
Xiaomi បានធ្វើការប្រកាសចេញបងធំក្នុងគ្រួសារ Xiaomi 17 ជាផ្លូរការណ៍ហើយ ដោយលើកនេះ គឺមកជាមួយជម្រើសពីរម៉ូដែលមានម៉ូដែលស្តង់ដារ Xiaomi 17 Ultra និង Xiaomi 17 Ultra Leica Edition។ ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Xiaomi 17 Ultra Series គឺខុសគ្នាពីការឌីស្សាញប្អូនៗរបស់វា ដែលចេញកាលពីខែកញ្ញាកន្លងទៅ។ ដោយផ្នែកកាមេរ៉ាក្រោយរបស់ Xiaomi 17 Ultra ត្រូវបានធ្វើការឌីស្សាញឡើងរាងរង្វង់ធំ មិនមែនជាកញ្ចប់លែនមានអេក្រង់ផ្តេកទទឹងតួរដូចប្អូនៗរបស់វាឡើយ។
Xiaomi 17 Ultra បានបំពាក់មកជាមួយអេក្រង់រាបស្មើរប្រភេទ M10 OLED LTPO flat display ទំហំ 6.8-inch គាំទ្រកម្រិតបង្ហាញ 2608 × 1200px ជាមួយកម្រិតដង់ស៊ីតេភាពម៉ដ្ឋ 420ppi ជាមួយមុខងារ 2K clarity។ បច្ចេកវិទ្យា M10 OLED LTPO នេះ មានកម្រិតជះពន្លឺខ្ពស់ដល់ 3,500nits, គាំទ្រមុខងារ HDR10+, Dolby Vision និង adaptive refresh rate 1Hz-120Hz។ បន្ថែមពីនេះ M10 OLED LTPO របស់ 17 Ultra មានភ្ជាប់មកជាមួយប្រព័ន្ធ DC dimming, 1920Hz PWM dimming និងស្រោបការពារដោយកញ្ចក់ Xiaomi Ceramic Glass 2.0។

អេក្រង់នេះ ក៏ទទួលបានវិញ្ញាណបនប័ត្របញ្ជាក់ពីសុវត្ថិភាពក្នុងការការពារភ្នែក TÜV Rheinland triple eye-protection certification រួមនឹងប្រព័ន្ធ full RGB pixel layout ថែមទៀតផង។ សម្រាប់អនុភាពកម្លាំងប្រតិបត្តិការនៅលើ Xiaomi 17 Ultra វិញ គឺត្រូវពឹងផ្អែកលើបន្ទះឈីបនាគរាជរបស់ Qualcomm ស៊េរី Snapdragon 8 Elite Gen 5 ដែលមានមកជាមួយនូវអង្គគណនាខ្លាំង ultra-large 4.6GHz Oryon cores, six 3.62GHz performance cores, និងអង្គក្រាហ្វិច Adreno 840 GPU ដែលមាន 18MB cache។ ជាងនេះទៅទៀត Xiaomi បានដាក់បញ្ចូលនូវប្រព័ន្ធបន្សាបកំដៅ dual ring-shaped liquid cooling pump ដើម្បីជួយកាត់បន្ថយការឡើងកម្តៅ CPU និងកាមេរ៉ា បានប្រសើរជាងមុនដល់ទៅ 50% ឯណោះ។

Xiaomi 17 Ultra ដំណើរការដោយប្រតិបត្តិការ HyperOS3.0 ដែលគាំទ្រដោយ Android 16។ Xiaomi បានធ្វើការអភិវឌ្ឍន៍មុខងារថ្មីមួយហៅថា mirror ដែលអាចឲ្យ Xiaomi ធ្វើការភ្ជាប់ទំនាក់ទំនងដើម្បីគ្រប់គ្រងទៅលើឧបករណ៍ Apple ដែលមានដូចជា iPhone, iPad និង Macs បានផងដែរ។ មុខងារថ្មីនេះ គឺគាំទ្រជាមួយការភ្ជាប់ឧបករណ៍ Xiaomi-to-Xiaomi និង iPhone-to- Xiaomi។ Xiaomi បានផ្តោតសំខាន់ទៅលើសមត្ថភាពប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូនៅលើ 17 Ultra ខ្លាំង ដោយក្រុមហ៊ុនបានធ្វើការដំឡើងនូវលែនកាមេរ៉ា Leica ដែលមានសែនស័រធំខ្នាត 1-inch Light Fusion 1050L Sensor ទំហំ 50MP ជាមួយនឹងប្រព័ន្ធ 14EV native dynamic range សម្រាប់សែនស័រគោល។
.jpg)
បន្ថែមពីនេះ Xiaomi ក៏បានដាក់បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យា LOFIC ultra-dynamic range tech ដើម្បីជួយឲ្យការថតរូបនៅពេលយប់ និងចំណាំពន្លឺនៅខាងក្រោយមានលក្ខណៈកាន់តែច្បាស់បំផុត។ ជាមួយគ្នានេះ Xiaomi 17 Ultra ក៏មានភ្ជាប់មកជាមួយលែន telephoto ដែលមានទំហំធំដល់ 200MP Leica optical-zoom គាំទ្រការភ្ជាប់ជាមួយ lossless optical zoom ខ្នាតពី 75mm-100mm ដែលអាចពង្រីកកម្រិត digital ដល់ 400mm និងដើរតួរជា telephoto macro shots កម្រិត 30cm ផងដែរ។សម្រាប់លែន Ultra-wide វិញ គឺមានទំហំ 50MP អាចផលិតវីដេអូ FOV បាន 115° និងអាចថតភាគល្អិត macro បានលម្អិតក្នុងកម្រិត 5cm រីកាមេរ៉ាមុខរបស់ 17 Ultra គឺមានទំហំ 50MP អាចផលិតសាច់វីដេអូបានកម្រិត 4K ល្បឿន 60fps។
.jpg)
ចំនុចទាក់ចិត្តមួយទៀតនៅលើ Xiaomi 17 Ultra គឺត្រង់ថាមពលថ្មខ្នាតយក្សដល់ 6800mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងតាមខ្សែ USB កម្លាំង 90W និងប្រើខ្សែ wireless charging កម្លាំង 50W ព្រមទាំងមានមុខងារចែករំលែកថាមពលថ្មតាមរយះខ្សែកម្លាំង 22.5W និងមិនប្រើខ្សែ 20W reverse charging ទៀតផង។ បងធំក្នុងគ្រួសារ Xiaomi 17 មានទំងន់ 223.4 ក្រាម និងកម្រាស់ 8.29mm។ Xiaomi 17 Ultra មានសែនស័រស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ ultrasonic fingerprint sensor, ប្រព័ន្ធបំពងសំឡេង Stereo Speaker ជាមួយមុខងារ Dolby Atmos, USB-C 3.2 Gen 2, Wi-Fi7, Bluetooth 6.0, NFC, ប្រព័ន្ធភ្ជាប់ផ្កាយរណប Satellite communication រួមនឹងប្រព័ន្ធការពារទឹក និងធូលីកម្រិត IP66, IP68 និង IP69 ជាដើម។

Xiaomi 17 Ultra មានជម្រើស៖
-ម៉ូឌែលរ៉េម 12GB + ម៉េមូរី 512GB មានតម្លៃខ្ទង់ប្រហែល $980
-ម៉ូឌែលរ៉េម 16GB + ម៉េមូរី 512GB មានតម្លៃខ្ទង់ប្រហែល $1,050
-ម៉ូឌែលរ៉េម 16GB + ម៉េមូរី 1TBមានតម្លៃខ្ទង់ប្រហែល$1,190៕





