no-alternative title
no-alternative title

Canon បានបញ្ចេញម៉ាស៊ីនថត EOS R-Series ស៊េរីថ្មីម៉ូដែល R7 និង R10 ជាមួយការបំពាក់នូវសែនស័រ APS-C ទំហំ 24.2 មេហ្គាភិចសែល

ក្រុមហ៊ុន Canon ទើបតែបានបញ្ចេញម៉ាស៊ីនថតរូបស៊េរីថ្មីចំនួន 2 ម៉ូដែលស្ថិតក្នុងស្រឡាយ EOS mirrorless R-Series ម៉ូដែល EOS R7 និង R10។ ម៉ាស៊ីនថតស៊េរីថ្មីនេះ គឺជាស៊េរីដំបូងដែលបំពាក់នូវសែនស័រថ្មីស៊េរី APS-C ដែលជា Crop Sensor បើធៀបនឹងស៊េរីមុនដែលប្រើនូវ Full-Frame Sensor។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល EOS R10 គឺជាម៉ូដែលធុនបង្គួរ Entry-Level ស្ថិតនៅក្នុងត្រកូល R-Series ជំនាន់ថ្មី។ ដោយម៉ូដែលនេះត្រូវបាន Canon បំពាក់នូវសែនស័រកាមេរ៉ាទំហំ 24.2MP APS-C CMOS Sensor ដែលក្រុមហ៊ុនធ្លាប់បានប្រើនៅលើម៉ូដែលមួយចំនួនរួចហើយ។ ម៉ាស៊ីនថតស៊េរីថ្មីមួយនេះប្រើប្រាស់ជាមួយនឹងឈីប DIGIC X Processor ដែលមានសមត្ថភាពរូបភាពបាន 15fps burst capture ជាមួយមុខងារ mechanical shutter និង 23fps ជាមួយមុខងារ electronic shutter។

EOS R10 នៅមានបំពាក់នូវប្រព័ន្ធមុខងារ autofocus system ដែលបានប្រើនៅលើម៉ូដែល R-Series ដែលមានតម្លៃថ្លៃៗថែមទៀតផង។ ដោយមុខងារនេះអាចធ្វើការកំនត់សំគាល់ ទៅលើមនុស្ស track people, សត្វ track animals និងមធ្យោបាយធ្វើដំណើរ track vehicles ជាដើម។ ជាមួយគ្នានេះមុខងារថ្មី Scene mode មានដាក់បញ្ចូលទៅក្នុងមុខងារ focus  stacking mode និង panorama mode ផងដែរ។

ទៅលើសមត្ថភាពផលិតសាច់វីដេអូចេញពី EOS R10 វិញ គឺអាចធ្វើបានកម្រិត 4K@30fps និងអាចធ្វើបានដល់ 4K@30fps ដោយការ Crop នៅកម្រិត 1.56X។ បន្ថែមពីនេះវាក៏អាចផលិតវីដេអូបានក្នុងទំហំ 10-bit 4:2:2 HDR PQ ប៉ុន្តែ គ្មានមុខងារ C-Log 3 នោះទេ។ ហើយនៅផ្នែកខាងក្រោយរបស់ EOS R10 មានបំពាក់នូវអេក្រង់ OLED EVF កម្រិត 2.36M-dot ទំហំ 3.0 អ៊ីញ ជាប្រភេទ touchscreen ដែលមានកម្រិត resolution 1.04M-dot។ សម្រាប់រន្ធតំណរភ្ជាប់វិញ EOS R10 មានមកជាមួយនូវរន្ធ USB-C, USB-PD Charging, HDMI និង microphone jack។ ជាមួយគ្នានេះវាក៏មានរន្ធដោតម៉េមូរីកាតជាប្រភេទ UHS-II SD Card Slot ស្ថិតនៅខាងក្រោយសន្ទះគ្របរបស់ថ្មដែលមានទំហំតូចល្មមជាប្រភេទថ្ម LP-E17។

និយាយពីម៉ូដែលកំពូល EOS R7 នេះវិញ វាត្រូវបានក្រុមហ៊ុន Canon បំពាក់មកជាមួយសែនស័រដែលមានទំហំ 32.5MP ជាប្រភេទ APS-C CMOS Sensor ជាមួយនឹងអង្គដំណើរការស៊េរី DIGIC X Processor ដែលមានលទ្ធភាពអាចផលិតរូបភាពបាន 15fps ដោយប្រើមុខងារ mechanical shutter និង 30fps ដោយប្រើនូវមុខងារ electronic shutter។ ម៉ាស៊ីនថត EOS R7 ជំនាន់ថ្មីនេះមានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត 4K@30fps full-width supersampled ឬដល់ 4K@60fps ជាមួយ line-skipped full-width ឬ 1.81x Crop។ EOS R7 ក៏គាំទ្រនូវមុខងារថតវីដេអូកម្រិត C-Log 3 ផងដែរ។

ម៉ាស៊ីនថតជំនាន់ថ្មី Canon EOS R7 នេះមានភ្ជាប់នូវមុខងារ in-body image stabilization, dust and moisture resistance និងមានអេក្រង់ខាងក្រោយដែលមានកម្រិត resolution ខ្ពស់ដល់ទៅ 1.62M-dot ជាប្រភេទ LCD។ ម៉ាស៊ីនថតរូបជំនាន់ថ្មីនេះមានរន្ធដាក់ម៉េមូរីកាតប្រភេទ UHS-II SD Card ចំនួន 2 ស្ថិតនៅផ្នែកខាងនៃម៉ាស៊ីន និងមានរន្ធដោតកាស 3.5mm headphone jack នៅខាងលើ រួមនឹងមានរន្ធ USB-C ហើយនិង USB-PD Charging ផងដែរ។ ហើយសម្រាប់ថ្មវិញ គឺមានទំហំធំ និងជាប្រភេទថ្ម LP-E6NH។ ប៉ុន្តែ EOS R7 មិនមានភ្លើង Flash នោះទេ ខណៈនៅលើ EOS R10 មានភ្លើង Flash។

ម៉ាស៊ីនថត EOS R-Series ជំនាន់ថ្មីនេះមានបំពាក់នូវមុខងារ 7.0 stops digital image stabilization, មានសមត្ថភាពអាចធ្វើការថតបានរយះពេល 30 នាទី និងបំពាក់លែនជាប់តួរប្រភេទ AF/MF។ ហើយជាមួយគ្នានេះដែរ Canon ក៏បានប្រកាសចេញនូវលែនបំពាក់បន្ថែមស៊េរីថ្មី RF-S Lenses ចំនួនពីរស៊េរីដែលមានដូចជា  RF-S18-45mm F4.5-6.3 IS STM និង RF-S18-150mm F3.5-6.3 IS STM។ ហើយលែនស៊េរីថ្មីទាំងពីរនេះមានភ្ជាប់នូវមុខងារ  1.6x Crop នៅពេលប្រើជាមួយ APS-C Sensor ហើយពួកវាអាចប្រើបានជាមួយនឹង RF Lens ដែលបាននៅលើកាមេរ៉ា R-Series មួយចំនួន។

Canon EOS R10 មានតម្លៃខ្ទង់ $980 សម្រាប់ម៉ាស៊ីនកាមេរ៉ា និង $1099 ដោយបូកបន្ថែមនូវលែនស៊េរី RF-S18-45mm ហើយដល់ខ្ទង់ $1,379 ដោយបូកបន្ថែមនូវលែនស៊េរី RF-S18-150mm។ ចំនែកម៉ូដែល Canon EOS R7 មានតម្លៃខ្ទង់ $1,499 សម្រាប់ ម៉ាស៊ីនកាមេរ៉ា និងដល់ $1,899 ជាមួយការបូកបន្ថែមនូវលែនស៊េរី RF-S18-150mm។ ហើយសម្រាប់តម្លៃលែន បំពាក់បន្ថែម ស៊េរីថ្មីទាំងពីរវិញ គឺស៊េរី RF-S18-45mm F4.5-6.3 IS STM មានតម្លៃខ្ទង់ $300 និង RF-S18-150mm F4.5-6.3 IS STM មានតម្លៃខ្ទង់ $479។ ហើយរាល់ផលិតផលស៊េរីថ្មីៗទាំងអស់ខាងលើនេះក្រុមហ៊ុន Canon នឹងចេញលក់ផ្លូវការណ៍នៅមុនដំណាច់ឆ្នាំ 2022 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន