no-alternative title
no-alternative title

Buick Electra Encasa អគ្គិសនីសុទ្ធនឹងមកដល់ផ្លូវការណ៍ក្នុងឆមាសដំបូងនៃឆ្នាំ 2026 ខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្តម៉ាក Buick ដែលបង្កើតឡើងដោយសម្ព័ន្ធក្រុមហ៊ុនSAIC និង GM បានប្រកាសថា ខ្លួនបានត្រៀមរួចរាល់ក្នុងការប្រកាសចេញរថយន្តប្រភេទ MPV ប្រើប្រាស់អគ្គិសនីសុទ្ធម៉ូដែល Electra Encasa នៅឆមាសដំបូងនៃឆ្នាំ 2026 ខាងមុខនេះ។ បច្ចុប្បន្ននេះឡាន MPV Electra Encasa គឺកំពុងចរាចរណ៍លក់នៅលើទីផ្សារជាមួយនឹងម៉ូដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid (PHEV) ជាមួយជម្រើសពីរម៉ូដែលផ្សេងគ្នា ហើយមានតម្លៃចាប់ពីខ្ទង់ $6,1800 ដល់ $66,000 នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Buick Electra Encasa បានបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងព្រឹត្តិការពិព័រណ៌ 2025 Guangzhou International Auto Exhibition។ Electra Encasa បានក្លាយជាឡាន MPV ដំបូងដែលស្ថិតនៅក្នុងម៉ាកយីហោរង Electra របស់ Buick ដែលផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធស្ថាបត្យកម្មគ្រោងឆ្អឹង  “Xiaoyao” architecture របស់ក្រុមហ៊ុនផ្ទាល់។ ហើយ Electra Encasa ក៏ជាជំនាន់ទី 6 នៃម៉ូដែល GL8 ផងដែរ។

 

សម្រាប់ម៉ូដែលថ្មីដែលប្រើប្រាស់ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ គឺបានការអនុម័តផ្លូវការណ៍ពីស្ថាប័ន China’s Ministry of Industry and Information Technology (MIIT) រួចរាល់ហើយ ហើយស្ថាប័ននេះ ក៏បានធ្វើការបង្ហាញចេញពីលក្ខណៈសម្បត្តិនៃការឌីស្សាញហើយដែរ គឺដូចគ្នានឹងម៉ូដែល PHEV បច្ចុប្បន្នអីចឹង។

 

Buick Electra Encasa BEV មានបណ្តោយតួរខ្លួនប្រវែង 5,260mm/ ទទឹងចន្លោះពី 2,000mm ទៅ 2,023mm និងកំពស់ 1,835mm ឬ 1,820mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,160mm។ ចំពោះប្រព័ន្ធដំណើរការ ឬ Powertrain វិញ Electra Encasa BEV នឹងដំណើរនៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (dual-electric-motor) ដោយម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន 332kW ឬ 445សេះ និងម៉ូទ័រក្រោយមានកម្លាំង 150kW ឬ 201 សេះ។ តាមការចុះបញ្ចីរបស់ MIIT បានបញ្ជាក់ថា Electra Encasa BEV គឺមានជម្រើសប្រើកញ្ចប់ថ្មពីរទំហំផ្សេងគ្នា ដែលមានសមត្ថភាពអាចបើកបានចម្ងាយ 601km និង 632km។

 

ឡាន MPV អគ្គិសនីស៊េរីថ្មីនេះ ក៏មានគាំទ្រមកជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរឆ្លាតវៃចុងក្រោយ “Xiaoyao Intelligent Drive” advanced driving assistance system ពីក្រុមហ៊ុន Buick ដែលគាំទ្រដំណើរដោយបច្ចេកវិទ្យាឆ្លាតវៃ R6 flywheel large model របស់ក្រុមហ៊ុន Momenta។

ក្នុងកញ្ចប់បច្ចេកវិទ្យាបើកបរឆ្លាតវៃដែលបញ្ចូលក្នុង Electra Encasa BEV គឺមាននូវមុខងារជំនួយការបើកបរក្នុងក្រុង urban NOA (Navigation on Autopilot) assistance។ ហើយប្រព័ន្ធទាំងអស់ដំណើរការទាំងឡាយនៅលើឡាន MPV ថ្មីនេះ គឺនឹងគាំទ្រដោយបន្ទះឈីបឆ្លាតវៃ Qualcomm  SA8775P ដែលមានកម្រិតនៃភាពឆ្លាតវៃក្នុងប្រព័ន្ធដំណើរការ 72 TOPS។ ទោះជាយ៉ាងណា Buick មិនទាន់បង្ហើបពីតម្លៃរបស់ Electra Encasa BEV នេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម