Samsung បាននាំមុខគេនៅក្នុងត្រីមាសទី 3 ឆ្នាំ 2017 នេះ ស្របពេលដែលក្រុមហ៊ុនចិនចំនួន 3 ឈរនៅចំណាត់ថ្នាក់កំពូលទាំង 5

Samsung គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងដែលឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងការលក់ស្មាតហ្វូននៅទូទាំងពិភពលោក។ Samsung មានចំណែកទីផ្សារចំនួន 22.3% សម្រាប់ត្រីមាសទី 3 នៅឆ្នាំ 2017 នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Gartner។ បន្ទាប់ពីក្រុមហ៊ុន Samsung នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ឈរនៅចំណាត់ថ្នាក់លេខរៀងទី 2 ដែលមានចំណែកទីផ្សារចំនួន 11.9% ខណៈពេលដែលក្រុមហ៊ុន Huawei របស់ចិនតាមពីក្រោយក្រុមហ៊ុនបច្ចេកវិទ្យា Apple ជាមួយនឹងចំណែកទីផ្សារចំនួន 9.5% ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងត្រីមាសទី 2 នេះ ក្រុមហ៊ុន Samsung ទទួលបានចំណែកទីផ្សារចំនួន 20.7% ខណៈពេលដែល Apple មានចំណែកទីផ្សារចំនួន 13.7%។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅក្នុងត្រីមាសទី 3 នេះ Apple មានចំណែកទីផ្សារចំនួន 11.9% ដែលនេះបង្ហាញអំពីការលក់ធ្លាក់ចុះរបស់ខ្លួនបន្តិច។ បន្ទាប់ពីក្រុមហ៊ុន Huawei មានក្រុមហ៊ុនចិនចំនួន 2 ទៀតដែលឈរនៅចំណាត់ថ្នាក់កំពូលទាំង 5 នៅក្នុងពិភពលោកនោះ។ ក្រុមហ៊ុន Oppo និង Xiaomi ឈរនៅចំណាត់ថ្នាក់លេខរៀងទី 4 និងលេខរៀងទី 5 ជាមួយនឹងចំណែកទីផ្សារ 7.7% និង 7%។

 

បើគិតអំពីចំនួនស្មាតហ្វូនដែលលក់បានវិញនោះ គឺក្រុមហ៊ុន Samsung លក់ស្មាតហ្វូនបានចំនួន 85.6 លានគ្រឿងខណៈពេលដែលក្រុមហ៊ុន Apple លក់ស្មាតហ្វូនបានចំនួន 45.4 លានគ្រឿង។ ក្រុមហ៊ុន Huawei លក់ស្មាតហ្វូនបានចំនួន 36.5 លានគ្រឿងខណៈពេលដែលក្រុមហ៊ុន OPPO លក់ស្មាតហ្វូនបានចំនួន 29.4 លានគ្រឿង ហើយក្រុមហ៊ុន Xiaomi លក់ស្មាតហ្វូនបានចំនួន 26.9 លានគ្រឿង។

 

នៅក្នុងការវិភាគអំពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំនោះ ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មានកំណើនកើនឡើងពីរខ្ទង់ (ប្រហែលជា 19.3%) នៅក្នុងត្រីមាសទី 3 នេះ។ សម្រាប់ក្រុមហ៊ុន Huawei, Oppo និង Xiaomi ក៏មានការកើនឡើងពីរខ្ទង់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Apple មានការកើនឡើងត្រឹមតែ 5.7% តែប៉ុណ្ណោះ។ Xiaomi មានកំណើនខ្លាំងក្លាជាងគេ។ ក្រុមហ៊ុនចិននេះ មានកំណើនកើនឡើង 80% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2017 នេះ។ នេះគឺជាកំណើនដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា និងកំណើននៃការលក់នៅក្នុងទីផ្សារនៃអាមេរិកឡាទីន និងប្រទេសរុស្សី។

 

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research កាលពីឆ្នាំមុននេះ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា គឺមានការកើនឡើងពី 6% ទៅ 22.3% ជិតស្មើរទៅនឹងក្រុមហ៊ុន Samsung ។ ថ្មីៗតាមរបាយការណ៍ថ្មីពីក្រុមហ៊ុន International Data Corporation (IDC) អះអាងថា ក្រុមហ៊ុន Xiaomi យកឈ្នះក្រុមហ៊ុន Samsung នៅក្នុងការលក់ស្មាតហ្វូននៅក្នុងទីក្រុងសំខាន់ៗជាង 50 នៅក្នុងប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន