no-alternative title
no-alternative title

Leagoo T5c គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងពិភព លោក ដែលប្រើប្រាស់បន្ទះនូវឈីប Spreadtrum SC9853i SoC ដែលគេរំពឹងថាខ្លាំង

កាលពីសប្តាហ៍មុននេះ មានព័ត៌មានមួយ បានទម្លាយអំពីស្មាតហ្វូនស៊េរីថ្មី Leagoo T5c ដែលត្រៀមខ្លួន បង្ហាញនៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូននេះ ត្រូវបានគេចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ជាច្រើន ដោយសារតែតម្លៃរបស់វា នឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លារបស់វាផងដែរ។ នៅថ្ងៃនេះ ព័ត៌មានថ្មីមួយទៀតអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Leagoo T5c ត្រូវបានគេដឹងថា នឹងមិនភ្ជាប់ជាមួយនឹងបន្ទះឈីប MediaTek Chipset ឬ Qualcomm SoC នោះទេ។ ស្មាតហ្វូននេះ នឹងបំពាក់នូវបន្ទះឈីប SC9853i ដែលផលិតដោយក្រុមហ៊ុន Spreadtrum។ ដូចនេះ Leagoo T5c គឺជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់នូវបន្ទះឈីប SC9853i នៅក្នុងម៉ាស៊ីន។ បន្ទះឈីបនេះ ដំណើរការបច្ចេកវិទ្យា 14nm ដែលមានសមត្ថភាពខ្លាំង និងការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធិភាព។

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់ពីទិន្នន័យផ្លូវការរបស់ក្រុមហ៊ុន Spreadtrum បានអោយដឹងថា បន្ទះឈីប SC9853i គឺជាប្រភេទ Octa-Core Chipset ដែលមានកម្រិតហ្វេ្រកង់ 1.8GHz។ នៅក្នុងលទ្ធផលនៃការធ្វើតេស្តនៅលើ Antutu Benchmark បានបង្ហាញថា បន្ទះឈីប SC9853i មានប្រសិទ្ធិភាពខ្លាំងក្លាជាងបន្ទះឈីប MT6750 ដល់ទៅ 39%។ សម្រាប់ការដំណើរការនៅក្នុងមុខងារ Single និង Multi-Core របស់បន្ទះឈីប SC9853i គឺមានចំនួន 25% និង 36% ។ នេះគឺដោយសារតែបច្ចេកវិទ្យា 14nm FinFET Technology ដែលបំពាក់នៅលើបន្ទះឈីបនេះ ដែលមានប្រសិទ្ធិភាពខ្លាំក្លាជាង 28nm MTK MT6750។

ស្មាតហ្វូនស៊េរីថ្មី 5Tc នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះខាងក្រោយប្រភេទ Samsung 13M/OV 2MP នៅលើអេក្រង់ទំហំ 5.5 អ៊ីង កម្រិតភាពច្បាស់ FHD IPS Display។ ស្មាតហ្វូននេះមានទំហំរ៉េម 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB។ ស្មាតហ្វូន T5c បំពាក់នូវថាមពលថ្មខ្លាំង LG 3000mAh ជាមួយនឹងបច្ចេកវិទ្យា 5V2A quick charge ផងដែរ។ ហើយដំណឹងដែលកាន់តែរសើបជាងនេះទៀតនោះ ប្រព័ន្ធស្កេនក្រយ៉ៅដៃ គឺនៅតែរក្សាទុកនៅលើផ្នែកខាងមុខនៃស្មាតហ្វូននេះផងដែរ។ អ្នកប្រើប្រាស់ជាច្រើន នឹងសប្បាយចិត្តជាមួយនឹងតម្លៃ និងសមត្ថភាពដ៏ខ្លាំងក្លារបស់ស្មាតហ្វូននេះជាក់ជាមិនខាន។ តម្លៃរបស់ស្មាតហ្វូននេះគឺត្រឹមតែ $129,99 ដុល្លារអាមេរិកប៉ុណ្ណោះ (សំរាប់ទីផ្សារបរទេស)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

ស្ងាត់ៗ MG ត្រៀមឡាន SUV Off-Road ស៊េរីថ្មីខ្លួន ប្រជែងជាមួយ Ford Everest និង Toyota Prado

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ការបង្ហាញវត្តមាន iPhone 18 Series នៅឆ្នាំក្រោយនេះ អាចនឹងមានការផ្លាស់ប្តូរ

ដោយ ប៉េងលីន