
យោងតាមព័ត៌មានថ្មិនៅថ្ងៃនេះ បាននិយាយថា ឡានអគ្គិសនី Xpeng G7 EREV នឹងមានការបង្កើនសមត្ថភាពទៅលើការបើកបរជាមួយនិងអគ្គិសនីសុទ្ធតាមស្តង់ដារ CLTC ចម្ងាយដល់ទៅ 430km ហើយនិងសម្រាប់ការសាកពេញ និងចាក់សាំងពេញបានចម្ងាយ 1,704 km ដោយបានធ្វើអោយម៉ូដែលថ្មីនេះ កា្លយជាឡាន EREV SUV ដែលដែលបើកបរបានឆ្ងាយជាងគេបំផុតនៅលើពិភពលោក ហើយថែមទាំងមានការប្រើប្រាស់ប្រព័ន្ធសាក 800V ព្រមទាំងមានការទ្រទ្រង់ជាមួយនិងអាគុយ 5C fast-charging battery ដែលសាកត្រឹមតែ 12 នាទី អាចបើកបរបាន 314km។ ឡាននេះ នឹងមានការប្រកាសចេញនៅពាក់កណ្តាលត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ។
សួមជំរាបថា Xpeng G7 BEV ដែលទើបនឹងដាក់លក់ថ្មីនេះ មាន 3 ជម្រើស និងមានតម្លៃចន្លោះពី 195,800 យ៉ន់ទៅ 225,800 យ៉ន់ ដែលប្រងហែល 27,900 ដុល្លារ ទៅ 32,200 ដុល្លារ និងអាចបើកបរតាមស្តង់ដារ CLTC cruising ranges បានចម្ងាយ 602km និង 702km។ ជាមួយនិងវត្តមានជម្រើស EREV នេះ គឺមានការប្រើប្រាស់ម៉ាស៊ីន 1.5T និងជំនួយដោម៉ូទ័រ ដែលម៉ាស៊ីនមានកម្លាំង 110 kW (148 សេះ) និងម៉ូទ័រកម្លាំង 218 kW (292 សេះ)។

ឡាននេះប្រើអាគុយ Lithium iron phosphate នេះបើតាមការបង្ហាញនៅលើ Chinese MIIT។ អាគុយនេះមានទំហំ 55.8 kWh ហើយសម្រាប់ធុងចាក់ប្រេងមានទំហំ 60L។ ទៅលើផ្នែលខាងក្នុងរបស់ Xpeng G7 EREV គឺមានការឌីស្សាញដូចគ្នាជាមួយនិងជម្រើស BEV អញ្ចឹង។ បើតាមរបាយការណ៌របស់ Xpeng និយាយថា ឡាននេះ មានការឌីស្សាញខាងមុខជាមួយជំនាន់ទី 2 របស់ X Face front design។

Xpeng G7 EREV មានកញ្ចក់ខាងក្រៅពណ៌ខ្មៅ និងមានដៃទ្វាលិបចូលក្នុង ហើយនិងមានវែងជាងម៉ូដែល BEV ប្រវែង 26 mm។ ឡានេះមានប្រវែង 4918mm និងទទឹង 1925mm ហើយនិងកំពស់ 1655mm ខណៈដែលកម្លាតកង់មុខក្រោយប្រវែង 2890 mm។ Xpeng G7 នឹងក្លាយជាម៉ូដែល EREV ទី 3 របស់ Xpeng បន្ទាប់ពី X9 MPV និង P7+ sedan។ ប្រភពខាងលើនេះ បន្ថែមថា នៅត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះ Xpeng គ្រោងនឹងប្រកាសចេញនូវម៉ូដែល EREV ចំនួន 3 ម៉ូដែល។






