ROG បានប្រកាសចាប់ដៃគូរជាមួយនឹងលោក Alan Walker បង្កើតនូវមាតិកាវីដេអូ និងមាតិកាហ្គេមយ៉ាងសម្បូរបែប

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានប្រកាសនូវកិច្ចសហការជាមួយនឹងផលិតករតន្ត្រី និង DJ លោកAlan Walker ដើម្បីបង្កើតនូវមាតិកាហ្គេម បច្ចេកវិទ្យា និងបទពិសោធន៍ជាច្រើនទៀតដែលនឹងជួយលើកកំពស់ និងការនាំយកនូវហ្គេមកាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ជាច្រើនទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ភាពអស្ចារ្យសម្រាប់អ្នកលេងហ្គេមជំនាន់ក្រោយ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ អ្នកលេងហ្គេមជាច្រើន គឺមិនត្រឹមតែមានប្រភេទអត្តពលិក និងអ្នកដែលចិត្តលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានអ្នក Creators ជាច្រើនថែមទៀតផង។ ក្រុមហ៊ុន ROG គឺមានគោលដៅផ្តោតទៅលើការនាំមុខគេទៅលើបច្ចេកវិទ្យាហ្គេមជាមួយនឹងផលិតផលថ្មីៗកាន់តែអស្ចារ្យដើម្បីអាចជួយបង្កើតនូវភាពច្នៃប្រឌិតកាន់តែច្រើនថែមទៀតសម្រាប់អ្នកប្រើប្រាស់។ នៅក្នុងនាមជាអ្នកលេងហ្គេម ផលិតករតន្ត្រី លោក Alan Walker គឺជាមនុស្សដែលមានភាពលេចធ្លោរនៅក្នុងការបង្កើតនូវភាពអស្ចារ្យជាច្រើនទៀតសម្រាប់មនុស្សជំនាន់ក្រោយ។ ជំនាញ បទពិសោធន៍ និងការចាប់អារម្មណ៍របស់គាត់នៅក្នុងការលេងហ្គេមធ្វើអោយគាត់ក្លាយជាដៃគូម្នាក់របស់ក្រុមហ៊ុន ROG ។

លោក Walker បាននិយាយថា “ការធ្វើការងារជាមួយនឹងក្រុមហ៊ុន ROG ពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ។តន្រ្តីនិងហ្គេមគឺជាពិភពពីរដែលខ្ញុំចូលចិត្តបំផុត។ ខ្ញុំបានបង្កើតនូវមាតិកាជាច្រើនសម្រាប់អ្នកលេងហ្គេមជាច្រើនចាប់តាំងពីខ្ញុំចាប់ផ្តើមធ្វើការងាររបស់ខ្ញុំ ហើយកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន ROG នេះ គឺជាផ្លូវមួយថ្មីអស្ចារ្យបន្ថែមទៀតសម្រាប់ខ្ញុំក្នុងការតភ្ជាប់ទៅកាន់អ្នកលេងហ្គេមជាច្រើនទៀត។”

នៅក្នុងនាមជាអ្នកបង្កើតថ្មីនៅលើ YouTube លោក Alan Walker ក៏មានកេរ្តិ៍ឈ្មោះនៅក្នុងផ្នែកតន្រ្តី និងការលេងហ្គេមផងដែរ។ គាត់បានបង្កើតនូវស្នាដៃធំជាច្រើនជាមួយនឹងតារាល្បីៗជាច្រើនទៀតដូចជា Hans Zimmer, A$AP Rocky និង Sabrina Carpenter រួមជាមួយនឹងការបង្កើតនូវវីដេអូថ្មីៗនៅលើ YouTube ថែមទៀត។ លោក Walker ប្តេជ្ញាចិត្តក្នុងការនាំយកនូវស្នាដៃថ្មីនៃការងាររបស់គាត់សម្រាប់ទស្សនិកជនរបស់គាត់ និងអ្នកលេងហ្គេមជាច្រើនទៀតនៅជុំវិញពិភពលោក។

លោក Walker បានបង្កើតនូវបទភ្លេងជាច្រើននៅក្នុងកិច្ចសហការជាមួយនឹងស្ទូឌីយោហ្គេមជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុន PUBG Corporation ក៏មានស្នាដៃរបស់លោក Walkers ដូចជា On My Way និង Live Fast ជាមួយនឹង A$AP Rocky នៅក្នុងហ្គេម PUBG Mobile របស់ពួកគេផងដែរ។ លោក Walker ក៏ធ្វើការផលិតនូវ Ghost featuring Au/Ra សម្រាប់អាល់ប៊ុម Death Stranding: Timefall  សម្រាប់វីដេអូហ្គេម Hideo Kojima’s 2019 ផងដែរ។ នៅថ្ងៃនេះ គាត់ចាប់ផ្តើមស្នាដៃថ្មីរបស់គាត់ជាមួយនឹងក្រុមហ៊ុន ROG ។

ក្រុមហ៊ុន ROG និងលោក Alan Walker កំពុងតែស្វែងរកនូវវិធីជាច្រើនទៀតកាន់តែមានភាពងាយស្រួលក្នុងការពង្រឹងដល់ Content Creators និងអ្នកលេងហ្គេមទាំងអស់នៅជុំវិញពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុនROG ក៏ប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មីគឺ ROG Zephyrus G14 សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម Creator និងតន្រ្តីករផងដែរ។ សម្រាប់កុំព្យូទ័រ ROG Zephyrus G14 នេះមានអេក្រង់ទំហំ 14-inch បន្ទះឈីប 8-core 16-thread AMD® Ryzen™ 9 CPU ជំនាន់ចុងក្រោយបំផុត និងក្រាហ្វិកកាត NVIDIA® GeForce RTX™ 2060 GPU ថែមទៀត។ វាមានទម្ងន់ស្រាលមែនទែនក្នុងការប្រើប្រាស់។ 

អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ កុំព្យូទ័រនេះគឺឌីស្សាញឡើងយ៉ាងពិសេសសម្រាប់លោក Walker តែម្តងដោយសារតែគាត់ចូលចិត្តតន្រ្តី ការលេងហ្គេម និងការធ្វើដំណើរញឹកញាប់នៅក្នុងការងាររបស់គាត់។ កុំព្យូទ័រនេះពិតជាល្អឥតខ្ចោះសម្រាប់ការងាររបស់គាត់។ កុំព្យូទ័រ Zephyrus G14 នេះមានអេក្រង់កម្រិត IPS Level ដែលមានការផ្ទៀងផ្ទាត់ចេញពីស្ថាប័ន Pantone® Validatedនិងបំពាក់នូវបច្ចេកវិទ្យា Adaptive Sync ជាមួយនឹងបច្ចេកវិទ្យា refresh rate technology ដែលធ្វើអោយការលេងហ្គេមនេះកាន់តែអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Dolby Atmos technology ដែលផ្តល់នូវកម្រិតសំឡេង Surround Sound ពិរោះគ្មានគូប្រៀបនោះទេ។ វាក៏មានអេក្រង់ AniMe Matrix LED ដែលផ្តល់នូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យក្នុងការប្រើប្រាស់ផងដែរ។ ការឌីស្សាញផ្តាច់មុខសម្រាប់ម៉ូឌែល Zephyrus G14សម្រាប់លោក Walker នេះគឺបង្កើតនូវភាពច្នៃប្រឌិតថ្មីកាន់តែអស្ចារ្យថែមទៀតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម និងអ្នកបង្កើតថ្មី។ សម្រាប់កុំព្យូទ័រ Zephyrus G14 នេះនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។

ស្នាដៃថ្មីៗនៅក្នុងឆ្នាំ  2020៖  ចាប់ផ្តើមពីខែសីហា ឆ្នាំ 2020 នេះ ក្រុមហ៊ុន ROG និងលោក Alan Walker នឹងធ្វើការផលិតនូវវីដេអូជាច្រើនដែលផ្តល់អោយទស្សនិកជនជាច្រើនបានមើលឃើញនូវបទចម្រៀងថ្មីរបស់លោក Walker គម្រោងថ្មីៗជាច្រើនជាមួយនឹង ROG និងមាតិកានៅក្រោយឆាក (behind-the-scenes content)សម្រាប់អ្នកគាំទ្ររបស់គាត់ផងដែរ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន