no-alternative title
no-alternative title

Huawei Matebook D14 កុំព្យូទ័រយួរដៃស៊េរីទំនើប កំពូលស្តើង អេក្រង់លាតពេញគែម សាកថ្មលឿន 65W និងទ្រទ្រង់ចែករំលែកអេក្រង់ទូរស័ព្ទដៃ បានបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ

កាលពីយប់មិញនេះ ទន្ទឹមនឹងបង្ហាញវត្តមានផ្លូវការស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកកតម្លៃត្រឹមតែ $289 ស្រាប់តែក្រុមហ៊ុនហួវៃសម្ពោធដាក់លក់ កុំព្យូទ័រយួរដៃស៊េរីទំនើប កំពូលស្តើង អេក្រង់លាតពេញគែម ល្បឿនសាកថ្មលឿន 65W ទ្រទ្រង់ចែករំលែកអេក្រង់ទូរស័ព្ទដៃ Huawei Matebook D14 តម្លៃត្រឹមតែ $649 កក្រើកឆាកតន្ត្រីហង្សមាស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រយួរដៃរៀមច្បង Huawei Matebook D14 ត្រូវបានក្រុមហ៊ុន Huawei សម្រិតសម្រាងកាន់តែពិសេសជាង Matebook D15 ជាមួយនឹងរូបរាងកាន់តែស្តើង អេក្រង់លាតពេញគែម ទំហំ 14" IPS FHD (1920x1080) កម្រិតបង្ហាញ FullView Display (84% Screen-Ratio ) ដែលអាចមើលរូបភាពបានធំ និងត្រជាក់ភ្នែក។ ឡេបថបនេះ មានទំងន់ស្រាលត្រឹមតែ 1.38 គីឡូក្រាម ជាមួយនឹងវិមាត្រ 322.5mm×214.8mm×15.9mm ពិតជាសមស្របសម្រាប់អ្នកជំនួញ មន្រ្តីរាជការ បុគ្គលិកការិយាល័យ ឬ សិស្សនិស្សិត ដែលតែងតែយកកុំព្យូទ័រយួរដៃពីកន្លែងមួយទៅកន្លែងមួយ កាន់តែមានភាពងាយស្រួល។  

កាន់តែពិសេសផងដែរដែលអេក្រង់ Matebook D14 មានបច្ចេកវិទ្យាការពារភ្នែក TÜV Rheinland  របស់ប្រទេសអាល្លឺម៉ង់ ដែលជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់កុំព្យូទ័រ អស់រយៈពេលជាច្រើនម៉ោង។ Huawei Matebook D 14 ប្រើឆ្នាំងសាកថ្មកាន់តែតូច Pocket Charger ប៉ុន្តែល្បឿនសាកថ្មកាន់តែរហ័សបំផុត 65W Type-C ដែលអាចសាកថ្មបានលឿនដូចផ្លេកបន្ទោរ ជាពិសេសអាចប្រើសម្រាប់សាកទូរស័ព្ទដៃក៏បានថែម។  Huawei Matebook D14 មានភាពកាន់តែលេចធ្លោជាមួយនឹងកាមេរ៉ាបង្កប់ខ្លួនចន្លោះ គ្រាប់ចុច F6 និង F7 របស់ក្តារចុច ហើយកាមេរ៉ានឹងលេចចេញដំណើរការស្វ័យប្រវិត្តសម្រាប់សុវត្ថិភាពឯកជនភាព។ 

ម្យ៉ាងវិញទៀត មុខងារ ស្គេនក្រយៅដៃដោះសោរ អ្នកប្រើប្រាស់អាចដោះសោរបានរហ័សនឹងសុវត្ថិភាពបំផុត ដោយវាសម្គាល់ស្នាមម្រាមដៃរបស់អ្នកលឿននិងដោយស្វ័យប្រវត្តិនៅពេលអ្នកចុចប៊ូតុងថាមពល។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសន្តិសុខការពារភាពឯកជនរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃពេលវេលាក្នុងការបញ្ចូលលេខសម្ងាត់បង្កើនប្រសិទ្ធភាពការិយាល័យ 1 ឆ្នាំអាចចំណេញពេលវេលាបានច្រើន។

Huawei Matebook D 14 គឺព្យូទ័រយួរដៃ ដែលបំពាក់នូវមុខងារបច្ចេកវិទ្យាឈានមុខគេសម្បូរបែបដ៏មានឥទ្ធិពលបំផុតបើប្រៀបធៀបជាមួយនឹង កុំព្យូទ័រយួរដៃខ្ទង់តម្លៃប្រហាក់ប្រហែលគ្នានោះ គឺបច្ចេកវិទ្យា Huawei Multi-Screen Collaboration ។ មុខងារ“Huawei Multi-Screen Collaboration” របស់ Huawei Matebook D14 អាចដាក់អេក្រង់ទូរស័ព្ទលើអេក្រង់កុំព្យូទ័របានយ៉ាងងាយស្រួល និង អនុវត្តអន្តរប្រតិបត្តិការបាន។ ហើយវាក៏អាចមានលទ្ធភាពផ្ញើឯកសារអត្ថបទរូបភាពវីដេអូ ដែលអ្នកអាចកែសម្រួលឯកសារបានយ៉ាងឆាប់រហ័សទាន់ចិត្ត មិនចាំបាច់ចំណាយពេលតភ្ជាប់ពីទូរស័ព្ទដៃទៅកុំព្យូទ័រតាមរយៈ ខ្សែ USB ឬប្រើបណ្តាញភ្ជាប់ទិន្នន័យ ទិន្នន័យប៊្លូធូស ឬក៏អ៊ីម៉ែលដែលមានភាពសុំាញុំា។ 

លើសពីនេះទៅទៀតមុខងារចែករំលែកអេក្រង់ពីទូរស័ពរបស់អ្នកទៅកាន់អេក្រង់កុំព្យូទ័រ Matebook D 14 (Huawei Share) អនុញាតឲ្យអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទិន្និន័យឯកសារសំខាន់ៗពីទូរស័ព្ទដៃទៅកុំព្យូទ័រ ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទដៃ ធ្វើឲ្យកិច្ចការងារ អាជីវកម្ម មុខជំនួញកាន់តែរលូនតែមួយកម្រិតទៀត។  Matebook D 14 បំពាក់នូវ CPU AMD Ryzen™ 5 3500U ប្រើប្រាស់ Radeon™ Vega 8 Graphics ប្រតិបត្តិការណ៍ដោយ Windows 10 Home មានរ៉េម 8GB និង Storage 512 SSD ដែលនឹងផ្តល់ជូននូវបទពិសោធន៍ថ្មីស្រឡាងប្រកបដោយប្រសិទ្ធិភាពគ្រប់ពេលបំពេញការងារអាជីវកម្ម រៀនតាមអនឡាញ ឬ ការកំសាន្តនានា។ 

ក្រៅពីមុខងារទំនើបៗ ក្រុមហ៊ុន Huawei បានបង្ហាញពីទំនុកចិត្តដែលមានគុណភាពពេញលេញលេខ 1 នៅប្រទេសកម្ពុជាដែលផ្តល់ការធានារយៈពេល 2 ឆ្នាំ។ អតិថិជនមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាគុណភាព ព្រោះហួវៃមានមជ្ឈមណ្ឌលសេវាកម្មជួសជុលកុំព្យូរទ័រទូលំទូលាយនៅទីក្រុង ភ្នំពេញផ្សារទំនើបសូរិយាជាជាន់ទី3 ទូរស័ព្ទលេខ 0969728228 និង សៀមរាប ផ្ទះលេខ 43A វិថីព្រះសង្ឃរាជ ទេព្យវង្ស ភូមិ មណ្ឌល០១ សង្កាត់ស្វាយដង្គុំ   ក្រុងសៀមរាប (នៅទល់មុខមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប)បើកដំណើរការចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 6 ល្ងាច។ រាល់បញ្ហារបស់កុំព្យូទ័រយួរដៃរបស់អ្នកអាចទៅពិនិត្យដោយផ្ទាល់ ដោយមិនចាំបាច់រង់ចាំយូរឡើយ ។ 

វត្តមានកុំព្យូទ័រយួរដៃឆ្លាតវៃ Huawei Matebook D14 លើកនេះ ត្រូវបានគេប៉ាន់ប្រមាណថា អាចឆក់បានប្រជាប្រិយភាព ពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាមិនចាញ់ Matebook D15 នោះទេ ព្រោះតម្លៃសមរម្យ គុណភាពល្អលើសពីតម្លៃ បំពាក់សុទ្ធតែបច្ចេកវិទ្យាទំនើបចុងក្រោយ។

លោកអ្នកអាចរកទិញ កុំព្យូទ័រយួរដៃស៊េរីទំនើប Huawei Matebook D14 ក្នុងតម្លៃ $649 នឹងទទួលបានកាដូបន្ថែម កាបូបស្ពាយមួយតម្លៃ$35និង Mouse ហួវៃ តម្លៃ $20 នៅតាមបណ្តាហាងដូចខាងក្រោម៖

ភ្នំពេញ

1.Nojima (Cambodia) Tel: 093 601 601 / 093 605 606

2.V Stor Computer Tel: 092 775 549

3.KC Pone Palace Tel: 070 234 222

4.Gold One Computer Tel: 093 909 878

5.Chantra Computer Tel: 077 630 077

6.Khun Eng Computer Tel: 012 477 868

7.Smart Axiata Tel: 010 202 857

8.Heng Vichet Tel: 081 337 373

9.Raksmey Bayon (New) Tel: 078 988 889

10.Leang Pov Tel: 012 777 833

11.T.N Tel: 010 959 525 

12.CTK Tel: 081 771 515

13.C STORE Tel: 010 655 700

14.L.K.M Tel: 012 575 047 

15.HOK LAY II Tel: 016 733 392

16.KHMER APSARA Tel: 081 3333 16

17.PISETH (TK) Tel: 085 756 585

18.Chomroen Tel: 081 53 7777

19.Sok Gech Phone Shop Tel: 015 866 998

20.RAKSMEY BAYON I Tel: 015 99 777 9 

ក្រចេះ

1.LEANG HUY Tel: 012 85 58 38 

សៀមរាប

1.ASEAN IT Computer Tel: 012 78 42 55

2.CRS Tel: 012 258 181

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន