម្ពុជាហើយ

កាលពីចុងខែឧសភាឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន ASUS បានតាំងបង្ហាញផលិតផលយ៉ាងច្រើននៅព្រឹត្តិការណ៍ Computex ក្នុងចំណោមនោះត្រកូល Zenbook គឺត្រូវបានទទួលចំណាប់អារម្មណ៍ពីខាងសារពត៌មាន និងអតិជនទូទៅច្រើនដោយសារតែរចនាបទប្លែកស្អាតជាង Zenbook កាលពីជំនាន់មុនច្រើន ម៉ាស៊ីនក៏ខ្លាំងជាងមុន អេក្រង់ពេញគែមដល់ទៅ 92% មានអេក្រង់បន្ថែមនៅខាងក្រោមអាច touch បានធ្វើការបានលឿននិងងាយស្រួលមានផលប្រយោជន៍ខ្លាំងសម្រាប់អ្នកធ្វើការជាមួយនឹងការងារបែប Multitasking ការងារច្រើនក្នុងពេលតែមួយ ថ្មកាន់បានយូរ និងមានទម្ងន់ស្រាលងាយយកតាមខ្លួន។  ខាងក្រោមគឺជាលក្ខណសម្បត្តិពិសេសថ្មីៗរបស់កុំព្យូទ័រយួរដៃម៉ូឌែល Zenbook UX434។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រចនាបទគ្មានគូរប្រៀប

Zenbook UX434 មានរចនាបទស្អាតទំនើបប្លែក ស្តើងស្រាលងាយយកតាមខ្លួនមានទម្ងន់ត្រឹម1.26kg មានទំហំអេក្រង់14អ៊ីញ សឹងតែគ្មានគែមទាល់តែសោះដែលហៅថា Frameless NanoEdge Display ដែលទំហំអេក្រង់ដល់ទៅ92%ទៅហើយនៃផ្ទៃលើនៃកុំព្យូទ័រយួរដៃទាំងមូល ដែលរចនាបទប្រភេទនេះផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់ការកម្សាន្តទូទៅ ការធ្វើការប្រចាំថ្ងៃ ជាំពិសេសសំខាន់សម្រាប់អ្នកដែលជាDesignerដែលត្រូវការបវិវេណអេក្រង់ធំសម្រាប់ធ្វើការ ដែលវានឹងបង្កើនបទពិសោធន៍សម្លឹងមើលអោយកាន់តែប្រសើរឡើងជាកុំព្យូទ័រយួរដៃដ៏ទៃ។

ផ្ទៃខាងលើនៃកុំព្យូទ័រយួរដៃនេះ គឺស្រោបដោយលោហៈធាតុ មានពណ៌ខៀវក្រម៉ៅ មានឡូហ្គូនៅចំកណ្តាលពណ៌ទឹកមាស ការឌីហ្សាញបែបរង្វើលជារង្វង់ជុំវិញឡូហ្គូផ្ទាល់ រំលេចដោយឆ្នូតមាសនៅលើផ្ទាំងKeyboardដែលមើលទៅមានភាពPremiumខុសប្លែកពីកុំព្យូទ័រយួរដៃដ៏ទៃក្នុងទីផ្សារ។ កុំព្យូទ័រយួរដៃនេះ មានក្តារចុចភ្លឺពីខាងក្រោម Backlit Keyboard ហើយពេលយើងបើកប្រើកុំព្យូទ័រយួរដៃនេះ វានឹងហើបបាតក្រោមឡើងដែលវាជំនួយដល់ការបឺតខ្យល់ចេញចូលនៃកុំព្យូទ័រយួរដៃ ការបញ្ចេញសម្លេង Audio និងការ Typing ផងដែរ។ សម្រាប់រន្ធដោតវិញកុំព្យូទ័រយួរដៃនេះមានដូចជារន្ធដោតកាស់មួយ រន្ធUSB 2.0មួយ រន្ធMicro SD Cardមួយ រន្ធសាកថ្មមួយ រន្ធHDMIមួយ រន្ធUSB 3.1 Gen 2 មួយ និងរន្ធUSB Type C Gen 2មួយ។

សមត្ថភាពខ្លាំងជាងមុន

Zenbook UX434បំពាក់ជាមួយនឹងCPU ដល់ទៅ Core I7 ជំនាន់ទី10 (I7-10510U) ជាមួយនឹងក្រាហ្វិកដាច់របស់ក្រុមហ៊ុន NVIDIA GeForce MX250 បំពាក់រ៉េមដល់ទៅ 16GB អាចដំឡើងដល់ 32GB រីឯទំហំផ្ទុកវិញដល់ទៅ 512GB ប្រភេទ PCIE SSD ដែលម៉ាស៊ីនប៉ុននេះសាកសមបំផុតសម្រាប់អ្នកធ្វើការជាមួយទិន្នន័យច្រើន អ្នកមានអាជីបជាDesigner អ្នកថតរូប អ្នកកាត់តវីដេអូរ ឬអ្នកលេងហ្គេមកម្រិតមធ្យម។ ចំណុចខ្លាំងមួយទៀតរបស់កុំព្យូទ័រយួរដៃនេះគឺវាមានថ្មកាន់បានយូរមែនទែនគឺដល់ទៅ 12.3ម៉ោងឯណោះ ដូច្នេះ អ្នកលែងបារម្មណ៍ទៀតហើយចំពោះការសាកថ្មញឹកញាប់ឬការត្រូវវេចយកឆ្នាំងសាកយកទៅគ្រប់ទីកន្លែង។ វាក៏បានបំពាក់ជាមួយជំនួយការdigital voice assistant ដែលហៅថា Alexa និង Cortana ដែលយើងអាចបញ្ជារវាដើម្បីធ្វើការផ្សេងៗអោយយើងបាន ហើយក៏បានបំពាក់ជាមួយ IR Cameraដែលយើងអាចដោះសារតាមកាម៉ារ៉ាបានដោយមិនចាំបាច់ប្រើដៃតាមរយះ Window Hello។

អេក្រង់ដ៏អស្ចារ្យដែលភ្ជាប់ជាមួយនឹងScreen Pad 2.0 ជំនាន់ថ្មី

Zenbook UX434 បានបំពាក់ជាមួយអេក្រង់ទំហំ14អ៊ីញកម្រិតបង្ហាញFull HD កម្រិតពណ៌sRGB 100% មានបច្ចេកវិទ្យាWide View Technologyដែលយើងអាចមើលបានរូបភាពច្បាស់ទោះបីមើលពីគៀនឬពីចម្ងាយក្តី ជាមួយនឹងរចនាបទ Frameless NanoEdge Display អេក្រង់គ្មានគែមគឺគែមវាមានកម្រាស់ត្រឹមតែ2.9mmតែប៉ុណ្ណោះ ហើយផ្ទៃអេក្រង់មានទំហំដល់ទៅ92%នៃផ្ទៃកុំព្យូទ័រយួរដៃទាំងមូល។ វាក៏បានបំពាក់ជាមួយអេក្រង់ទី២ជំនាន់ថ្មី ScreenPad 2.0 ដែលមានទំហំធំជាងមុន 5.65អ៊ីញ ដែលអាច touchscreenបានដែលភ្ជាប់ជាមួយនឹងមុខងារនិងសមត្ថភាពថ្មីៗ។ 

 

ScreenPad 2.0 នេះ វាមានប្រយោជន៍ខ្លាំងដែលវាជួយដល់ការធ្វើការងារប្រចាំថ្ងៃព្រោះ វាធ្វើអោយការងារយើងលឿនមួយកម្រិតទៀត ដោយបានបូកបញ្ខូលជាមួយនឹងមុខងារជាច្រើនដូចជាQuick Keyដែលយើងអាចប្រើបញ្ជារមុខងារពិបាកៗផ្សេងៗ មុខងារHandwritingសម្រាប់ការគូសវៀសអក្សរភ្លាមៗ និងមុខងារ Number Keyសម្រាប់វាយបញ្ចូលទិន្ន័យជាលេខភ្លាមៗ។ ScreenPad 2.0 ដំណើរការដូចជាទូរស័ព្ទអញ្ចឹងគឺវាងាយស្រួលយល់និងងាយស្រួលប្រើប្រាស់ដោយវាបានបំពាក់ជាមួយSoftwareដ៏ល្អឥតខ្ចោះ ក៏ដូចជាHardwareខ្លាំងដោយវាមានសភាពរឹងមាំនិងកាន់ថ្មបានដល់ទៅ 2.5ដងយូរជាងកុំព្យូទ័រយួរដៃជំនាន់មុន។

រូបភាព៖ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

vivo V60 Lite បានមកដល់កម្ពុជា រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

ដោយ ប៉េងលីន
ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ទិញរថយន្ដ Peugeot នៅថ្ងៃនេះ នឹងទទួលបានដំណើរកម្សាន្ដទៅសហភាពអឺរ៉ុប!!!

ដោយ ប៉េងលីន
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន  212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

Jetour Traveller 2026 PHEV គាំទ្រប្រព័ន្ធ Huawei ADS4 និងជិះអគ្គិសនីសុទ្ធបាន 212km មានតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

Geely ប្រកាសចេញឡាន Hybrid SUV ថ្មីមួយទៀតហើយមានតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន