ពាក្យ​ចចាមអារ៉ាម​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​បញ្ជាក់​ថា​ ទូរស័ព្ទ​ Samsung​ Galaxy​ S8​ នឹង​បំពាក់​នូវ​អេ​ក្រង់​កញ្ចក់​ 2K​ ហើយ​គ្មាន​ប៊ូ​តុង​ Home​ Button​ នោះ​ទេ​

​ក្រោយ​ពេល​ដែល​ហ្វា​ប់​ប្លេ​ត​ Samsung​ Galaxy​ Note​ 7​ មាន​បញ្ហា​ ពេល​នេះ​ មនុស្ស​គ្រប់​គ្នា​កំពុង​តែ​ផ្តោត​ចាប់អារម្មណ៍​ទៅ​លើ​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​ក្រុមហ៊ុន​មួយ​នេះ​ពិតជា​បាន​ដោះស្រាយ​នូវ​បញ្ហា​ផ្ទុះ​ថ្ម​របស់​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ បាន​ពិតប្រាកដ​មែន​។​ ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​នេះ​ដែល​មាន​ប្រភព​មក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ (​តាម​រយៈ​ Weibo)​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Samsung​ នឹង​បំពាក់​នូវ​អេ​ក្រង់​កញ្ចក់​កម្រិត​ភាព​ច្បាស់​ 2K​ សម្រាប់​ទូរស័ព្ទ​ Galaxy​ S8​ នៅ​ពេល​ដែល​វា​នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី​ 26​ ខែកុម្ភៈ​ខាង​មុខ​នេះ​។​

​ពាក្យ​ចចាមអារ៉ាម​នេះ​គឺ​វា​ផ្ទុយ​ពី​របាយការណ៍​មុន​នេះ​ ដែល​បញ្ជាក់​ថា​ទូរស័ព្ទ​នេះ​ នឹង​បំពាក់​នូវ​អេ​ក្រង់​កម្រិត​ភាព​ច្បាស់​ 2160​ x​ 3840​ UHD​ ដើម្បី​ធ្វើ​ឱ្យ​បច្ចេកវិទ្យា​ VR​ មើលទៅ​អស្ចារ្យ​បំផុត​នៅ​លើ​ទូរស័ព្ទ​។​ ដូច​អ្វី​ដែល​យើង​បាន​ធ្វើការ​ចង្អុលបង្ហាញ​នៅ​ពេល​មុន​នេះ​ ការ​ប្រើប្រាស់​នូវ​កញ្ចក់​អេ​ក្រង់​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ដែល​បង្កើន​ និង​រក្សា​នូវ​ល្បឿន​ថាមពល​ថ្ម​បាន​យូរ​នៅ​លើ​ទូរស័ព្ទ​។​ បើ​ធៀប​ជាមួយនឹង​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ដែល​មាន​បញ្ហា​នោះ​គឺ​វា​មាន​កញ្ចក់​អេ​ក្រង់​កម្រិត​ភាព​ច្បាស់​ 1440​ x​ 2560​ ភិ​ច​សែ​ល​ប៉ុណ្ណោះ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្រុមហ៊ុន​ផ្គត់ផ្គង់​នេះ​ ថែម​ទាំង​រាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ វា​នៅ​មិន​ទាន់​មានការ​បញ្ជាក​ម្មង់​ទិញ​នូវ​ការ​ផលិត​សមាស​ភាគ​សម្រាប់​ប្រើប្រាស់​នៅ​លើ​ Home​ Button​ នោះ​ទេ​។​ វា​ហាក់ដូចជា​ចង់​បង្ហាញ​ថា​ ទូរស័ព្ទ​នេះ​អាច​នឹង​មាន​អេ​ក្រង់​កញ្ចក់​ពេញ​មួយ​អេ​ក្រង់​តែ​ម្តង​ ហើយ​វា​ប្រើប្រាស់​នូវ​មុខងារ​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ Ultrasonic​ របស់​ក្រុមហ៊ុន​ Qualcomm​ ដែល​ស្ថិត​នៅ​ខាងក្រោម​កញ្ចក់​ផ្ទាំង​ខាង​មុខតែ​ម្តង​។​ វា​ស្តាប់​មើលទៅ​ហាក់ដូចជា​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ Meizu​ ដែល​មាន​កញ្ចក់​អេ​ក្រង់​ជិត​ 100%​ ផង​ដែរ​។​ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៀត​នោះ​ ក្រុមហ៊ុន​ Apple​ ក៏​ត្រៀមខ្លួន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​ 10​ របស់​ខ្លួន​នៃ​ទូរស័ព្ទ​ Apple​ iPhone​ នៅ​ក្នុង​ឆ្នាំ​ 2017​ ខាង​មុខ​នេះ​ដែរ​៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម