ដំណឹងល្អសំរាប់អ្នកចេះភាសារចិន! ថ្ងៃនេះ Samsung ប្រកាសដាក់ឱ្យដំណើរការតេស្ត៍សាកល្បងប្រើប្រព័ន្ធឆ្លាតវៃ Bixby AI ជាភាសាចិនហើយ! នៅលើស្មាតហ្វូន Galaxy S8 & Note 8

ថ្មីៗនេះ ក្រុមហ៊ុនSamsung ចាប់ផ្តើមដំណើរការនូវប្រព័ន្ធឆ្លាតវៃ Bixby AI Smart Voice Assistant សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនជាភាសាចិន។ សម្រាប់ភាសាចិននៅលើ Bixby Voice Assistant នេះ នឹងដាក់តេស្ត៍សាកល្បងនៅលើស្មាតហ្វូន Galaxy S8 និង Galaxy Note 8 ។ មុខងារនេេះ នឹងដំណើរការសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មី ចាប់ពីថ្ងៃទី 30 ខែវិច្ឆិកានេះតទៅ។ កាន់តែពិសេសជាងនេះទៀត ស្មាតហ្វូនម៉ូដែលនាពេលអនាគតរបស់ក្រុមហ៊ុន Samsung នឹងបំពាក់នូវប្រព័ន្ធ Bixby Smart Voice Assistant នេះមកជាមួយផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Samsung បានបង្ហាញនូវប្រព័ន្ធ Bixby Voice ដំបូងបំផុតនៅលើស្មាតហ្វូន Galaxy S8 និង Galaxy S8+ ហើយបច្ចេកវិទ្យា Ai អាចប្រើប្រាស់បានតែភាសាអង់គ្លេសស្តង់ដារអាមេរិក និងស្តង់ដារចក្រភពអង់គ្លេសប៉ុណ្ណោះ។ Smart AI នេក្រោយមកក៏ដាក់ឱ្យដំណើរការនៅលើស្មាតហ្វូន Galaxy Note 8 និង Galaxy J7+ ដែលជាស្មាតហ្វូនថ្នាក់កណ្តាល។ សម្រាប់ស្មាតហ្វូនត្រកូល A-Series វិញនឹងទទួលនូវប្រព័ន្ធ Bixby ផងដែរនាពេលអនាគត។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានប្រកាសថា ប្រព័ន្ធ Bixby របស់ខ្លួនដំណើរការបានច្រើនជាង 200 ប្រទេស ហើយក្រុមហ៊ុនមានគម្រោងបន្ថែមនូវភាសាកាន់តែច្រើនបន្ថែមទៀត។ វាក៏បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ គ្រាន់តែភាសាឥណ្ឌា គឺនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា Samsung Bixby បានផ្តល់នូវមុខងារមូលដ្ឋានជាច្រើនក្នុងការបំពេញមុខងារសំខាន់ៗដូចជាការ Screenshots ការបើក Wi-Fi ការកែប្រែទៅលើកម្រិតពន្លឺ ការបើក Flashlight ការថតរូប Selfie និងការឆ្លើយតបការងារតាមការបញ្ជាជាសំឡេងផងដែរ។ Bixby ក៏មានសមត្ថភាពដំណើរការនូវការងារសំខាន់ៗជាច្រើនដូចជាការគ្រប់គ្រងទៅលើ Smart Gadgets ប្រើប្រាស់នៅក្នុងផ្ទះដូចជាការបើកម៉ាស៊ីនត្រជាក់ ការគ្រប់គ្រងទៅលើម៉ាស៊ីនបោកគក់ និងជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏មានការពង្រឹងជាច្រើនសម្រាប់ជំនាន់ជាភាសាចិននេះដែលអាចប្រើប្រាស់នូវកម្មវិធីក្នុងស្រុកបានដែលមានច្រើនជាង 20 កម្មវិធី។ ក្រុមហ៊ុនបង្ហើបថា នាពេលអនាគតក្រុមហ៊ុននឹងបន្ថែមនូវកម្មវិធីជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម