no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន RED ទើបតែបញ្ចេញកាមេរ៉ាជំនាន់ថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល V-Raptor ST ដែលមានតម្លៃជិត 25,000 ដុល្លារអាមេរិក

ក្រុមហ៊ុន RED ទើបតែបានប្រកាសចេញនូវកំពូលកាមេរ៉ាជំនាន់ថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល V-Raptor ST។ កំពូលកាមេរ៉ាជំនាន់ថ្មីនេះគឺជាសមាជិកដំបូងស្ថិតក្នុងស្រឡាយកាមេរ៉ាជំនាន់ថ្មី SDMC3 ដែលប្រភេទកាមេរ៉ាដែលមានគុណសម្បត្តិល្អបំផុតក្នុងពេលបច្ចុប្បន្នរបស់ក្រុមហ៊ុន RED។ កំពូលកាមេរ៉ាជំនាន់ថ្មីរបស់ RED ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយសែនស័រកាមេរ៉ាប្រភេទ 8K VV-CMOS Sensor ទំហំ 35.4MP ខ្នាត 46.31mm ដែលជាសែនស័រធំជាងពពួក 35mm full-frame sensors។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

RED បានបញ្ជាក់ថា សែនស័រថ្មីនេះមានកម្រិត Dynamic rang ខ្ពស់ជាង 17 Stops ដែលជាកម្រិតខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន។ V-Raptor ST មានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត Resolution និង Frame rate ខ្ពស់បំផុតក្នុងពេលតែមួយ។ ដោយវាមានសមត្ថភាពអាចផលិតសាច់វីដេអូបានកម្រិត 8K@120fps, 4K@240fps និង 2K@480fps។ ជាពិសេសបំផុតនោះ RED V-Raptor ST អាចធ្វើការភ្ជាប់ជាមួយលែនតស៊េរី RF Mount  បានថែមទៀតផង មានន័យថាវាអាចភ្ជាប់ជាមួយលែនស៊េរី Canon RF Lens និង Canon EF Lens ជាមួយនឹង Adaptor។

តួររបស់ RED V-Raptor ST ត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូមអាល់ឡយដែលមានជាមួយ 1/4-inch mount drilled, មានអេក្រង់តូចមួយសម្រាប់បញ្ជាមុខងារកាមេរ៉ា និងនៅផ្នែកខាងក្រោយមានភ្ជាប់ជាមួយ SDI Output រីនៅផ្នែកខាងឆ្វេងគឺរន្ធសម្រាប់ភ្ជាប់ឧបករណ៍ផ្ទុកទិន្នន័យ (Storage)ប្រភេទ CFExpress Card ដូចស៊េរីកាមេរ៉ា RED Komodo ដែរ។ V-Raptor ST មិនមានអេក្រង់សម្រាប់មើលវីដេអូក្រោយពេលថតនោះទេ ប៉ុន្តែ វាមានអាចភ្ជាប់ជាមួយនឹងអេក្រង់ម៉ូនីទ័រខាងក្រៅបានជាមួយលទ្ធភាពអាចបញ្ចូនវីដេអូបានកម្រិត 1080p តាមរយះបច្ចេកវិទ្យា Wi-Fi។ ជាងនេះទៅទៀតកាមរ៉ានេះក៏អនុញ្ញាតិអោយអ្នកប្រើអាចធ្វើការបញ្ជាតាមរយះស្មាតហ្វូនដោយប្រើកម្មវិធី RED Control App បានទាំងឧបករណ៍ iOS និង Android ថែមទៀតផង។ 

RED V-Raptor ST ត្រូវបានក្រុមហ៊ុនប្រកាសលក់ក្នុងតម្លៃគឺខ្ទង់ $24,500 សម្រាប់តែតួរកាមេរ៉ា។ ប៉ុន្តែ តម្លៃកាមេរ៉ានេះនឹងកើនឡើងដល់ជិត 3 ម៉ឺនដុល្លារអាមេរិក ($29,580) នៅពេលដែលយើងទិញជាកញ្ចប់ដែលមានរួមបញ្ចូលនូវឧបករណ៍បន្ថែមមួយចំនួនដូចជា DSMC3 RED Touch 7-inch LCD, 660GB RED PRO CFexpress card, RED CFexpress card reader, 2x REDVOLT MICRO-V battery packs, RED battery charger, 2x V-Raptor wing grip, និង RED EXT-to-Timecode Cable៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន