no-alternative title
no-alternative title

ASUS TUF Gaming A16/A14 បង្ហាញខ្លួននៅ Computex 2024 ជាមួយនិង AMD Ryzen AI CPUs និង RTX 40 series GPUs

នៅក្នុងព្រឹត្តិការណ៍ Computex 2024 ថ្មីៗនេះ ក្រុមហ៊ុន ASUS បាន ប្រកាសចេញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីចំនួន 2 បន្ថែមទៀតនៅក្នុងត្រកូល TUF Gaming ដែលមានដូចជា A14 និង A16។ កុំព្យូទ័រទាំងពីរនេះ ត្រូវបានឌីស្សាញឡើងសម្រាប់ជាការឆ្លើយតបទៅនឹងតម្រូវការអ្នកលេងហ្គេមភាគជាច្រើន ហើយម៉ូដែលថ្មីៗទាំងនេះ ក៏មានការដាក់អោយដំណើរការជាមួយនិងបន្ទះឈីប AMD Ryzen AI រួមនិងក្រាហ្វិកាត NVIDIA RTX 40 Series GPUs មានសមត្ថភាពខ្ពស់ខ្លាំងក្លាថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រម៉ូដែល TUF Gaming A16 នេះ គឺមានអេក្រង់ទំហំ 16-អ៊ីងនិងមានកម្រាស់ត្រឹមតែ 17.9 mm ប៉ុណ្ណោះ។ បន្ទះអេក្រង់ដែលប្រើប្រាស់នៅលើហ្គេមីងឡែបថបេនះ គឺមានទំហំអេក្រង់ 90% screen-to-body ratio ហើយអេក្រង់នេះមានកម្រិតភាពច្បាស់ដល់ទៅ 2.5K resolution ពន្លឺ 400nits ល្បឿន 165 Hz refresh rate និងមានកម្រិតឆ្លើយបតអេក្រង់  3 ms response time។ អេក្រង់នេះ ក៏មានការទ្រទ្រង់នូវមុខងារចាក់ពណ៌ sRGB color gamut ថែមទៀតផង។ 

និយាយពី Touchpad នៅលើហ្គេមីងឡែបថបនេះវិញ គឺមានទំហំធំជាងមុន និងមានការប្រើប្រាស់នូវក្តាចុចប្រភេទ full-sized arrow keys ដែលផ្តល់អោយការប្រើប្រាស់ និងការគ្រប់គ្រងការចុចបញ្ជាបានស្រួល និងកាន់តែប្រសើរក្នុងជាងមុន។ ហ្គេមីងឡែបថបថ្មីនេះ ក៏នូវមានរន្ធសម្រាប់ភ្ជាប់ទំនាក់ទំនងជាច្រើនផងដែរ ក្នុងនោះមានដូចជា 2x USB 3.2 Gen 2 Type-A ports, USB 4 port ជាមួយនឹង DisplayPort 2.1, USB 3.2 Type-C port  100W power delivery, ethernet jack, HDMI 2.1 និង 3.5 mm combo jack ជាដើម។

TUF Gaming A16 ដែលបង្ហាញវត្តមានឆ្នាំនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប AMD Ryzen AI processors ជំនាន់ចុងក្រោយបំផុត ហើយនិងមានការអមដំណើរដោយក្រាហ្វិកកាត RTX 4070 GPU និង LPDDR5X-7500 memory ទៀតផង។ ហ្គេមីងឡែបថបថ្មីនេះ ក៏មានថាមពលថ្មទំហំ 90Wh ដែលគាំទ្រនិងបច្ចេកវិទ្យាត្រជាក់កម្រិតខ្ពស់ ព្រមទាំងមានសមត្ថភាពខ្ពស់នៅក្នុងការគ្រប់គ្រងទៅលើកំដៅបានថែមទៀតផង។ 

ក្រឡេកមកម៉ូដែល TUF Gaming A14 នេះវិញ គឺការបំពាក់នូវមុខងារជាច្រើនដូចទៅនឹងកុំព្យូទ័រ A16 ប៉ុន្តែការប្រើប្រាស់នូវ ក្រាហ្វិកកាត RTX 4060 GPU រួមនិងថាមពលថ្មទំហំត្រឹមតែ 73Wh ប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅលើម៉ូដែលនេះ ក៏មានការបំពាក់នូវ TDP100W ដែលអាចបង្កើនដល់ទៅ 110W នៅក្នុង Turbo Mode ថែមទៀតផង។ សម្រាប់កុំព្យូទ័រអេក្រង់ទំហំ 14-អ៊ីង នេះ មានកម្រិតភាពច្បាស់ 2.5K resolution ពន្លឺ 400nits ល្បឿន 165Hz refresh rate និងមានកម្រិតឆ្លើយតបអេក្រង់ 3ms response time។ កុំព្យូទ័រ A14 នេះ ក៏មានការតេស្តទៅលើស្តង់ដារយោធា កាមេរ៉ា FHD webcam ដែលទ្រទ្រង់ទៅលើ Windows Hello ថែមទៀត។

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន ASUS ក៏បានបង្ហាញនូវកាសហ្គេមីង ROG Prism Delta 2, tri-mode headset សម្រាប់អ្នកលេងហ្គេមថែមទៀតផង។ កាសថ្មីនេះ មានថាមពលថ្មប្រើប្រាស់បានដល់ទៅ 110 ម៉ោង និងមានការទ្រទ្រងជាមួយនឹងកម្រិត low-latency 2.4GHz connectivity ដោយប្រើប្រាស់នូវ Type-C receiver ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន