
ក្រុមហ៊ុន Xpeng បានត្រៀមខ្លួនរួចរាល់ក្នុងការពង្រីកផលប័ត្ររថយន្តអគ្គិសនីប្រភេទ EREV របស់ខ្លួនជាមួយនឹងវត្តមានរបស់ Xpeng P7+ EREV sedan ដែលនឹងមកដល់លើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។ ស្របពេលជាមួយការបង្ហាញខ្លួនផ្លូវការណ៍មកដល់ដែលរំពឹងថានៅក្នុងឆ្នាំ 2026 ឡានអគ្គិសនី EREV sedan ថ្មីរបស់ Xpeng ត្រូវបានគេទម្លាយរូបភាពដែលថតបាននៅ លើដងផ្លូវនៅលើបណ្តាញអ៊ីនធ័រណិត ដោយបង្ហាញថា P7+ EREV ជំនាន់ថ្មី គឺមានការឌីស្សាញរូបរាងថ្មីស្រឡាងពីម៉ូដែលបច្ចុប្បន្ន។
សម្រាប់ការផ្លាស់ប្តូរការឌីស្សាញរូបរាងខាងក្រៅថ្មីនេះបានបង្ហាញឲ្យឃើញថា Xpeng P7+ EREV ថ្មីមានការកែប្រែរចនាបថខាងមុខជាមួយនឹងការបំពាក់នូវផ្ទាំងស្លាបព្រឹលខ្យល់ខាងក្រោមជាមួយប្រភេទ active air vents ទំហំធំ ដែលការឌីស្សាញថ្មីនេះ គឺផ្តោតសំខាន់ទៅលើលំហូរខ្យលត្រជាក់ចូលទៅជួយស្អំម៉ាស៊ីន 1.5T ថ្មី ដែលប្រើសម្រាប់ជំនួយឲ្យការបើកបរបានរយះចម្ងាយផ្លូវឆ្ងាយតែម្តង។ រីនៅគូទឃ្លប់ក្រោយក៏ត្រូបានធ្វើការកែប្រែឌីស្សាញថ្មីផងដែរ ដោយរំលេចជាមួយចង្កៀងភ្លើងរចនាបែប ring-shaped ជាមួយនឹងអក្សរ XPENG រាយនៅកណ្តាលរួមនឹងភ្លើង auxiliary driving blue light។ រីឯកាងកន្ទុយខាងក្រោយក៏ត្រូវបានឌីស្សាញជាមួយពណ៌ឲ្យស៊ីមេត្រីគ្នាជាមួយនឹងពណ៌នៃតួរខ្លួនរថយន្តផងដែរ។
.jpg)
ដោយឡែកសម្រាប់កន្ទុយ ducktail spoiler គឺរក្សាទម្រង់ឌីស្សាញដូចជាម៉ូដែលមុនៗដដែល។ ព្រមជាមួយគ្នានេះ ក៏ឃើញមានរំលេចដោយពាក្យ “P7+ power ultra” នៅខាងស្តាំលើទ្វារក្រោយផងដែរ។ Xpeng P7+ EREV ជំនាន់ថ្មី នឹងមានប្រវែងតួរខ្លួ 5,071mm/ ទទឹង 1,937mm/ កំពស់ 1,512mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm ហើយនិងមានទំងន់សរុប 2,160kg។ ចំពោះប្រព័ន្ធ range-extender ឬ EREV សម្រាប់ Xpeng P7+ ជំនាន់ថ្មីនេះ គឺពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ថ្មី ដែលអាចផលិតកម្លាំងបាន 110kW ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 180kW (241hp)។
.jpg)
Xpeng P7+ EREV ជំនាន់ថ្មី នឹងបំពាក់កញ្ចប់ថ្មទំហំ 49.2kWh ប្រភេទថ្ម Lithium iron phosphate (LFP) ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 325km តាមស្តង់ដារតេស្តពី CLTC។ P7+ EREV អាចជាន់ល្បឿនលឿនបំផុត (top-speed) បានដល់ 200km/h។ បន្ថែមពីនេះ Xpeng ក៏នឹងបំពាក់បន្ទះឈីប Turing ចំនួន 3 ដើម ដែលមានថាមពលក្នុងការគណនាភាពឆ្លាតវៃដល់ទៅ 2,250 TOPS ផងដែរ។ ការត្រៀមបញ្ចេញ P7+ EREV ម៉ូដែលថ្មីក្នុងឆ្នាំ 2026 ខាងមុខនេះ គឺដើរស្របនឹងយុទ្ធសាស្ត្ររបស់ Xpeng ក្នុងការពង្រីកទីផ្សារផលប័ត្ររថយន្តអគ្គិសនីប្រភេទ EREV របស់ខ្លួឲ្យកាន់តែទូលំទូលាយ បន្ទាប់ពីការចេញលក់រថយន្ត EREV ម៉ូដែល X9 MPV និង G7 SUV៕





