no-alternative title
no-alternative title

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Rox Motor បានធ្វើការប្រកាសចេញលក់រថយន្ត SUV ប្រភេទ range-extender off-road SUV ម៉ូដែល Polestones Adamas ម៉ូដែលថ្មីនៅទីផ្សារប្រទេសចិនជាមួយជម្រើសពីរម៉ូដែលផ្សេងគ្នា ហើយមានតម្លៃចាប់ពីខ្ទង់ប្រហែល $49,800 ដល់ $51,200។ ឡាន EREV SUV ម៉ូដែលថ្មីនេះ គឺត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីចេញពីម៉ូដែល Polestones 01 ដែលជា SUV មានជម្រើស 6-កៅអី និង 7-កៅអី ដែលមានរយះចម្ងាយបើកបរសរុបបានដល់ 1,405km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ 2025 ក្រុមហ៊ុន Rox Motor បានធ្វើការប្រកាសចេញលក់ Polestones Adamas រួចហើយនៅឯទីផ្សារមជ្ឈិមបូព៌ា អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីត និងទទួលបានការបញ្ជាទិញមុនចំនួន 2,000 គ្រឿងក្នុងរយះពេលត្រឹមមួយខែ។

 

ដោយនៅទីផ្សាមជ្ឈឹមបូព៌ា Rox ក៏បានធ្វើការប្រកាសចេញម៉ូដែលពិសេសមួយដែលមានឈ្មោះថា Polestones Adamas Royal Edition ដែលមានតម្លៃដល់ទៅ $142,100 ថែមទៀតផង។ Polestones Adamas នឹងតែបន្តប្រើប្រាស់ DNA នៃការឌីស្សាញរូបរាងក្រៅបែប boxy design style ដូចគ្នានឹង Polestones 01 ដដែល។ Polestones Adamas ស្ថិននៅក្នុងស្រឡាយអម្បូររថយន្ត off-road SUV ប្រភេទ mid-to-large sized ដោយមានប្រវែងតួរខ្លួន 5,050mm ឬ 5,298mm/ ទទឹង 1,985mm/ កំពស់ 1,869mm ឬ 1,856mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,010mm។ 

Polestones Adamas មានជម្រើសពណ៌ខាងក្រៅចំនួន 5 ពណ៌មានដូចជា ពណ៌ប្រផេះ, ពណ៌ស, ពណ៌បៃតង, ពណ៌មាស និងពណ៌ខ្មៅ។ រីខាងក្នុងមានជម្រើស 4 ពណ៌ ដូចជាពណ៌ស ពណ៌ទឹកក្រូច ពណ៌ស្វាយ និងពណ៌ខ្មៅ។ នៅកាប៊ីនខាងក្នុងមានបំពាក់មកជាមួយអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 12.3-inch, អេក្រង់កម្សាន្តទំហំធំដល់ 15.7-inch ដំណើរការដោយប្រព័ន្ធ Rox OS ហើយដៃចង្កូតឌីស្សាញឡើងអាចធ្វើការសេរេកំណត់បានតាមរបៀបក្នុងការបើកបរ។

បន្ថែមពីនេះ វាក៏មានអេក្រង់កម្សាន្តភ្ជាប់នៅលើដំបូលទំហំ 15.7-inch កម្រិតបង្ហា 3K មួយទៀតផងដែរសម្រាប់អ្នកអង្គុយកៅអីជួរក្រោយប្រើប្រាស់ទស្សនាកម្សាន្ត។ ចំនែកកៅអីវិញ ត្រូវបានស្រោបដោយស្បែក Nappa Leather ដោយមានមុខងារកម្តៅ និងខ្យល់ត្រជាក់, ប្រព័ន្ធពោងសុវត្ថិភាព 8 គ្រាប់, ទូរទឹកកកចំណុះ 8.5L, Speaker ចំនួន 24 គ្រាប់ និងការបញ្ជាដោយសំឡេង AI Voice Assistant ទៀតផង។

Polestones Adamas មានបំពាក់មកជាមួយមួយម៉ាស៊ីនប្រភេទ 1.5T កម្លាំង 145 សេះ សម្រាប់ប្រព័ន្ធមុខងារ range-extender រួមនឹងកញ្ចប់ថ្មទំហំ 44.5kW ប្រភេទ ternary lithium battery ដែលសាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 215km និងដល់ចម្ងាយ 1,405km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង។ ចំពោះម៉ូដែលប្រើប៉ុងមួយ (FWD) ដំណើរការដោយម៉ូទ័រអគ្គិសនីកម្លាំងបាន 201 សេះ ខណៈម៉ូដែលប្រើប៉ុងពីរ (AWD) បានបំពាក់បន្ថែមម៉ូទ័រអគ្គិសនីកម្លាំង 268សេះមួយទៀត ដែលធ្វើឲ្យម៉ូដែល AWD មានកម្លាំងសរុបបាន 469 សេះ និងអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 5.5 វិនាទី។

Polestones Adamas នៅមានបំពាក់នូវប្រព័ន្ធប៊ូមខ្យល់ប្រភេទ closed-loop air suspension system ដែលអាចដំឡើងកម្ពស់រថយន្តបានដល់ 140mm ដែលធ្វើឲ្យកម្ពស់ពីបាតរថយន្តធៀបនឹងផ្ទៃដៃអតិបរិមាដល់ 770mm ដែលធ្វើឲ្យឡាន Off-road SUV នេះអាចឡើងចំណោតបានក្នុងកម្រិតមុំ 45 ដឺក្រេ ព្រមជាមួយនឹងមុខងារកំណត់ការបើកបររហូតដល់ទៅ 7 មុខងារផ្សេងគ្នាតម្រូវតាមស្ថានភាពផ្លូវ។

សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Polestones Adamas មានភ្ជាប់មកជាមួយប្រព័ន្ធ  advanced driving assistance system ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធសែនស័រ millimeter-wave radars 3 គ្រាប់, កាមេរ៉ា 11 គ្រាប់ និង Ultrasonic radar 12 គ្រាប់ ហើយនិងគាំទ្រដោយបន្ទះឈីប  Journey J6M ផលិតដោយក្រុមហ៊ុន Horizon Robotics៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

Huawei ត្រៀមនាំយកបន្ទះឈីប AI ថ្មីទៅប្រជែងជាមួយបន្ទះឈីប Nvidia AI នៅទីផ្សារកូរ៉េខាងត្បូងនៅឆ្នាំក្រោយ

ដោយ ប៉េងលីន