តើរវាងហ្គេមីង ROG Zephyrus S GX701GX និង GX531GX ប្រិយមិត្តចង់បានមួយណាជាង?

សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម (Gamers) ប្រាកដជាពេញចិត្តជាមួយនឹងកុំព្យូទ័រយួរដៃរបស់ក្រុមហ៊ុន ASUS ROG ស៊េរី Zephyrus នេះហើយ ព្រោះវាត្រូវបានផលិតឡើងជាមួយនឹងក្រាហ្វីក RTX របស់ Nvidia ហើយកុំព្យូទ័រយួរដៃទាំងពីរនេះក៏រក្សានូវទម្រង់តូចមួយដោយប្រើការរចនា Max Q របស់ Nvidia។ ចំណុចខុសគ្នាដំបូងគេបង្អស់នោះ គឺទំហំអេក្រង់ដោយ GX701GX មានទំហំ 17 អ៊ីង ចំណែកឯ GX531GX មានទំហំតូចជាងបន្តិចគឺ 15 អ៊ីងតែប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ROG Zephyrus S GX701GX ត្រូវបានប្រកាសជាផ្លូវការនៅ CES2019 អំពីអេក្រង់17 អ៊ីងដែលមានល្បឿនលឿនរហូតដល់ទៅ 144Hz និង មាន Nvidia G-Sync ដែលជាបច្ចេកវិទ្យាជួយកាត់បន្ថយដល់ការខូចអេក្រង់នៅពេលលេងហ្គេមធំមួយចំនួន។ ដូច្នេះហើយ កុំព្យូទ័រយួរដៃមួយនេះក៏ជាជំរើសដ៏ល្អមួយសម្រាប់អ្នករៀនខាង Graphic Design ឬអ្នកកាត់តវីដេអូដែលត្រូវប្រើកម្មវិធីធំៗ។ GX701GX ក៏បានបំពាក់នូវ Intel Core i7-8750H ជំនាន់ទី 8 និងអាចបន្ថែម RAM រហូតដល់ទៅ 24GB។ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ កំព្យូទ័រយួរដៃនេះអាចប្រើជាមួយនឹងឆ្នាំងសាក USB-C 65Wបាន ប៉ុន្តែសម្រាប់អ្នកដែលលេងហ្គេមអាចប្រើជាមួយនឹងឆ្នាំងសាកធម្មតារបស់កុំព្យូទ័រយួរដៃនេះបាន។ 

ក្រឡែកមកមើល GX531GX វិញ ក៏មិនខុសគ្នាពី GX701GX ដែលមានរូបរាងស្តើងកម្រាស់ 15មីលីមែត្រ។ GX531GX មានទំហំអេក្រង់ 15.6 អ៊ីង Full HD ជាមួយនឹងល្បឿន 144Hz។ ដូច្នេះប្រសិនបើអ្នកចង់បានកុំព្យូរទ័រណាដែលតូចល្មម ប៉ុន្តែមានល្បឿនលឿននោះ អ្នកអាចសាកពិចារណាជ្រើសរើសយក GX531GX បាន។ កុំព្យូទ័រយួរដៃទាំងពីរនេះក៏មានបំពាក់ដោយភ្លើង LED នៅពីក្រោម Keyboard ដែលអាចប្ដូរបានតាមចិត្តរបស់់អ្នក។ អ្វីដែលកាន់តែពិសេសទៀតនោះ កុំព្យូរទ័រទាំងពីរនេះមានប្រព័ន្ធការពារកំដៅថ្មីដែលជួយមិនឲ្យធូលីដីចូលទៅក្នុង Cooling System។ ល្បឿនកង្ហារអាចតម្រូវទៅតាមសីតុណ្ហភាពកុំព្យូទ័រ និងការប្រើប្រាស់កុំព្យូទ័របានដោយស្វ័យប្រវត្តិ។

ROG Zephyrus S GX531GX:

•15.6-inch 1,920 x 1,080-pixel IPS 144Hz display

•Intel Core i7-8750H (2.2GHz, 9MB L3 cache)

•24GB DDR4-2666 RAM

•NVIDIA GeForce RTX 2080 Max-Q

•512GB PCle M.2 SSD

•60Wh battery

•360 x 268 x 15.3-16.1mm

•2.1kg

ROG Zephyrus S GX701GX

•17.3-inch 1,920 x 1,080-pixel

•Intel Core i7-8750H (2.2GHz, 9MB L3 cache)

•24GB DDR4-2666 RAM

•NVIDIA GeForce RTX 2080 Max-Q

•1TB PCle M.2 SSD

•76Wh battery

•399 x 272 x 18.7mm

•2.7kg

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន