LG Q6 ចាប់ផ្តើមដាក់លក់ជាផ្លូវការហើយនៅក្នុងចក្រភពអង់គ្លេសជាមួយតម្លៃ 269.99 ផោន ប្រហាក់ប្រហែល 347.48 ដុល្លា

ស្មាតហ្វូនស៊េរីថ្មី LG V30 នឹងមិនក្លាយជាស្មាតហ្វូនទីពីររបស់ក្រុមហ៊ុន LG នោះទេ ដែលបានបង្ហាញខ្លួនជាមួយស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត ដែលមានឈ្មោះថា Full Vision នោះ។ ស្មាតហ្វូនដែល បានបង្ហាញខ្លួននៅពេលនេះ គឺមានឈ្មោះថា LG Q6 គឺស្មាតហ្វូន ដែលបង្ហាញខ្លួនកាលពីខែមុននេះ ជាមួយនឹងអេក្រង់ទំហំតូចជាង និងសមត្ថភាពខ្សោយជាងស្មាតហ្វូន LG G6 បន្តិចតែប៉ុណ្ណោះ។ ឥឡូនេះ ស្មាតហ្វូនស៊េរីថ្មី LG Q6 ចាប់ផ្តើមដាក់លក់ជាផ្លូវការហើយនៅក្នុងចក្រភពអង់គ្លេសជាមួយនឹងតម្លៃ 269.99 ផោន។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុនចែកចាយ Clove និង Carphone Warehouse មានស្មាតហ្វូនស៊េរីថ្មីនេះ នៅក្នុងស្តុកហើយ ពិសេសវាមានពណ៌ Platinum លក់ផ្តាច់មុខនៅក្នុងចក្រភពអង់គ្លេសថែមទៀតផង។ ហើយមួយវិញទោះទក៏មានពណ៌ខ្មៅផងដែរ លោកអ្នកអាចរកទិញបាននៅតាមហាងលក់រាយជាច្រើន។

យោងតាមពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី LG Q6 នឹងដាក់លក់នៅក្នុងទ្វីបអ៊ឺរ៉ុបនៅថ្ងៃទី 21 ខែសីហានេះ គឺនៅថ្ងៃច័ន្ទនេះតែម្តង។ នៅក្នុងតំបន់ទ្វីបអ៊ឺរ៉ុប ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានតម្លៃ 349 អ៊ឺរ៉ូ។ ស្មាតហ្វូនស៊េរីថ្មីនេះ គឺមានភ្ជាប់ជាមួយអេក្រង់ទំហំ 5.5 អ៊ីង កម្រិត 18:9 Touchscreen បន្ទះឈីបប្រភទេ Snapdragon 435 chipset រ៉េមទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB កាមេរ៉ាខាងក្រោយទំហំ 13MP កាមេរ៉ាមុខទំហំ 5MP សម្រាប់ថតរូប Selfies និងថាមពលថ្ម 3000mAh ។ បន្ថែមពីនេះទៀត ស្មាតហ្វូនស៊េរីថ្មីនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ថែមទៀតផង៕ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន