no-alternative title
no-alternative title

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន BYD ត្រូវបានគេរាយការណ៍ថាបានត្រៀមធ្វើការប្រកាសចេញឡានអគ្គិសនីប្រភេទ SUV ម៉ូដែលថ្មីមួយទៀតស្ថិតក្នុងអម្បូរ Dynasty Series របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ ឡានអគ្គិសនីម៉ូដែលថ្មីនេះ ត្រូវបានគេស្គាល់ថាជាម៉ូដែល Yuan Max។ ម៉ូដែលថ្មីនេះនឹងចូលរួមនៅក្នុងគ្រួសារ BYD Yuan Up និង Yuan Plus ដែលបច្ចុប្បន្នមានវត្តមានលក់នៅលើទីផ្សារសកលក្រោមស្លាកឈ្មោះថា Atto 2 និង Atto 3។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD Yuan Max នឹងមាន DNA ឌីស្សាញដូចគ្នានឹងម៉ូដែលស្ថិតនៅក្នុងអម្បូរ Dynasty Series ដែរ។ ប៉ុន្តែ សម្រាប់ទំហំវិមាត្ររបស់ម៉ូដែលថ្មីនេះ មិនទាន់ត្រូវបានគេបង្ហាញព័ត៌មានលម្អិតនៅឡើយទេក្នុងពេលនេះ។ ទោះជាយ៉ាងណា បើតាមប្រភពបានបង្ហើបថា Yuan Max នឹងមានទំហំវិមាត្រស្ថិតនៅចន្លោះម៉ូដែល Atto 3 និង Song Plus ឬ Sealion 6 ដែលម៉ូដែល Atto 3 គឺមានប្រវែងតួរខ្លួន 4,455mm ខណៈ Sealion 6 មានប្រវែង 4,775mm។ បើតាមរូបភាពដែលបានបែកធ្លាយ បានបង្ហាញឲ្យឃើញថា Yuan Max នឹងមានក៏អីបីជួរ និងបង្កើនកំពស់ដំបូលខ្ពស់ជាង Atto 3 និង Sealion 6 បន្តិច។ 

រូបភាពដដែលក៏បានបង្ហាញឲ្យផងដែរថា ការឌីស្សាញរបស់ BYD Yuan Max គឺមានភាពប្រហាក់ប្រហែលគ្នានឹងម៉ូដែល Sealion 05 ដែលទើបត្រូវបានក្រុមហ៊ុនប្រកាសចេញក្នុងពេលថ្មីៗនេះ។ ដោយឡានអគ្គិសនី Crossover SUV ថ្មីនេះ មានបណ្តោយតួរខ្លួន 4,520mm/ទទឹង 1,860mm និងកំពស់ 1,630mm។

រូបភាពផ្នែកកាប៊ីនខាងក្នុងរបស់ BYD Yuan Max បង្ហាញឲ្យឃើញថា ដៃចង្កូតមានការឌីស្សាញរាងអក្សរ D មានពីរកាំ និងមាននិមិត្តសញ្ញា Yuan  (元) នៅលើក្បាលដៃចង្កូត មានអេក្រង់បង្ហាញព័ត៌មានជាប្រភេទ LCD ឌិស្សាញបែបស្លីមនៅក្រោយដៃចង្កូត រួមនឹងអេក្រង់កម្សាន្តធំនៅកណ្តាលជាប្រភេទ rotatable floating screen។ ជាមួយគ្នានេះក៏ឃើញមានកន្លែងសាកថ្មស្មាតហ្វូនមិនប្រើខ្សែ មានប៊ូតុងចុចប្រភេទ Physical button នៅខាងក្រោម រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។

BYD Yuan Max ទំនងជានឹងមានការបំពាក់នូវប្រព័ន្ធ Powertrain ដូចគ្នានឹងម៉ូដែល BYD Sealion 05 EV ផងដែរ ដោយក្នុងនោះមាននូវម៉ូទ័រអគ្គិសនី Synchronous permanent magnet electric motor កម្លាំង 140kW (188hp) បំពាក់នៅលើភ្លៅខាងក្រោយ រួមនឹងកញ្ចប់ថ្ម LFP ទំហំ 50kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយ 430km (ស្តង់ដារ CLTC)។ ចំនែក Sealion 05 EV មួយម៉ូដែលទៀតបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 160kW (215Hp) ជាមួយកញ្ចប់ថ្មទំហំ 60.9kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 520km៕

 

ព័ត៌មានពាណិជ្ជកម្ម