no-alternative title
no-alternative title

ASUS Exclusive Store បើកសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងការដាក់តាំងលក់ផលិតផលជាច្រើន

នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2022 នេះ ក្រុមហ៊ុន អេស៊ូស បានសហការគ្នាជាមួយហាងនីកាដើម្បីបើកហាងលក់ផលិតផលអេស៊ូស សុទ្ធ 100% ដែលមានការដាក់តាំងបង្ហាញម៉ូដែលជាច្រើនក្នុងនោះមានចាប់ពីកុំព្យូទ័រដែលមានកុំព្យូទ័រអេក្រង់ពេញតួកុំព្យូទ័រ កុំព្យូទ័រដែលមានអេក្រង់ 2 កុំព្យូទ័រសំរាប់លេងហ្គេមគ្រប់កំរិត កុំព្យូទ័រដែលអាចបត់បាន 360 ដឺក្រេ កុំព្យូទ័រដែលមានអេក្រង់អូឡែតការពារភ្នែក និងកុំព្យូទ័រយួរដៃអេស៊ូសគ្រប់ប្រភេទជុំវិញពិភពលោក។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Danny Huang ដែលជាអ្នកគ្រប់គ្រងផលិតផលអេស៊ូស បានថ្លែងថា ការរៀបចំហាង ASUS Exclusive Store នេះឡើង គឺដើម្បីផ្តល់នូវសេវាកម្មលេខ 1 ដល់ល្អដល់អតិថិជន ដែលពួកយើងមានការដាក់តាំងបង្ហាញរាល់ផលិតផលសំរាប់អតិថិជនទាំងអស់ធ្វើការតេស្តសាកល្បង និងមានការប្រឹក្សាយោបល់សំរាប់ការទិញអោយត្រូវតាមតម្រូវការផងដែរ។ 

លើសពីនេះទៅទៀត ឯកឧត្តម ឡៅ ប៊ុនឡុង ដែលជាតំណាងហាងនីកា និង ASUS Exclusive Store ក៏បានមានប្រសាសន៍ដូច្នេះថា៖ “ ឯកឧត្តម សូមអរគុណទៅដល់ក្រុមហ៊ុនអេស៊ូស ដែលបានផ្តល់ឱកាស និងទំនុកចិត្តក្នុងការសហការបើកហាងដែលមានលក់តែផលិតផលអេស៊ូសសុទ្ធ 100% គ្រប់ម៉ូដែលទាំងអស់ ហើយនេះជាឱកាសមួយក្នុងការលើកស្ទួយដល់វិស័យបច្ចេកវិទ្យាប្រចាំប្រទេសកម្ពុជាយើង អោយឈានជើង ដើរទាន់សម័យកាលបច្ចេកវិទ្យាពិភពលោក។ 

ឯកឧត្តម សង្ឃឹមយ៉ាងមោះមុតថា បងប្អូនដែលជ្រើសរើសយកផលិតផលបច្ចេកវិទ្យាដែលត្រឹមត្រូវតាមស្តង់ដា មានការធានាត្រឹមត្រូវ នឹងអាចជួយអោយការងារ និងការកំសាន្តនានារបស់បងប្អូនទទួលបានភាពជោគជ័យនឹងឆ្ពោះទៅមុខជានិច្ច។”

មិនតែប៉ុណ្ណោះ លោកអ្នកអាចទទួលបានសេវាកម្មនេះជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 9 យប់ ដែលអាចអោយលោកអ្នកដែលរវល់ការងារប្រចាំថ្ងៃមានឱកាសមកជាវ ឬទទួលបានបទពិសោធន៍ចំណេះដឹងផ្នែកបច្ចេកវិទ្យាបន្ថែមទៀតផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ខាងបុគ្គលិកផ្នែកលក់មានភាពរោះរាយរាក់ទាក់ និងអាចប្រឹក្សាយោបល់ដល់អតិថិជនទាំងអស់ជុំវិញផលិតផលអេស៊ូស និងបច្ចេកវិទ្យាទូទៅ ដែលពួកគាត់ត្រូវបានបំពាក់បំប៉នទៅដោយជំនាញ និងការហ្វឹកហាត់ពីក្រុមហ៊ុនផ្ទាល់តែម្តង។

ក្រៅពីការដាក់តាំងផលិតផលសំរាប់តេស្ត បុគ្គលិកនិងសេវាកម្មល្អ លោកអ្នកនឹងទទួលបានបរិយាកាសប្លែកប្រកបដោយផាសុកភាព និងមានកាដូជាច្រើនសំរាប់លោកអ្នកដែលបានជាវ ឬចូលរួមកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
 ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ស្មាតហ្វូនស្តើងបំផុត Infinx HOT 60Pro Series នឹងមកដល់ឆាប់ៗនេះ!

ដោយ ប៉េងលីន
ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផ្តល់ជូនប្រូម៉ូសិនពិសេស ក្នុងព្រឹត្តិការណ៌ Auto Show 2025 នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី!

ដោយ ប៉េងលីន
Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

ដោយ ប៉េងលីន
កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

កំពូលរថយន្តភីកអាប់ RAM 1500 RHO 2026 ដែលជាសមាជិកថ្មីរបស់ RAM នឹងមកដល់ទីផ្សារកម្ពុជានាពេលឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ខ្លាំងមែន! BYD លក់ FCB Ti7 PHEV បានចំនួនជាង 50,000 គ្រឿងត្រឹមរយះពេល 80 ថ្ងៃ

ខ្លាំងមែន! BYD លក់ FCB Ti7 PHEV បានចំនួនជាង 50,000 គ្រឿងត្រឹមរយះពេល 80 ថ្ងៃ

ដោយ ប៉េងលីន