no-alternative title

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ថ្មីៗនេះ ក្រុមហ៊ុន ASUS ទើបតែបង្ហាញនូវ កុំព្យូទ័រស៊េរីថ្មី Zenbook S 13 OLED (UX5304) ឆ្នាំ 2024 ដោយម៉ូដែលថ្មីនេះ គឺមានបំពាក់នូវបន្ទះឈីប Intel® Core™ Ultra 7 AI ជំនាន់ថ្មីចុងក្រោយបំផុត។ Zenbook S 13 OLED គឺជាកុំព្យូទ័រទំហំ 13.3-អ៊ីង OLED ដែលមានកម្រ៉ាស់ស្តើងបំផុតក្នុងចំណោមម៉ូដែលឡែបថប់នៅលើពិភពលោក ហើយនៅលើម៉ាស៊ីននេះ ក៏មានការឌីស្សាញជាមួយនិងទាក់ទាញបំផុតនៅក្នុងប្រើប្រាស់នៅក្នុងត្រកូលនៃកុំព្យូទ័រ Zenbook។

កុំព្យូទ័រនេះ មានការឌីស្សាញរូបរាងកាន់តែស្លីម និងមានស្រស់ស្អាត សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ហើយនិងមានសមត្ថភាពខ្លាំងក្លានៅក្នុងកម្រិតថ្មីថែមទៀត។ កុំព្យូទ័រនេះ មានទម្ងន់ត្រឹមតែ 1Kg និងកម្រាស់ស្តើងបំផុតត្រឹមតែ 1cm ហើយនិងមាន 2 ពណ៌យ៉ាងស្រស់ស្អាតគឺ Basalt Gray និង Ponder Blue។ កុំព្យូទ័រថ្មីនេះ ប្រើប្រាស់នូវលោហធាតុផលិតឡើងវិញ និងការវេចខ្ចប់ជាមួយនឹង FSC™ Mix-certified packaging។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រ Zenbook series មានសមត្ថភាពខ្លាំងក្លាសក្តិសមជាដៃគូរបស់អ្នកជាមួយនឹងបន្ទះឈីប AI-ready Intel Core Ultra 7 រ៉េមទំហំ 32GB LPDDR5x RAM និងមានអង្គចងចាំទំហំ 1 TB PCIe® 4.0 x4 SSD។ នៅលើម៉ាស៊ីននេះ មានរន្ធផត I/O ជាច្រើនសម្រាប់ការតភ្ជាប់ទំនាក់ទំនង ហើយនិងថាមពលថ្មទំហំ 63Wh។ កុំព្យូទ័រ  Zenbook S 13 OLED 2024 នេះ មានបំពាក់នូវ Windows Copilot key ដែលអាចប្រើប្រាស់ជាមួយនឹង AI នៅលើ Windows 11 ផងដែរ។

 

សម្រាប់អេក្រង់រូបភាពច្បាស់ៗនោះ កុំព្យូទ័រ Zenbook S 13 OLED នេះ មានកញ្ចក់ប្រភេទ 16:10 3K ASUS Lumina OLED ជាមួយនឹងការទទួលស្គាល់នៃវិញ្ញាបនបត្រ Dolby Vision®, Pantone® Validated color rendering និង VESA DisplayHDR™ True Black 600 ដែលធានាថាពណ៌នៅលើអេក្រង់នេះគឹច្បាស់ និងត្រជាក់ភ្នែក។

រូបរាងស្លីម និងស្រាលក្នុងការប្រើប្រាស់

ដើម្បីសម្រេចបាននូវកម្រាស់ស្តើង 1cm និងទម្ងន់ស្រាលត្រឹមតែ 1kg នៅលើកុំព្យូទ័រ Zenbook S 13 OLED ក្រុមហ៊ុនបានប្រើប្រាស់នូវបច្ចេកទេសកម្រិតខ្ពស់ និងមានសសម្រិតសម្រាំងវត្ថុធាត់ដើមពីលោហធាតុជាច្រើន ដែលត្រូវបានឌីស្សាញយ៉ាងពិសេសក្នុងការផលិត និងកាត់បន្ថយទៅលើទម្ងន់ និងវិមាត្ររបស់កុំព្យូទ័រនេះ ដោយមិនមានការប៉ះពាល់ទៅលើសមត្ថភាព ការតភ្ជាប់ ឬទំហំនៃថាមពលថ្មនោះទេ។

• ស្រទាប់អេក្រង់៖ ដើម្បីសម្រេចបាននូវរូបរាងស្លីមនេះ ក្រុមហ៊ុននេះ បានប្រើប្រាស់នូវកាមេរ៉ា FHD IR ស្តើងជាងមុនទៅលើ CNC-machined lid ។ ក្រុមហ៊ុន បានឌីស្សាញយ៉ាងពិសេសទៅលើអេក្រង់ OLED ដែលវាធ្វើអោយ lid ស្តើងជាងមុនដល់ទៅ 30% ។

• ការកែប្រែទៅលើស្រាទាប់ខាងក្នុង៖ តាមរយៈការប្រើប្រាស់នូវ CNC machining នេះ ក្រុមហ៊ុនបានបង្កើនទៅលើទំហំកាន់តែធំជាងមុន សម្រាប់ផ្ទៃខាងក្នុងរបស់កុំព្យូទ័រនេះ។ ក្រុមហ៊ុនបានប្រើប្រាស់នូវ circuit boards ជាមួយនឹង transistors ច្រើនជាងមុនដើម្បីបង្កើនទៅលើសមត្ថភាពកាន់តែប្រសើរ។ សម្រាប់ motherboard ក៏មានការប្រើប្រាស់ជាមួយនឹងកង្ហារស្តើងជាងមុន និងបង្កើនទៅលើលំហូរនៃខ្យល់បានយ៉ាងល្អថែមទៀត។ ផ្នែកខាងក្នុងនេះធ្វើអោយកុំព្យូទ័រនេះស្តើងជាងមុនដល់ទៅ 25% ។

• ការជ្រើសរើសទៅលើលោហធាតុប្រើប្រាស់៖ ដើម្បីកាត់បន្ថយទៅលើទម្ងន់នោះ កុំព្យូទ័រជំនាន់ថ្មីនេះ ប្រើប្រាស់នូវmagnesium-aluminum alloy ទៅលើ  keyboard deck ហើយវាក៏មានការប្រើប្រាស់នូវ touchpad ដែលស្តើងជាងមុន និងកាត់បន្ថយទៅលើកម្រាស់នៃ keyboard deck ដល់ទៅ 25% ។

តាមរយៈការកែប្រែទៅលើផ្នែកមួយចំនួននៅលើកុំព្យូទ័រនេះ បានធ្វើអោយវាមានរូបរាងស្តើងជាងមុន និងស្រាលក្នុងការប្រើប្រាស់ ជាពិសេសវាក៏មានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លា និងប្រព័ន្ធត្រជាក់កាន់តែល្អ។ កុំព្យូទ័រ Zenbook S 13 OLED នេះក៏មានរន្ធផត I/O Ports ជាច្រើនផងដែរ។

និរន្តរភាពគ្រប់ជ្រុងជ្រោយ

ក្រុមហ៊ុន ASUS បានប្តេជ្ញាចិត្តក្នុងការបង្កើននូវភាពល្អឥតខ្ចោះនៅលើកុំព្យូទ័រត្រកូល Zenbook នេះ។ កុំព្យូទ័រនេះ លោហធាតុ post-industrial recycled (PIR) magnesium-aluminum alloy នៅលើ keyboard cover ដែលកាត់បន្ថយទៅលើការប្រើប្រាស់នូវកាបូនដល់ទៅ 50%។ សម្រាប់ keycaps គឺប្រើប្រាស់នូវសារធាតុ post-consumer-recycled (PCR) plastics ហើយសម្រាប់ Speakers នេះគឺប្រើប្រាស់នូវ ocean-bound plastics។ ចំពោះប្រអប់ packaging របស់ឡែបថប់គឺប្រើប្រាស់ឡើងវិញ 100%។ បន្ថែមពីនេះ នៅលើម៉ាស៊ីន ក៏មានការប្រើប្រាស់នូវក្រដាស 100% FSC Mix-certified ដែលងាយស្រួលក្នុងការវេចខ្ចប់នៅលើកុំព្យូទ័រនេះថែមទៀតផង។ កុំព្យូទ័រ Zenbook S 13 OLED នេះ ក៏ទទួលបាននូវស្តង់ដារ ENERGY STAR® energy efficiency ដែលអាចកាត់បន្ថយទៅលើការសន្សំថាមពលបានដល់ទៅ 60%។ 

 

សម្រាប់ឆ្នាំនេះ គឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនបានប្រើប្រាស់នូវដំណើរការយ៉ាងពិសេសក្នុងការបង្កើតនូវ plasma ceramic aluminum របស់ក្រុមហ៊ុន ASUS ទៅលើ lid។ កុំព្យូទ័រ Zenbook 13 S OLED នេះក៏បានតេស្តទៅលើភាពរឹងមាំរបស់វា និងការប្រើប្រាស់នូវស្តង់ដារ MIL-STD-810H US military-grade ដែលធានាទៅលើភាពធន់របស់ម៉ាស៊ីននេះកាន់តែខ្ពស់។

 

សមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់

Zenbook S 13 OLED នេះ គឺជាប្រភេទកុំព្យូទ័រ  Intel Evo Edition ដែលមានបន្ទះឈីបកម្រិតខ្ពស់ AI-powered Intel Core Ultra គាំទ្រជាមួយនឹងក្រាហ្វិកកាត Intel Graphics។ បន្ទះឈីប  Intel Core Ultra processors នេះមានការប្រើប្រាស់នូវ dedicated engine ក្នុងការប្រើប្រាស់នូវ AI កាន់តែអស្ចារ្យបំផុតជាពិសេសនៅក្នុងការធ្វើការងារ ការលេងហ្គេម និងការបង្កើតនូវភាពរីករាយក្នុងការប្រើប្រាស់ប្រចាំថ្ងៃថែមទៀត។ កុំព្យូទ័រនេះ មានម៉េមូរីទំហំ 1TB SSD storage រ៉េម 32GB RAM និងមានការបំពាក់នូវ WiFi 6E ដែលមានន័យថា កុំព្យូទ័រនេះ គឺអាចដំណើរការបានលឿនជាងមុន ហើយអ្នកអាចយកតាមខ្លួនបានគ្រប់ទីកន្លែង។ 

 

កុំព្យូទ័រ Zenbook S13 OLED នេះ មានរន្ធ I/O Ports  ជាច្រើនដូចជា 2x  ultrafast Thunderbolt™ 4 USB-C® ports, 4K external displays និង 40 Gbps data transfers ហើយវាក៏មាន USB 3.2 Gen 2 Type-A port, HDMI® 2.1 port, 3.5 mm audio jack ថែមទៀត។ បើនិយាយអំពីបទពិសោធន៍នៃ video conferencing នោះ កាមេរ៉ា  FHD IR នេះក៏មានការប្រើប្រាស់នូវ  AI-powered visual effects និង  AI noise-cancelation ហើយក៏មានការប្រើប្រាស់នូវ face login ជាមួយនឹង Windows Hello ថែមទៀតផង។ 

 

កាន់តែពិសេសទៀតនោះ នៅលើម៉ាស៊ីននេះ ក៏ប្រើប្រាស់នូវប្រព័ន្ធ Audio system របស់ Harman Kardon ជាមួយនឹងសំឡេង Dolby Atmos® ហើយក៏មាន Smart Amplifier ដែលមានការបញ្ចូលនូវបច្ចេកវិទ្យា ASUS Audio Booster technology ក្នុងការបង្កើនទៅលើគុណភាពសំឡេងបានដល់ទៅ 5.25X។ បន្ថែមពីនេះ វាក៏មាន ASUS ErgoSense Touchpad ធំជាងមុនដល់ទៅ 9.5% ដែលងាយស្រួលក្នុងការប្រើប្រាស់ និងមិនមានជាប់ស្នាមម្រាមដៃប្រឡាក់នោះទេនៅលើ Touchpad ។

 

អេក្រង់ ASUS Lumina OLED កាន់តែត្រឹមត្រូវ និងជឿជាក់ជាងមុន

សម្រាប់បទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យនៅលើកុំព្យូទ័រ Zenbook S13 OLED នេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 16:10 ASUS Lumina OLED។ អេក្រង់ ASUS Lumina OLED នេះប្រើប្រាស់នូវបច្ចេកវិទ្យា ASUS technologies ផ្តាច់មុខជាច្រើនដូចជា ASUS Splendid និង ASUS OLED Care រួមជាមួយនឹងមុខងារថ្មីៗជាច្រើនទៀតដូចជា Delta E <1, power-saving និង panel protection ផងដែរ។ តាមរយៈការបន្ថែមនូវមុខងារទាំងនេះ ក្រុមហ៊ុន ASUS ក៏ផ្តល់នូវកម្រិតភាពច្បាស់resolution 3K, 0.2 millisecond response time និង  Delta E <16 ដែលអេក្រង់ ASUS Lumina OLED នៅលើកុំព្យូទ័រ Zenbook S 13 OLED ផ្តល់នូវភាពច្បាស់ជាងមុន និងពណ៌កាន់តែស្រស់ស្អាតជាងមុន។ 

 

ជាមួយនឹងការប្រើប្រាស់នូវវិញ្ញាបនបត្រ Dolby Vision នោះ អេក្រ់ងនេះក៏មាន DisplayHDR True Black 600 និង Pantone Validated ថែមទៀត។ វាក៏មាន cinema-grade 100% DCI-P3 color gamut ដែលផ្តល់នូវពណ៌ច្បាស់ ហើយសម្រាប់ ASUS Splendid ក៏អនុញ្ញាតអោយអ្នកប្រើប្រាស់ងាយស្រួលក្នុងការ switch រវាង gamut និង sRGB, Display-P3 ឬ OLED gamut។ 

 

អេក្រង់នេះ ក៏ការពារភ្នែកបានយ៉ាងល្អតាមរយៈការប្រើប្រាស់នូវ TÜV Rheinland និង SGS ជាមួយនឹងការកាត់បន្ថយទៅលើពន្លឺពណ៌ខៀវបានដល់ទៅ 70% ដែលធានាថាភ្នែករបស់អ្នកប្រើប្រាស់នៅតែអាចទស្សនាក្នុងរយៈពេលយូរម៉ោងថែមទៀត។ ក្រុមហ៊ុន ASUS ក៏នឹងផ្តល់នូវការធានាដូរថ្មីទៅលើអេក្រង់ OLED នៅក្នុងអំឡុងពេលនៃការធានាថែមទៀត៕

នៅពេលនេះ ASUS Zenbook S 13 OLED (UX5304) អាចរកជាវបាននៅតាមហាងនានាដែលជាដៃគូរបស់ក្រុមហ៊ុន ASUS នៅក្នុងតម្លៃ $1399 ជាមួយនិងការធានារយៈពេល 3 ឆ្នាំ និងមានការផ្តល់ជូននូវ perfect warranty ថែមទៀតផង។ 

សម្រាប់ព័ត៌មានលំអិត អាចទំនាក់ទំនង តាម Link ខាងក្រោមនេះបាន! 

Commercial Page: https://www.facebook.com/profile.php?id=61556718154908  

Asus Page: https://www.facebook.com/ASUSKH.Cambodia/  

ROG Page: https://www.facebook.com/gaming/ASUSROGKH  

Website: https://www.asus.com/kh/  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន