no-alternative title
no-alternative title
no-alternative title
no-alternative title

កុំព្យូទ័រស៊េរីថ្មី MSI GE66 Raider Dragonshield ត្រូវបានប្រភពដ៏ជឿជាក់មួយ និយាយថា នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

MSI ម៉ូឌែល GE66 Dragonshield គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីមួយ ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំកន្លងទៅនេះ ដោយម៉ូដែលនេះ បានប្រកាសចេញនៅតាមប្រទេសមួយចំនួនផងដែរ។ នៅថ្ងៃនេះ យោងតាមប្រភពដ៏ជឿជាក់មួយ ដែលក្រុមការងារគេហទំព័រ និងទស្សនាវដ្តី ពិភពអេឡិចត្រូនិក ទទួលបាននោះ គឺបញ្ជាក់ថា កុំព្យូទ័រយួរដៃស៊េរីថ្មី MSI GE66 Raider Dragonshield នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ។ 

សព្វថ្ងៃនេះ ជាមួយនឹងការពង្រឹងទៅលើបច្ចេកវិទ្យាចុងក្រោយបំផុត Cutting-Edge Technologies ជាច្រើន បានធ្វើអោយកម្លាំងម៉ាស៊ីនននេះ ក្លាយជាអាវុធដែលខ្លាំងក្លាបំផុតគ្មានគូប្រៀបនោះទេ។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះ ថែមទាំងដំណើរការដោយបន្ទះឈីប Intel® Core™ i7 processors ជំនាន់ទី 10 និងក្រាហ្វិកកាតដ៏ខ្លាំងក្លា NVIDIA® GeForce RTX 2070 ថែមទៀតផង។  បើនិយាយអំពីការឌីស្សាញវិញនោះ គឺរឹតតែពិសេសជាមួយនឹងការលាយបញ្ចូលនៃផ្នែកវិទ្យាសាស្រ្ត (sci-fi) ជាមួយនឹងការប្រើប្រាស់ពន្លឺបែប panoramic aurora lighting ដែលផ្តល់នូវអារម្មណ៍កាន់តែអស្ចារ្យនៅក្នុងការលេងហ្គេមរបស់អ្នកថែមទៀត។  Dragonshield Limited Edition នេះគឺជាម៉ូឌែលថ្មីនៃកុំព្យូទ័រលេងហ្គេមដ៏លេចធ្លោរបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រ MSI GE66 Raider Dragonshield Limited Edition នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro និងអេក្រង់ទំហំ 15.6 អ៊ីង Full HD (1920x1080), 240Hz, IPS-level gaming និងថាមពលថ្មខ្លាំងដល់ទៅ 99.9Whr ថែមទៀតផង។ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា  Cooler Boost 5 ដែលធ្វើអោយម៉ាស៊ីននេះត្រជាក់ជានិច្ចក្នុងការប្រើប្រាស់។ វាក៏មានភ្ជាប់ជាមួយនឹង Dragon Center ជាមួយនឹង  gaming mode 2.0 ផ្តាច់មុខ និង Per-Key RGB gaming keyboardរបស់ក្រុមហ៊ុន SteelSeries ថែមទៀតផង។

បង្ហាញអំពីអានុភាពដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប Intel® Core™ i7 Processor ៖ ក្រុមហ៊ុន MSI បានប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 10 ដ៏ខ្លាំងក្លាបំផុតសម្រាប់ការធ្វើការងារ Multitasking ច្រើននៅក្នុងពេលតែមួយ និងហ្គេមធំៗដែលមានក្រាហ្វិកកាតធំក៏គ្មានបញ្ហាដែរ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង Single Core ដែលមានល្បឿន 5.3 Ghz ដែលផ្តល់នូវការលេងហ្គេមដ៏អស្ចារ្យបំផុត។ កុំព្យូទ័រនេះពិតជាខ្លាំងក្លាបំផុត។ បន្ទះឈីបមានល្បឿនលឿនជាងមុនដល់ទៅ 50% ផងដែរ។ 

ក្រាហ្វិកកាត NVIDIA GEFORCE® RTX SERIES ដ៏ខ្លាំងក្លា៖ សម្រាប់ក្រាហ្វិកកាត GeForce® RTX SUPER™ Series ថ្មីនេះមានភ្ជាប់ជាមួយនឹងអង្គគណនា (cores) ច្រើន ហើយវាមាន clocks ខ្ពស់ជាងមុនជាមួយនឹងល្បឿនលឿនក្នុងការប្រើប្រាស់បើធៀបជាមួយនឹងក្រាហ្វិកកាតGPUs ជំនាន់មុនថែមទៀត។ ជាមួយនឹងក្រាហ្វិកកាតនេះ អ្នកនឹងទទួលបាននូវល្បឿនហ្គេមដ៏ខ្លាំងខ្លាំងក្លាបំផុតជាមួយនឹងបច្ចេកវិទ្យា AI ដែលធ្វើអោយ GPUs នេះកាន់តែខ្លាំងក្លាបំផុតសម្រាប់អ្នកលេងហ្គេមថែមទៀត។

Real-time Ray Tracing ជំនួយទៅលើការលេងហ្គេម និងពណ៌ដ៏ទាក់ទាញជាមួយនឹង MYSTIC LIGHT៖ Ray tracing មានសមត្ថភាពក្នុងការជួយពង្រឹងទៅលើក្រាហ្វិកនៃការលេងហ្គេម និងការនាំយកនូវគុណភាពច្បាស់កម្រិតដូចការទស្សនានៅក្នុងរោងកុន និងផ្តល់នូវការទស្សនាដែលច្បាស់មិនធម្មតានោះទេ។ កាន់តែពិសេសជាងនេះទៀតនោះ អ្នកអាចប្រើប្រាស់នូវ RGB gaming theme ជាមួយនឹងកុំព្យូទ័រ GE66 Raider កាន់តែអស្ចារ្យជាមួយនឹង mystic light ថ្មីដែលមានការប្រើប្រាស់នូវភ្លើង panoramic aurora lighting ដែលមានការបញ្ចូលគ្នានៃ 16.8 លានពណ៌ដ៏ស្រស់ស្អាតបំផុត។

ភាពអស្ចារ្យនៃការលេងហ្គេម៖ សម្រាប់កុំព្យូទ័រម៉ូឌែលថ្មីនេះមានភ្ជាប់ជាមួយនឹងអេក្រង់កម្រិត 240Hz refresh rate ដែលផ្តល់នូវល្បឿនលឿនជាងកុំព្យូទ័រធម្មតាដល់ទៅ 5 ដង។ អ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យដែលគ្មានគូប្រៀបនោះទេនៅក្នុងការលេងហ្គេមនេះ។ អេក្រង់របស់កុំព្យូទ័រ Dragonshield Limited Edition នេះមានគែមកម្រិតត្រឹមតែ 5mm និងកម្រិតអេក្រង់ 82% បើធៀបទៅនឹងអេក្រង់របស់វា។ 

ភាពល្អឥតខ្ចោះនៃប្រព័ន្ធសំឡេង DUO WAVE SPEAKER ៖ តាមរយៈការប្រើប្រាស់នូវកុំព្យូទ័រនេះផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនៃការលេងហ្គេមនៅក្នុងកម្រិតមួយដ៏អស្ចារ្យបំផុតជាមួយនឹងប្រព័ន្ធសំឡេង MSI Duo Wave Speaker ដែលស្ថិតនៅក្នុងលំដាប់សំឡេង Dynaudio sound systemរបស់ពិភពលោកថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យា passive radiator technology អាចបង្កើតនូវ Bass ដែលខ្លាំងក្នុងការប្រើប្រាស់បំផុត។ អ្នកនឹងរីករាយជាមួយនឹងការប្រើប្រាស់នូវសំឡេងនេះប្រកបដោយភាពរីករាយជាទីបំផុត។

សូមជំរាបថា សម្រាប់អ្នកជាវ នឹងទទួលបានការថែមជូននូវកាដូជាច្រើនមានដូចជា៖ កាបូព Bag pack, Mouse និង Mousepad Spaceship ជាដើម។ អាចរកទិញបានតាមហាងចែកចាយផលិតផល MSI: https://www.msi.com/service/wheretobuy/#105,3  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Lynk & Co 10 EM-P កម្លាំង 390 kW ស្មើរនឹង 523 សេះ ដាក់លក់តម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

រយៈពេលជិតមួយឆ្នាំ ក្រុមហ៊ុន Geely លក់ឡានអគ្គិសនីម៉ូដែល Galaxy E5 នេះបានចំនួន 15 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន