no-alternative title
no-alternative title

តម្លៃរបស់ Notebooks របស់ Asus និង Acer ត្រូវបានគេរំពឹងថា នឹងមានការឡើងថ្លៃដល់ទៅ 10% នៅក្នុងត្រីមាសទី 2 នេះ ដោយសារតែកង្វះខាតបន្ទះឈីប

នៅក្នុងពេលដែលការរាតត្បាតមេរោគ Covid-19 បានចាប់ផ្តើមនៅក្នុងឆ្នាំ 2020 ហើយបាននិងកំពុងនៅបន្តមកដល់ពេលបច្ចប្បន្ននេះ ពិភពលោក ក៏បានចាប់ផ្តើមផ្តោតទៅលើការប្រើប្រាស់នូវវ៉ាក់សាំងផងដែរ។ សម្រាប់អ្នកដែលនិយមប្រើប្រាស់នូវបច្ចេកវិទ្យានោះ គឺប្រាកដជាបានដឹងអំពីវិបត្តិទៅលើបន្ទះឈីបហើយ។ ការខ្វះខាតនេះ គឺថែមទាំងបានធ្វើអោយប៉ះពាល់ដល់ទៅលើក្រាហ្វិកកាតរបស់ឧបករណ៍លេងហ្គេម PlayStation 5 ហើយស្មាតហ្វូនជាច្រើនទៀត ក៏មានការប៉ះពាល់ដូចគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ Taiwan Economic Daily គឺបញ្ជាក់ថា មេរោគរាតត្បាតនេះ បានធ្វើអោយមានការកម្មង់ទិញមានការកើនឡើង ហើយសម្រាប់កុំព្យូទ័រ Notebooks គឺពិតជាមានកង្វះតិចមែនទែននៅលើទីផ្សារ។ ការកម្មង់ទៅលើសមាសភាគជាច្រើនក៏មានការកើនឡើងផងដែរ។ ក្រុមហ៊ុន Acer និង Asus ក៏នឹងបង្កើនទៅលើតម្លៃរបស់ Notebooks នៅក្នុងត្រីមាសទី 2 ឆ្នាំ 2021 នេះផងដែរ។

កុំព្យូទ័រ Asus និង Acer នឹងមានការកើនឡើងទៅលើតម្លៃចំនួន 10% នៅក្នុងត្រីមាសទី 2 នៅឆ្នាំនេះ។ វាគឺជាលើកដំបូងបំផុតដែលមានការបង្កើនទៅលើតម្លៃរបស់សមាសភាគរបស់ខ្លួននៅក្នុងរយៈពេល 10 ឆ្នាំនោះ។ នេះមានន័យថា ការកើនឡើងទៅលើតម្លៃនេះគឺចាប់ផ្តើមពីសមាសភាគជាច្រើនទៅកាន់ផលិតផល និងប្រព័ន្ធចុងក្រោយរបស់ខ្លួន។ តាមការបញ្ជាក់របស់ប្រភពជាច្រើននោះ ផលិតផលអេឡិចត្រូនិចជាច្រើនដូចជាកុំព្យូទ័រនឹងមានការកើនឡើងនៅក្នុងទីផ្សារជាច្រើនដូចជាប្រទេសរុស្សី ឥណ្ឌា និងប្រទេសប្រេស៊ីល។ 

នៅពេលនេះ ក្រុមហ៊ុនជាច្រើនបានបង្កើនទៅលើតម្លៃនៃផលិតផលជាច្រើនរបស់ពួកគេ ខណៈពេលដែលវាមានតម្រូវការជាច្រើនដែលមានការកើនឡើងកាន់តែខ្លាំងផងដែរ។ របាយការណ៍នេះបន្ថែមថា ក្រុមហ៊ុន Acer និង Asus នឹងបន្តទៅលើកង្វះខាតនៃការផ្គត់ផ្គង់របស់ខ្លួននៅក្នុងរយៈពេលជាច្រើនខែទៀតបន្ទាប់ពីត្រីមាសទី 2 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន