no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS VivoBook S15 Slim កុំព្យូទ័រស៊េរីថ្មីល្អបំផុតសម្រាប់ការកម្សាន្ត និងការធ្វើការងារបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា!

ASUS VivoBook S15 Slim កុំព្យូទ័រស៊េរីថ្មី ដែលមានការរូបរាងតូច ស្ទាយ៍សក្តិសម សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងរូបរាងស្តើង ទម្ងន់ស្រាល និងសមត្ថភាពដ៏ខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ នៅពេលនេះ ASUS VivoBook S15 Slim ចាប់ផ្តើមមានលកនៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងទំហំ និងមានតម្លៃផ្សេងៗគ្នា។ ចង់ដឹងថា ASUS VivoBook S15 Slim មានសមត្ថភាពខ្លាំងប៉ុណ្ណា តោះតាមដានជាមួយគ្នា៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាងយ៉ាងប្រណិត

កុំព្យូទ័រ VivoBook S មានរូបរាងស្រស់ស្អាត ពណ៌ទាក់ទាញ និងរឹងមាំក្នុងការប្រើប្រាស់ថែមទៀត។ សម្រាប់គែមរបស់កុំព្យូទ័រនេះមានភាពប្រណិតលេចធ្លោរ កម្រាស់ស្តើង និងមានត្រចៀកបត់បើកតូចដែលងាយស្រួលក្នុងការបើក ឬបិទទៅលើកុំព្យូទ័រនេះកាន់តែមានភាពងាយស្រួលបំផុត។

ទម្ងន់ស្រាលក្នុងការប្រើប្រាស់

កុំព្យូទ័រ VivoBook S15 ពិតជាមានភាពងាយស្រួលក្នុងការយកតាមខ្លួនមែនទែន។ វាមានអេក្រង់ទំហំ 15-inch ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 16.1 mm និងទម្ងន់ស្រាល 1.8Kg ។ កុំព្យូទ័រ VivoBook S15 នេះបំពាក់នូវអេក្រង់ 15.6-inch NanoEdge ដែលមានកម្រិតអេក្រង់ 86% screen-to-body ratio ។ អេក្រង់នេះធំទូលាយសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការមុខងារ multitask នៅលើអេក្រង់សម្រាប់ចែក Windows បានច្រើនផ្ទាំងទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់ និងកាន់តែអស្ចារ្យក្នុងការកម្សាន្ត

សម្រាប់កុំព្យូទ័រ VivoBook S15 ដែលមានបន្ទះឈីប I7-1165G7  ជាមួយនឹងរ៉េមទំហំ 8GB RAM ហើយវាអាចធ្វើការ upgrade ទៅកាន់ទំហំ 16GB RAM ថែមទៀត។ បន្ថែមពីនេះទៀតនោះ វាមានថាសផ្ទុកទិន្នន័យទំហំ 1 TB PCIe® SSD ។ កុំព្យូទ័រនេះបំពាក់នូវបច្ចេកវិទ្យា Intel® WiFi 6 (802.11ax) ដែលលឿនជាងបច្ចេកវិទ្យា WiFi 5 (802.11ac) ដល់ទៅ 3ដង និងបង្កើនការប្រើប្រាស់ល្បឿននៅលើបណ្តាញលឿនជាងមុន 4 ដង។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏អាចបង្កើនការបញ្ចូនរូបភាពវីដេអូកម្រិត 4K UHD បានដល់ទៅ 70% ផងដែរ។

កម្មវិធីសូហ្វវែ MyASUS software 

កម្មវិធី MyASUS software ផ្តល់នូវភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់ឧបករណ៍ចល័តរបស់អ្នកដូចជាស្មាតហ្វូន និងថេប្លេតជាដើម។ វាមានមុខងារថ្មីៗជាច្រើនដូចជា Wireless File និង URL Files សម្រាប់ធ្វើការចែករំលែកឯកសារ ឬមើលទៅលើវេបសាយជាច្រើននៅក្នុងពេលដំណាលគ្នារវាង PC និងឧបករណ៍ចល័ត។ វាក៏មាន Remote File Access ក្នុងការចូលទៅកាន់ PC Storage តាមរយៈឧបករណ៍ចល័ត និងមុខងារ Mirror and Screen Extender mode ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការងារបានច្រើនជាមួយនឹងការតភ្ជាប់រវាងឧបករណ៍ចល័ត និងកុំព្យូទ័រ៕

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:

- ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh - សៀមរាប (Siem Reap): https://bit.ly/2XA2RFO 

- បាត់ដំបង (Battambong): https://bit.ly/2FGi120 

- ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម