no-alternative title
no-alternative title

អេក្រង់ Huawei Pura 90 Series នឹងមានទំហំធំជាងជំនាន់មុនរបស់ខ្លួន Huawei Pura 80 Series

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 series នឹងមានការពង្រឹងទៅលើផ្នែក Hardware ជាច្រើន បើប្រៀបធៀបទៅនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន ហើយសម្រាប់អេក្រង់របស់ស្មាតហ្វូននេះវិញ ត្រូវបានគេរំពឹងថា ក៏នឹងមានការផ្លាស់ប្តូរផងដែរ។ ផ្អែលតាមរបាយការណ៍ថ្មីមួយបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Pura 2026 នេះ នឹងមានអេក្រង់ធំជាងមុន និងគែម bezels ស្តើងជាងមុនផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់អ្នកទម្លាយ DigitalChatStation បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series នេះ នឹងមានអេក្រង់ធំជាងស្មាតហ្វូនជំនាន់ថ្មី Pura 80 Flagship ដែលបានដាក់លក់នាពេលថ្មីៗនេះ។ សម្រាប់ស្មាតហ្វូន Huawei Pura 90 ត្រូវគេព្យាករណ៌ថា នឹងមានអេក្រង់ទំហំ 6.58 អីង ខណៈស្មាតហ្វូន Pro Series និង  Pura 90 Ultra នឹងមានអេក្រង់ទំហំ 6.87 អ៊ីង OLED ។ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូន Pura 80 មានអេក្រង់ទំហំ 6.6 អ៊ីង ខណៈស្មាតហ្វូន Pura 80 Pro និង Ultra មានអេក្រង់ទំហំ 6.8 អ៊ីងប៉ុណ្ណោះ។ 

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់អេក្រង់ធំនេះ អាចនឹងពង្រឹងទៅលើបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យមួយកម្រិតថែមទៀត។ អ្នកទម្លាយរូវនេះ បានបន្ថែមថា ស្មាតហ្វូន Pura 90 Series នេះ នឹងមានកម្រិតភាពច្បាស់ 1.5K resolution ជាមួយនឹងអេក្រង់រាបស្មើ 2.5D។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវបច្ចេកវិទ្យា  LIPO (Lithium-Polymer) four-edge narrow technology ដែលធ្វើអោយគែមរបស់ស្មាតហ្វូននេះស្តើងមែនទែនក្នុងការប្រើប្រាស់។

ទៅលើបច្ចេកវិទ្យា LIPO four-narrow-edge គឺជាដំណើរការនៃរបកគំហើញថ្មីសម្រាប់ធ្វើអោយគែមរបស់ស្មាតហ្វូន មានភាពស្តើងក្នុងការប្រើប្រាស់ជាងមុន។ បច្ចេកវិទ្យាថ្មីនេះ នឹងធ្វើអោយគែម bezels របស់ស្មាតហ្វូននេះ ស្តើងបំផុត និងការឌីស្សាញកាន់តែទាក់ទាញ។ ស្មាតហ្វូន Pura Series ថ្មីនេះនឹងមានថាមពលថ្មធំជាងមុនផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏នឹងពង្រឹងទៅលើកម្លាំងម៉ាស៊ីននេះបន្ទះឈីបកាន់តែលឿន និងខ្លាំងក្លាបំផុតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម