no-alternative title

ROG Strix Hero III ម៉ូដែល G531GU គឺជា Gaming Laptop មានសមត្ថភាពខ្ពស់ និងសក្តិសមបំផុតសម្រាប់ Gamer

ROG Strix Hero III(G531GU) គឺជាកុំព្យូទ័រយួរដៃដ៏ល្អសម្រាប់ធ្វើការងារ និងលេងហ្គេមទាំងរូបរាង និងកំលាំង ដែលវាអាចបំពេញនូវតម្រូវការរបស់យើងបានយ៉ាងល្អ។ បន្ថែមពីនេះ វាមានលក្ខណៈពិសេសថ្មីដូចជា Keystone ដែលមិនមាននៅលើ កុំព្យូទ័រយួរដៃដ៏ទៃ ក៏ដូចជាការផ្លាស់ប្តូរថ្មីទៅលើភ្លើង RGB ការរៀបចំ និងកំណត់នូវ Game profile ក៏ដូចជាការលាក់ទុកនូវឯកសារសំងាត់របស់លោកអ្នក ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Design: មកមើលពីការរចនាដ៏ទាក់ទាញរបស់ROG Strix Hero III (G531GV)  គឺតួរខាងលើនៃLaptopត្រូវបានធ្វើឡើងពីអាលុយមីញ៉ូម ដែលរចនាអោយមានសភាពឆ្នូតៗ មានផ្ទៃរចនាជា Cyber-text និងមាន ឡូហ្កូ ROG មួយនៅជ្រុងខាងស្ដាំដែលអាចផ្លាស់ប្តូរពណ៌ RGB បាន។ នៅខាងឆ្វេងនៃLaptop នេះ យើងឃើញមាន រន្ធUSB 3.1 x3, រន្ធ 3.5mm audio jack។

រន្ធផ្សេងទៀតត្រូវបានផ្លាស់ប្តូរទៅខាងក្រោយជិតនឹងកន្លែងបញ្ចេញខ្យល់ ដោយមាន រន្ធ (RJ-45) port, រន្ធHDMI 2.0b port, រន្ធ USB3.1 Type-C port និងរន្ធសាកថ្ម។ រីឯនៅខាងស្តាំវិញគឺមានរន្ធមួយគឺជាកន្លែងដាក់ Keystone ជាកំនែទំរង់ថ្មីដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ទៅលើ Laptop មួយនេះ។

Keystone: អ្វីទៅជា keystone?

keystone គឺជាបន្ទះ NFC chip ប្រើសម្រាប់ រៀបចំនូវ game profile និង system setting ដែលយើងបានកំណត់រួចដូចជា ភ្លើងពណ៌ Keyboard, ប្រព័ន្ធបញ្ចេញខ្យល់ ហើយអ្វីដែលពិសេសនោះគឺ អ្នកអាចរក្សានូវឯកសារសំងាត់របស់អ្នកបានយ៉ាងងាយស្រួល។

Display: ROG Strix Hero III (G531GV) មានទំហំអេក្រង់ដល់ទៅ15.6អ៊ីញកម្រិតFull HD កម្រិតRefresh Rate 240Hz/3ms ផងដែរដូច្នេះអ្នកដែលកំពុងស្វែងរកបទពិសោធន៍លេងGameរបស់ពួកគេជាមួយនឹងFrame rate 240 ហ្វ្រេមក្នុងមួយវិនាទីនឹងពេញចិត្តជាមួយLaptop មួយនេះ។ 

Performance: ROG Strix Hero III (G531GV) មកជាមួយនឹងម៉ាស៊ីនដែលមានលក្ខណៈពិសេសខ្ពស់បំពាក់ដោយ CPUដល់ទៅ Intel Core I7 ជំនាន់ទី9 (Intel core i7-9750H) រ៉េមDDR4 16GB 2666Mhz ទំហំផ្ទុក 1TB NVMe SSD ក្រាហ្វិកដាច់ដល់ទៅRTX2060-6GB បច្ចេកវិទ្យា Wifi 5មានអង់តែនដល់ទៅ4 Support ជាមួយបច្ចេកវិទ្យាRangboost technologyដែលធ្វើអោយកុំព្យូទ័រនេះចាប់កម្លាំងWifi បានតំបន់ទូលាយជាងមុន ចាប់បានល្បឿនដល់ទៅ1.7Gbps ហើយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Window 10។

G531 មានប្រព័ន្ធត្រជាក់ម៉ាស៊ីនល្អ គឺវាបំពាក់ជាមួយកង្ហារពីរ ប្រព័ន្ធត្រជាក់ប្រភេទ 3D Flow Zone កម្លាំងបក់របស់ម៉ាស៊ីន 12V មានមុខងារលាងធូលីចេញដោយខ្លួនឯងពីម៉ាស៊ីន ហើយវាមិនត្រឹមតែធ្វើអោយត្រជាក់តែម៉ាស៊ីនប៉ុណ្ណោះទេ វាក៏ចូលរួមបន្ថយកម្តៅ Keyboard ផងដែរ។

keyboard: លើកនេះ ASUS បាន update កាន់តែពិសេសជាងមុន ដោយបានធ្វើការផ្លាស់ប្តូរ Keyboard ទៅជាប្រភេទ RGB per-key ខុសពីជំនាន់មុនគឺប្រភេទ RGB 4 Zone ហើយយើងអាចផ្លាស់ប្ដូរពណ៌របស់ keyboard នៅក្នុងកម្មវិធី Armory Crate ដែលជាកម្មវិធីមួយធ្វើការគ្រប់គ្រងទៅលើ Monitor System ដូចជា Game Profiles, Touchpad, Hyper fan Modes, និង AURA Sync. ចំណុចពិសេសមួយទៀតនោះគឺ ការផ្លាស់ប្តូរទៅលើខ្សែបន្ទាត់ភ្លើង RGB ព័ទ្ធជុំវិញ Laptop តែម្តង ដែលធ្វើអោយមានសភាពលេចធ្លោរខ្លាំងមែនទែន ជាពិសេសពេលដែលនៅកន្លែងងងឹត។ ចំណែកឯTouchpad វិញក៏មានប៉ូតុងដែលអាចផ្លាស់ប្តូរទៅជា Numbpad ដែលវាពិតជាមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ 

កុំព្យូទ័រយួរដៃលេងហ្គេមថ្មី Asus ROG Strix Hero II (G531) ពិតជាមានភាពអស្ចារ្យជាមួយនឹង CPU Intel Core ជំនាន់ទី 9 របស់វា, ក្រាហ្វិកក្រាហ្វិក GeForce RTX របស់ Nvidia, អេក្រង់កុំព្យូទ័រយួរដៃ 240Hz / 3ms, មើលទៅស្រស់ស្អាតមានគុណភាពនិងដំណើរការថាមពលល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ ROG Strix Hero III ម៉ូដែល G531GU ចេញល់នៅកម្ពុជា ក្នុងតម្លៃ៖ 1899 ដុល្លារ

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន