Epson EB-U50 ម៉ាស៊ីន Projector ស៊េរីថ្មី ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ការធ្វើបទបង្ហាញ

នេះគឺជាម៉ាស៊ីនបញ្ចាំងរូបភាព ឬហៅថា “Projector” ស៊េរីថ្មីរបស់ក្រុមហ៊ុន EPSON  ដែលវាត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងយ៉ាងពិសេសជាមួយភាពងាយស្រួលគ្រប់យ៉ាងសម្រាប់ការប្រើប្រាស់សម្រាប់ពិធីធ្វើបទបង្ហាញ(Presentation) ផ្សេងៗរបស់ស្ថាប័នផ្សេងៗ គ្រឹះស្ថានសិក្សា ក្រុមហ៊ុន សហគ្រាស និងជាច្រើនទៀត។ ម៉ាស៊ីនបញ្ចាំងស៊េរីថ្មីនេះមានចំនុចពិសេសៗជាច្រើនដែលផ្តល់នូវភាពងាយស្រួលទាំងការប្រើប្រាស់ ទាំងការតភ្ជាប់ និងទាំងការរៀបចំដំឡើង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ផលិតឡើងដើម្បីភាពងាយស្រួលប្រើប្រាស់

សម្រាប់ការរចនារូបរាងខាងក្រៅរបស់ម៉ាស៊ីនបញ្ចាំងរូបភាព Epson Projector EB-U50 នេះគឺមានភាពសាមញ្ញប៉ុន្តែបង្ហាញពីភាពរឹងមាំ និងភាពធន់សម្រាប់ការប្រើប្រាស់។ ទំហំខ្លួនទាំងមូលរបស់ម៉ាស៊ីនបញ្ចាំងរូបភាពមួយនេះគឺតូចល្មមជាមួយទំហំវិមាត្ររួម 14.3" x 9.7" x 3.7" និងទំងន់ 3 គីឡូក្រាម។

នៅផ្នែកខាងមុខរបស់វាមានភ្ជាប់នូវអំពូលសម្រាប់បញ្ចាំងរូបភាពទៅកាន់ផ្ទាំងបង្ហាញដែលជាបច្ចេកវិទ្យាអំពូល 3 LCD Technology ជាប្រភេទអំពូល Focal Length ខ្នាត 20.42 – 24.50 mm ជាមួយកម្រិត Zoom Ratio:1-1.2  ដែលមានសមត្ថភាពបញ្ចូលរូបភាពបានច្បាស់បំផុតក្នុងទំហំធំទូលាយកម្រិត WUXGA ទំហំ 1920x1200 ភិចសែលជាមួយពណ៌ និងពន្លឺភ្លឺច្បាស់ក្នុងកម្រិត 3,700 lumens of equal color/white brightness3 និងប្រើបច្ចេកវិទ្យាបង្ហាញចេញ Vivid។ 

សម្រាប់អំពូលបញ្ចាំងរូបភាពរបស់ Epson Projector EB-U50 ជាប្រភេទអំពូល Ultra-long Lamps Life ដែលមានភាពធន់ និងមានអាយុកាលប្រើប្រាស់បានយូរអង្វែងគឺអាចប្រើបានដល់ទៅ 10,000 ម៉ោងសម្រាប់ការប្រើលើមុខងារ Normal Mode និង 17,000 ម៉ោងនៅលើមុខងារ ECO Mode។ ចំពោះការរៀបចំដំឡើងវិញគឺមានភាពងាយស្រួលបំផុតដោយយើងអាចដាក់វាផ្ទាល់នៅលើតុ ឬចាប់ភ្ជាប់ទៅនឹងពិដានក្នុងបន្ទប់ ឬសាលប្រជុំក៏បាន។

ចំនុចពិសេសមួយទៀតសម្រាប់ម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីរបស់ EPSON មួយនេះគឺការភ្ជាប់មកជាមួយស្រាប់នូវឧបករណ៍បំពងសំឡេងដែលមានសមត្ថភាពបន្លឺសំឡេងចេញបានក្នុងកម្រិត 5W បែប mono sound ដូចនេះវាពិតជាល្អបំផុតសម្រាប់ពិធីធ្វើបទបង្ហាញរបស់លោកអ្នកនៅក្នុងបន្ទប់តូចល្មមដោយមិនចាំបាច់ប្រើឧបករណ៍សំឡេង (Speaker) ជំនួយខាងពីក្រៅឡើយ។

2. ផលិតឡើងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់

និយាយដល់ការតភ្ជាប់សម្រាប់ឧបករណ៍បញ្ចាំងរូបភាព-វិដេអូម៉ាក Epson Projector EB-U50 វិញគឺអាចធ្វើបានតាមរបៀបច្រើនយ៉ាងតាមតម្រូវការជាក់ស្កែងរបស់យើងដូចជាការតភ្ជាប់តាមរយះរន្ធដោត HDMI ចំនួនពីរដែលទ្រទ្រង់ការបញ្ចូនរូបភាពបានច្បាស់ក្នុងកម្រិតគុណភាពខ្ពស់បំផុត, រន្ធ D-Sub 15-pin ឬ VGA ចំនួនពីរ, រន្ធ D-Sub 15-pin monitor out ចំនួនពីរ, រន្ធ USB-Type-A និង Type-B, រន្ធភ្ជាប់បណ្តាញ ប្រភេទ Ethernet RJ45, រន្ធ Audio-in  ចំនួនពីរទ្រទ្រង់ជាមួយបច្ចេកវិទ្យាសំឡេងកម្រិត Mini Stereo និងរន្ធ Audio Out ដែលទ្រទ្រង់ជាមួយ Mini Stereo Speaker កំលាំង 5W។

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានភ្ជាប់នូវមុខងារ  Wireless Networking ដែលផ្តល់នូវភាពងាយស្រួលបន្ថែមទៀតក្នុងការភ្ជាប់ទៅកាន់ឧបករណ៍ enterprise level-security (WPA2-PSK) ជាមួយប្រព័ន្ធ Wi-Fi ប្រភេទ 802.11g/b/n ល្បឿន 2.4 GHz ជាមួយល្បឿនបញ្ចូនទិន្នន័យបានដល់ 130Mb/s ផ្តល់នូវភាពងាយស្រួលក្នុងការភ្ជាប់ពីឧបករណ៍ផ្សេងៗដូចជាស្មាតហ្វូនជាដើមដោយមិនចាំបាច់ប្រើខ្សែ និងមានស្ថេរភាពល្បឿនបញ្ចូនរូបភាពល្អបំផុត។ ម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីនេះមានលទ្ធភាពទ្រទ្រង់បានជាមួយនឹងម៉ាស៊ីនកុំព្យូទ័រ ឬម៉ាស៊ីនកុំព្យូទ័រ Mac របស់ Apple ដែលមានកម្រិត Contract ratio ខ្ពស់ដល់ទៅ 16,000:1 និងកម្រិតពណ៌ដល់ទៅ 1.07 ពាន់លានពណ៌ឯណោះ។ 

3. ភ្ជាប់បានឧបករណ៍ 50 ក្នុងពេលតែមួយ

ហើយអ្វីដែលកាន់តែអស្ចារ្យ និងលើសពីភាពអស្ចារ្យទៅទៀតនោះគឺត្រង់ថាម៉ាស៊ីនបញ្ចាំងរូបភាព Epson Projector EB-U50 ស៊េរីថ្មីនេះ អាចអោយយើងធ្វើការភ្ជាប់បានជាមួយនឹងឧបករណ៍ផ្សេងៗបានដល់ 50 ក្នុងពេលតែមួយដែលម៉ាស៊ីន Projector ផ្សេងមិនអាចធ្វើបាន ហើយវាទ្រទ្រង់បានជាមួយនឹងឧបករណ៍ដូចជាកុំព្យូទ័រ Chromebook, Mac, PC រួមនឹងឧបករណ៍ដើរដោយ iOS និង Android ផងដែរ។ ជាមួយគ្នានេះដែរវាអាចអោយយើងធ្វើការចែករំលែកមាតិកាសម្រាប់ធ្វើបទបង្ហាញចេញពីឧបករណ៍ចំនួន 4 ក្នុងពេលដំណាលគ្នាតាមរយះកម្មវិធី Epson iProjection។ រីឯការបញ្ជា និងគ្រប់គ្រងទៅលើមាតិកាក្នុងពេលធ្វើបទបង្ហាញ (Remote Control) គឺទ្រទ្រង់ជាមួយការបញ្ជាតាមរយះការប្រើឧករណ៍បញ្ចា Crestron, AMX, និង PJLink។ 

ម៉ាស៊ីនបញ្ចាំងរូបភាពនេះប្រើប្រាស់ដុំភ្លើងកំលាំងចរន្ត (Voltage): 100 – 240 V AC ±10%, 50/60 មានមុខងារ Power Consumption កំលាំង 298W ពេលប្រើលើមុខងារ Normal mode និង 226W ពេលប្រើលើមុខងារ ECO Mode។

សរុបសេចក្តីមក…! Epson Projector EB-U50 គឺជាម៉ាស៊ីនបញ្ចាំងរូបភាពស៊េរីថ្មីដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងគុណភាពល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងពិធីធ្វើបទបង្ហាញទាំងឡាយសម្រាប់ក្រុមហ៊ុន សហគ្រាស ស្ថាប័នផ្សេងៗ ប្រើសម្រាប់កិច្ចប្រជុំនានា និងជាពិសេសសម្រាប់ប្រើនៅក្នុងពិធីធ្វើសិក្ខាសាលាផ្សេងៗ សម្រាប់ការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៏ដូចជាការធ្វើបទបង្ហាញរបស់សិស្សនិសិត្សសម្រាប់ការសិស្សរបស់ពួកគេផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន