ក្រុមហ៊ុន​ Apple​ នឹង​ប្រកាស​ចេញ​ iPad​ ចំ​​នួ​ន ​3 ​ម៉ូ​ដែល​នៅក្នុង​ត្រីមាស​ទី​ 2 ​ឆ្នាំ​ 2017 ​ខាងមុខនេះ​

​កាលពី​ពេល​ថ្មីៗ​ មាន​របា​ការណ៍​មួយ​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ Apple​ ទំនងជា​អាច​នឹង​ធ្វើការ​បង្ហាញ​ចេញ​ជា​ផ្លូវការ​នូវ​ផលិត​ iPad​ មួយ​ចំនួន​ក្នុង​ខែមេសា​ឆ្នាំ​ 2017​ នេះ​។​  ហើយ​ពេល​នេះ​ ក៏​មានការ​បញ្ជាក់​ពី​ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ​ ពី​លោក​ Ming-Chi​ Kuo​ ដែល​ជា​អ្នកវិភាគ​មួយ​រូប​របស់​ក្រុមហ៊ុន​ KGI​ Securities​ ជាមួយនឹង​បទ​ពិសោធន៍​ ដែល​ធ្វ​ឲ្យ​ពាក្យ​ចរ​ចាម​អារាម​របស់​ Apple​ ក្លា​យមក​ជា​ការ​ពិត​។​ នៅ​ក្នុង​របាយ​ការ​ណ៌​សើ​ុ​ប​អង្កេត​ចុង​ក្រោយ​របស់​លោក​ ក្នុង​ការ​វិភាគ​ លោក​ Kuo​ បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ Apple​ បាន​នឹង​កំពុង​តែ​ធ្វើ​ការងារ​នៅ​លើ​ផលិតផល​ iPad​ Pro​ ចំនួន​បី​ម៉ូ​ដែល​ផ្សេង​គ្នា​ ដែល​មាន​ម៉ូ​ដែល​ 12.9​ អី​ុ​ង​ ម៉ូ​ដែល​ 10.5​ អី​ុ​ង​ ជាមួយ​កញ្ចក់​អេ​ក្រង់​ស្មើ​ហ្គេ​មខាង​ និង​ម៉ូ​ដែល​ 9.7​ អី​ុ​ង​ ។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​គួរ​បញ្ចា​ក់​ផង​ដែរ​ថា​ ពីរ​ម៉ូ​ដែល​ដំបូង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​បន្ទះ​ឈី​ប​ A10X​  ដែល​សមត្ថភាព​លើស​ពី​ iPhone​ 7​ ទៅ​ទៀត​។​ ចំណែក​ម៉ូ​ដែល​ 9.7​ អី​ុ​ង​ នឹង​ត្រូវ​បាន​ត្រឡប់​ទៅ​ប្រើ​បន្ទះ​ឈី​ប​ជំនាន់​ iPhone​ 6s​ នោះ​គឺ​ A9​ ។​ លោក​ Kuo​ ក៏​បាន​បង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំ​ទៅ​លើ​ ម៉ូ​ដែល​ 9.7​ អី​ុ​ង​ ថា​ជា​ម៉ូ​ដែល​តំណាង​ឲ្យ​មានការ​កើនឡើង​ប្រមាណ​ជាង​ 60​ ភាគរយ​ សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ iPad​ សរុប​នៅ​ក្នុងឆ្នាំនេះ​។​ បើ​ទោះបីជា​សក្តានុពល​នៃ​នាំ​ចេញ​មានការ​ធ្លាក់​ចុះ​ក្នុង​កម្រិត​ 10​ ភាគរយ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ​ ហើយ​លោក​ Kuo​ បាន​គិត​ថា​ ផលិតផល​ម៉ូ​ដែល​ថ្មី​នេះ​ នឹង​ទទួល​បាន​តម្លៃ​នៃ​ការ​លក់​ជា​មធ្យម​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ និង​អាច​បង្កើន​នៅ​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ផង​ដែរ​។​

Ming-Chi​ Kuo​ បាន​បញ្ជាក់​ផង​ដែរ​ថា​ មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​ពី​វត្តមាន​របស់​ iPad​ mini​ នោះ​ឡើយ​ ទាំង​ក្នុង​ពេល​នេះ​ និង​នៅ​ក្នុងរ​បាក​រណ៍​មុនៗ​។​ ហើយ​ជោគវាសនា​របស់​វា​ នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ ថា​អាច​ នឹង​មាន​វត្តមាន​ ឬ​អត់​នៅ​ពេល​ខាង​មុខ​ ខ​ណះ​ដែល​ខ្សែស្រឡាយ​របស់​ iPad​ mini​ មិន​មានការ​កែប្រែ​តាំងពី​ឆ្នាំ​2015​ មក​ម្លេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន