no-alternative title
no-alternative title

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr ត្រៀមបញ្ចេញឡានអគ្គិសនីស៊េរីថ្មីម៉ូដែល Zeekr 001 របស់ខ្លួននៅថ្ងៃទី 11 ក្នុងខែតុលានេះ។ ហើយថ្មីៗនេះ Zeekr ក៏បានទម្លាយចេញពីផ្នែកកាប៊ីនក្នុងរបស់ Zeekr 001 ដែលមានការរៀបចំឡើងយ៉ាងប្រណិតទាក់ទាញ មែនទែន។ បើតាមការបញ្ជាក់ពី Zeekr ផ្នែកកាប៊ីនរបស់ Zeekr 001 ត្រូវបានធ្វើការរៀបចំតាមគំរូ “Starry Sky Concert Hall”។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅផ្នែកកាប៊ីនរបស់ Zeekr 001 ម៉ូដែលថ្មី ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវអេក្រង់កណ្តាលទំហំធំដល់ 16-inch កម្រិត 3.5K ដែលធំជាងម៉ូដែលមុនដែលមានទំហំ 15.05-inch កម្រិតបង្ហាញ 2.5K។ ហើយអេក្រង់នេះ ក៏អាចធ្វើការបង្វិលបានក្នុងកម្រិតមុំ 30 ដឺក្រេផងដែរ។

ចំនែកអេក្រង់បង្ហាញព័ត៌មានវិញ គឺមានទំហំ 13.02-inch មានកម្រិតបង្ហាញខ្ពស់ ព្រមជាមួយគ្នានេះ នៅមានប្រព័ន្ធបាញ់បង្ហាញនៅលើកញ្ចក់ដំបូលខាងមុខទំហំធំដល់ 39.3-inch AR-HUD និងអេក្រង់កណ្តាលសម្រាប់ខាងមុខកៅអីជួរទីពីរសម្រាប់បញ្ជាមុខងារមួយចំនួនមានទំហំ 8-inch។

Zeekr 001 ម៉ូដែលថ្មីនៅមានបំពាក់មកជាមួយប្រព័ន្ធ Speaker បំពងសំឡេងចំនួន 29 គ្រាប់ផងដែរ។ កៅអីជួរទីពីរ គឺមានកំណល់ទម្រជើងដែលអាចលើកបាន 150 ដឺក្រេ និងអាចបង្កើនគម្លាតចន្លោះកណ្តាលសម្រាប់ដាក់ជើងបាន 350mm ហើយនិងអាចទម្រេតកៅអីបានក្នុងកម្រិត 87 ដឺក្រេ។

កៅអីខាងមុខគាំទ្រមុខងារម៉ាស្សាចំនួន 20 ចំនុច ខណៈកៅអីជួរទីពីរមានមុខងារម៉ាស្សាបាន 12 ចំនុច។ នៅលើដំបូលខាងក្រោយបានបំពាក់មកជាមួយអំពូលភ្លើងចំនួន 500 គ្រាប់ដែលរៀបនៅលើផ្ទៃកញ្ចក់ដែលមានកម្រាស់ 1mm ដែលអាចធ្វើការបញ្ជាបង្ហាញសញ្ញាផ្សេងៗបែបឌីជីថលតាមរយះការចុចនៅលើអេក្រង់ខាងក្រោយ។ Zeekr 001 ម៉ូដែលថ្មីមានបណ្តោយ 4,977mm/ ទទឹង 1,999mm/កំពស់ 1,545mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,005mm។ ម៉ូដែលថ្មីនេះ ក៏គាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 900V ធៀបនឹងម៉ូដែលមុនដែលគាំទ្រត្រឹម 800V និងគាំទ្រកម្រិតសាកភ្លើង 6C Fast Charging។ 

Zeekr 001 មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (AWD) មានកម្លាំងសរុប 912 សេះ ភ្ជាប់ដំណើរការដោយកញ្ចប់ថ្មប្រភេទ Golden Brick Battery ទំហំ 95kWh និង 103kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបាន 710km និង 762km។ ចំនែកម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ (RWD) មានកម្លាំង 489 សេះ ភ្ជាប់មកជាមួយកញ្ចប់ថ្ម CATL Qilin Battery ទំហំ 103kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 810km និងអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.98 វិនាទី។

Zeekr 001 AWD គាំទ្រប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត 12C Fast Charging  ដែលសាកពី 10% ទៅ 80% ចាយពេលខ្ទង់ 7 នាទី។ ម៉ូដែលនេះ ជាន់ល្បឿនស្ទុះពី 0 ទៅ 100km/h ចាយពេលខ្ទង់ 2.83 វិនាទី និងអាចជាន់ល្បឿន Top Speed បានដល់ 280km/h៕

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ