Huawei Honor 7x នឹងចេញដាក់លក់ក្នុងទីផ្សារសហរដ្ឋអាមេរិកឆាប់ៗនេះ ជាមួយតម្លៃសមរម្យបំផុត

កាលពីខែមុនក្រុមហ៊ុន Huawei បានប្រកាសចេញទូរស័ព្ទស្មាតហ្វូនធុនមធ្យមមួយស៊េរីក្នុងត្រកូល Honor ម៉ូដែល Honor 7x។ ស្មាតហ្វូនស៊េរីថ្មីមួយនេះ ត្រូវបានភ្ជាប់មកជាមួយនូវគុណសម្បត្តិគាប់ប្រសើរជាច្រើន សម្រាប់ការប្រើប្រាស់ដូចជា មានបំពាក់មកជាមួយនូវបន្ទះអេក្រង់បង្ហាញកម្រិត 18:9 Aspect Ratio ទំហំ 5.93 អ៊ីង។ ហើយអ្វីដែលជាសោរសម្រាប់ការវាយលុកទីផ្សារស្មាតហ្វូនអេក្រង់លាតនេះ គឺតម្លៃរបស់វាតែម្តង។ Honor 7X ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងទីផ្សារប្រទេសចិនក្នុងតម្លៃប្រហែលខ្ទង់ $200 ប៉ុណ្ណោះ។ 

ថ្ងៃនេះ ក្រុមហ៊ុន Huawei ក៏បានប្រកាសថា នឹងពាំនាំទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយនេះ ទៅប្រកាសដាក់លក់ក្នុងទីផ្សារផ្សេងៗ ទៀតនៅទូទាំងពិភពលោកផងដែរ នៅក្នុងនោះរួមមានទីផ្សារក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសជាដើម។ សម្រាប់ព័ត៌មាននៃកាលបរិច្ឆេទប្រកាសចេញលក់ក្នុងទីផ្សារអន្តរជាតិ និងតម្លៃរបស់វានឹងប្រកាសអោយដឹងនៅថ្ងៃទី 05 ខែធ្នូ ឆ្នាំ 2017 ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ធំមួយរបស់ Huawei ហៅថា (Honor’s big event in London) ដែលប្រារព្ធធ្វើឡើងនាទីក្រុងឡុងដ៏។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Honor 7X គឺជាស្មាតហ្វូនធន់មធ្យមដែលបំពាក់នូវបន្ទះអេក្រង់លាតកម្រិត aspect ratio 18:9 ទំហំ 5.93 អ៊ីងប្រភេទ IPS LCD ដែលមានលទ្ធភាពបង្ហាញចេញក្នុងទំហំ 1,080x2,160px។ វាប្រតិបត្តិការលើបន្ទះឈីប Kirin 659 មានស៊ីភីយួ 8-core ប្រភេទ Cortex-A53 ល្បឿន 2.36GHz ជាមួយរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 32GB ហើយក៏អាចបន្ថែមទំហំម៉េមូរីក្រៅបានផងដែរ។ ចំពោះកាមេរ៉ាវាបានបំពាក់កាមេរ៉ាពីរគ្រាប់សម្រាប់កាមេរ៉ាក្រោយដែលមានទំហំ 16MP+2.0MP ជាមួយអំពូលភ្លើង LED មួយគ្រាប់ និងកាមេរ៉ាមុខទំហំ 8.0MP។ ស្មាតហ្វូននេះ បំពាក់មកជាមួយថ្មកំលាំង 3,340 mAh, ដំណើរការលើប្រតិបត្តិការ Android 7.0 Nougat និងស្រោបដោយផ្ទៃ EMUI5.1៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន