
ឡានភិកអាប់ស៊េរីថ្មីឆ្នាំ 2027 KGM Musso dual-cab ute ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅប្រទេសកូរ៉េខាងត្បូង ហើយឡាន Pick up dual-cab ស៊េរីថ្មីនេះ ក៏នឹងត្រូវនាំយកទៅប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលីនៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះផងដែរ។ KGM Musso គឺជាអតិតនៃម៉ាកយីហោរថយន្តរបស់កូរ៉េខាងត្បូង SsangYong។
Musso គឺជារថយន្តដំបូងគេសម្រាប់រយះពេលជិត 8 ឆ្នាំ ដែលទទួលបានការឌីស្សាញរូបរាងបែបថ្មីទាន់សម័យជាមួយនឹងការឌីស្សាញរាងជ្រុង និងមានការធ្វើបច្ចុប្បន្នភាពផ្នែកកាប៊ីនខាងក្នុងដោយបាននាំត្រឡប់មកវិញនូវកងបង្វិលសម្រាប់គ្រប់គ្រងលើការសេរេម៉ាស៊ីនត្រជាក់ ព្រមជាមួយនឹងលក្ខណៈពិសេសទំនើបថ្មីៗជាច្រើនផ្សេងទៀត។
ការឌីស្សាញរូបរាងខាងក្រៅផ្នែកចំហៀងរបស់ KGM Musso ឆ្នាំ 2027 មើលទៅមានលក្ខណៈស្រដៀងនឹងរថយន្តប្រភេទ SUV ដែរ ហើយផ្នែកខាងមុខមានការឌីស្សាញបំពាក់ជាមួយប៉ាណារឹងមាំមើលទៅមានភាពទាក់ទាញនឹងអំណាចខ្លាំង ព្រមទាំងបំពាកនូវបណ្តុំចង្កៀងបំភ្លឺពេលថ្ងៃ daytime running light រចនាជាបន្ទាត់កាត់អូសកាត់ក្បាលរថយន្តពីម្ខាងទៅម្ខាង រួមជាមួយចង្កៀងបំភ្លឺពេលយប់ជាប្រភេទ LED projector-lens headlights និងចង្កៀង Fog ជាប្រភេទ LED។ នៅលើផ្នែកគ្រែដឹកខាងក្រោយមានបំពាក់នូវបង្កាន់ដៃជាមួយដែលមូលដ៏រឹងមាំ។ KGM Musso ឆ្នាំ 2027 បំពាក់មកជាមួយយ៉ាន់កង់ទំហំ 20-inch ជាប្រភេទ Alloy រចនាជាពីរពណ៌ two-tone។

ទោះជាយ៉ាងសម្រាប់លក្ខណៈលម្អិតផ្សេងៗទៀតរបស់ KGM Musso dual-cab ute 2027 មិនទាន់ត្រូវបានទម្លាយចេញនោះទេ។ ប៉ុន្តែ បើតាមប្រភចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានបង្ហើបឲ្យដឹងថា ឡាន Pick up ស៊េរីថ្មីឆ្នាំ 2027 របស់ KGM នេះ នឹងបន្តប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត 2.2-litre four-cylinder turbo diesel ដែលប្រើនៅលើម៉ូដែល Musso សព្វថ្ងៃ ដែលម៉ាស៊ីននេះអាចផលិតកម្លាំងបានពី 133kW និងកម្លាំងរមួល 420N.m ទៅ 148kW និងកម្លាំងរមួល 441N.m ដូចម៉ាស៊ីនរបស់ម៉ូដែល Rexton បច្ចុប្បន្នដែរ។

KGM Musso dual-cab ute 2027 ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងខែមករា ឆ្នាំ 2026 ខាងមុខនេះ ដូចនេះ រងចាំតាមដានអានព័ត៌មានលម្អិតពីលក្ខណៈសម្បត្តិផ្លូវការណ៍ដែលមាននៅលើឡាន Pick up របស់កូរ៉េខាងត្បូងមួយនេះទាំងអស់គ្នា៕





