MSI GP75 Leopard គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មី និងមានសមត្ថភាពខ្លាំងក្លាបំផុតសម្រាប់ការលេងហ្គេម

MSI GP75 Leopard គឺជាកុំព្យូទ័រស៊េរីថ្មីមួយ ដែលត្រូវបានក្រុមហ៊ុនរចនាជាមួយនឹងរូបរាងស្រស់ស្អាតទាក់ទាញខ្លាំង ហើយនិងមានសមត្ថភាពល្អឥតខ្ចោះសម្រាប់ការលេងហ្គេម។ ម៉ាស៊ីនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 ជំនាន់ទី 9 រួមនិងក្រាហ្វិកកាត GeForce® GTX 1650 និងជម្រើសមួយទៀត GeForce® GTX 1660Ti ព្រមទាំងមានអេក្រង់ 17.3" Full HD (1920x1080), កម្រិត 144Hz IPS-level gaming panel ក៏ដូចជាបច្ចេកវិទ្យាប្រព័ន្ធត្រជាក់ Cooler Boost 5 ផងដែរ។ សម្រាប់ក្តារចុចវិញ គឺត្រូវបានក្រុមហ៊ុន ប្រើប្រាស់នូវ Per-Key RGB gaming keyboard របស់ក្រុមហ៊ុន SteelSeries ហើយមានផ្ទាំង Dragon Center ជាមួយនឹង Gaming Mode ផ្តាច់មុខកម្មវិធី MSI App Player សម្រាប់បទពិសោធន៍នៃការលេងហ្គេមយ៉ាងអស្ចារ្យរវាងស្មាតហ្វូន និង PC ក៏ដូចជាប្រព័ន្ធសំឡេង Giant Speakers លឺខ្លាំងជាងមុនដល់ទៅ 5 ដងថែមទៀត។  សម្រាប់អ្នកអ្នកលេងហ្គេម នៅពេលដែលមានកុំព្យូទ័រនេះនៅក្នុងដៃនោះ គឺពិតជាអស្ចារ្យជាមិនខាន ដោយសារតែពួកគេអាចគ្រប់គ្រងទៅលើពិភពហ្គេមនេះ កាន់តែងាយស្រួលបំផុត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយអំពីគុណភាពសំឡេងនៅលើម៉ាស៊ីនកុំព្យូទ័រម៉ូដែលថ្មីនេះ គឺមានសំឡេងលឺខ្លាំងជាងមុនដល់ទៅ 5 ដងជាមួយនឹងកម្រិតគុណភាពសំឡេងខ្ពស់ដែលអ្នកលេងហ្គេមជាច្រើននឹងទទួលបាននូវអារម្មណ៍រីករាយតាមរយៈនូវ Speakers យក្សនេះផងដែរ។ សម្រាប់អ្នកលេងហ្គេមប្រភេទ 3D ក៏នឹងទទួលបាននូវសំឡេងពិរោះកម្រិត Surround Sound នេះ និងការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និងការខល Conference បានថែមទៀត។ ប្រព័ន្ធសំឡេង AUDIO BOOST គឺមានកម្លាំងខ្លាំងជាងមុន 30% ជាមួយនឹងការភ្ជាប់ជាមួយ AMP (Audio Power Amplifier) និងរន្ធដោតកាសស្តាប់ពណ៌មាសនេះ។ 

នៅក្នុងការអភិវឌ្ឍផ្តាច់មុខក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន BlueStacks នោះ ការប្រើប្រាស់កម្មវិធី MSI APP PLAYER គឺនឹងអាចជួយអ្នកក្នុងការនាំយកនូវបទពិសោធន៍នៃការលេងហ្គេមអស្ចារ្យបំផុតសម្រាប់ហ្គេមនៅលើទូរស័ព្ទទៅកាន់ PC Platform នេះ មួយវិញទៀតគឺអ្នកអាចលេងហ្គេមនេះ ជាមួយនឹង Keyboard Lighting និងក្រាហ្វិកកម្រិតខ្ពស់ថែមទៀតផង។ រីឯ DRAGON CENTER 2.0 ត្រូវបានក្រុមហ៊ុនរចនាសម្រាប់ធ្វើការគ្រប់គ្រង និងការបង្កើននូវកម្លាំងកាន់តែខ្លាំងក្លាទៅលើការលេងហ្គេមនៅលើម៉ាស៊ីននេះផងដែរ។

MSI GP75 Leopard គឺភ្ជាប់ជាមួយនឹងអេក្រង់មិនធម្មតានោះទេ ក្នុងការទស្សនាដែលពិតជាជក់ចិត្តដិតអារម្មណ៍មែនទែនក្នុងការប្រើប្រាស់។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងក្តារចុច PER-KEY RGB GAMING KEYBOARD របស់ក្រុមហ៊ុន STEELSERIES ដែលអ្នកប្រើប្រាស់នឹងចូលចិត្តរីករាយជាមួយនឹងការលេងហ្គេមដោយសារតែគ្រាប់ Keys នេះ មានភ្ជាប់ជាមួយនឹងភ្លើង Lighting ល្អបំផុតសម្រាប់ការលេងហ្គេម។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងអេក្រង់ MATRIX DISPLAY សម្រាប់ធ្វើការទ្រទ្រង់ទៅលើមុខងារ MULTI-TASK ដែលអាចប្រើប្រាស់បាន 3 ម៉ូនីទ័រតាមរយៈរន្ធដោត HDMI និង mini DisplayPort នៅក្នុងកម្រិតទស្សនាដល់ទៅ 4K (3840x2160) កម្រិត 60Hz ដែលផ្តល់នូវភាពរីករាយកាន់តែអស្ចារ្យថែមទៀត។ បន្ថែមពីនេះទៀតនោះ ដើម្បីអោយម៉ាស៊ីននេះត្រជាក់នោះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់នូវរន្ធបំភាយកំដៅចំនួន 7 រន្ធសម្រាប់ធ្វើការពង្រឹងទៅលើភាពត្រជាក់ និងការលេងហ្គេមកាន់តែខ្លាំងក្លាបំផុតថែមទៀត៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន