no-alternative title

ក្រុមហ៊ុន Legend បានបង្ហាញចេញទូរស័ព្ទ iPhone X ដែលដាំទៅដោយគ្រាប់ត្បូងពេជ្រដ៏មានតម្លៃបំផុត

កាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសនូវវត្តមានរបស់ទូរស័ព្ទ iPhone X ហើយទូរស័ព្ទស៊េរីថ្មីនេះ នឹងដាក់លក់នៅថ្ងៃទី 3 ខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែប្រសិនបើទូរស័ព្ទនេះ ដាក់លក់ចាប់ពីតម្លៃ $999/£999/€1,149 វាហាក់ដូចជាមិនច្រើនទេ សម្រាប់លោកអ្នក!  ហើយលោកអ្នកប្រហែលជាចង់បាននូវទូរស័ព្ទនេះមួយ ដែលមានការរចនាបន្ថែមដោយក្រុមហ៊ុនរបស់ហ្វាំងឡង់ Legend។ 

ក្រុមហ៊ុន Legend បានកំពុងតែលក់ទូរស័ព្ទ iPhone X ទំហំ 256GB ដែលមានដាំត្បូងពេជ្រនៅផ្នែកខាងក្រោយ និងច្រវ៉ាក់មាសដើម្បីបន្ថែមនូវភាពស្រស់ស្អាតសម្រាប់ទូរស័ព្ទដ៏ទំនើបមួយនេះ។ សម្រាប់ Aurum Model តម្លៃ €2,950 គឺថោកជាងគេបំផុតនៅក្នុងក្រុមហ៊ុននេះ។ វាប្រើប្រាស់នូវផ្ទាំងខាងក្រោយធ្វើពីមាស 24K Gold ចំនែករូបឡូហ្គោគឺស្រោបដោយមាស 18K Gold ។ សម្រាប់ប្រភេទ Fusion Edition វិញរចនាយ៉ាងពិសេសជាមួយ Cabon-Fiber នៅផ្នែកខាងក្រោយព័ទ្ធដោយ Solid Silver យ៉ាងរឹងមាំ។ លោកអ្នកអាចជ្រើសរើសជាប្រភេទស្បែក ឬឈើបានផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Momentum iPhone X ប្រើប្រាស់នូវត្បូងក្រហមទំហំ 0.3 ការ៉ាត់នៅចំកណ្តាលនៃផ្នែកខាងក្រោយតែម្តងអមជាមួយនឹងត្បូងប្រភេទ VVS1 និងការរចនាម៉ូដដ៏ល្អឥតខ្ចោះថែមទៀត។ ចំនែកប្រភេទ Lu Edition វិញគេឃើញមានត្បូង VVS1 10.70 ការ៉ាត់នៅលើ Logo និងអេក្រង់គែមកោងផងដែរ។ ក្រុមហ៊ុន Legend និយាយថា តម្លៃរបស់វាគឺអាចប្រាប់បាននៅពេលកម្មង់ទិញ។ គ្រប់ទូរស័ព្ទ Legend iPhone X គឺមានទំហំម៉េមូរីដល់ទៅ 256GB និងមានការរចនាប្រអប់ដ៏មានតម្លៃថែមទៀតជាមួយកាសស្តាប់ 24K Gold Earpods ក្រណាត់ស្បែក និងវិញ្ញាបនបត្រនៃការទទួលស្គាល់ថែមទៀត។ លោកអ្នកអាចកម្មង់ម៉ូដែលណាមួយដែលពេញចិត្តពីក្រុមហ៊ុន Legend បាន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន